ព័ត៌មានអន្ដរជាតិ
ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា
ប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីបានចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចររួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ហើយត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីថ្លឹងថ្លែងអំណាចយោធា និងសេដ្ឋកិច្ចដ៏ធំរបស់ចិននៅក្នុងតំបន់ ។
សមយុទ្ធកងនាវាចរប្រចាំឆ្នាំឈ្មោះ ” Malabar” ដែលឥណ្ឌាធ្វើឡើងជាមួយសហរដ្ឋអាមេរិក និងជប៉ុនត្រូវបានដាក់បន្ថែមប្រទេសអូស្រ្តាលីមួយទៀតនៅឆ្នាំនេះដើម្បីគ្របដណ្តប់សមាជិកទាំងអស់នៃក្រុម Quad ដែលជាក្រុមក្រៅផ្លូវការនៃប្រទេសប្រជាធិបតេយ្យធំបំផុតទាំងបួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា នាវាចំនួន ៥ គ្រឿងរបស់កងនាវាចរឥណ្ឌារួមទាំងនាវាមុជទឹកមួយគ្រឿងត្រូវបានដាក់ពង្រាយនៅក្នុងសមយុទ្ធរួមជាមួយនាវាពិឃាតមីស៊ីល John S McCain របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាចម្បាំង Ballarat របស់អូស្ត្រាលី និងនាវាពិឃាតជប៉ុន ។
ទន្ទឹមនោះវានឹងមិនមានការទាក់ទងគ្នារវាងបុគ្គលិកយោធានៃប្រទេសទាំងបួននោះទេដោយសារតែការរឹតបន្តឹងនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលសមយុទ្ធដំណាក់កាលដំបូងដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា ។
ប្រភពយោធាបាននិយាយថា នៅចុងខែនេះឥណ្ឌា និងសហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាដឹកយន្តហោះនៅក្នុងសមយុទ្ធនេះផងដែរ ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធនេះនឹងបង្ហាញពីកម្រិតខ្ពស់នៃការរួមបញ្ចូលគ្នា និងការសម្របសម្រួលរវាងកងទ័ពជើងទឹកដែលមានលក្ខណៈជាមិត្តដែលផ្អែកលើតម្លៃ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការបើកចំហតំបន់ឥណ្ឌូណេស៊ី-ប៉ាស៊ីហ្វិក និងបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិ” ។
សមយុទ្ធនេះធ្វើឡើងចំពេលដែលម្ចាស់ផ្ទះឥណ្ឌាកំពុងមានបញ្ហាយោធានៅតាមព្រំដែនដីមានជម្លោះជាមួយចិន ខណៈដែលទំនាក់ទំនងការទូតរបស់អូស្ត្រាលីក៏កាន់តែអាក្រក់ទៅៗផងដែរនៅឆ្នាំជាមួយក្រុងប៉េកាំង ។ ចំណែកប្រទេសជប៉ុនក៏មិនខុសគ្នាដែរកំពុងតែមានជម្លោះជាមួយចិនជុំវិញភាពជាម្ចាស់កោះនៅសមុទ្រចិនខាងកើត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ
ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង