Connect with us

ព័ត៌មានអន្ដរជាតិ

ទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតលើករណីការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិដែលប្រាប់ប្រជាជនអាមេរិកឲ្យនៅផ្ទះកុំទៅបោះឆ្នោត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អាមេរិកនៃក្រសួងសន្តិសុខមាតុភូមិនិយាយថា ទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិដើម្បីបង្អាក់ប្រជាជនពីការបោះឆ្នោត ។

ប្រជាជននៅទូទាំងសហរដ្ឋអាមេរិកបានទទួលការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិពីជនអនាមិកនៅប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍មុនថ្ងៃបោះឆ្នោតដែលប្រាប់ពួកគេថា “សូមមានសុវត្ថិភាព និងសូមស្នាក់នៅផ្ទះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតការហៅទូរស័ព្ទដែលព្យាយាមរារាំងប្រជាជនមិនឲ្យបោះឆ្នោត ខណៈអាជ្ញាធរក៏មិនផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ ។

ទន្ទឹមនោះទីភ្នាក់ងារ FBI បាននិយាយថា ពួកគេបានដឹងអំពីករណីនៃការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិនេះ ប៉ុន្តែមិនបានធ្វើការអធិប្បាយអ្វីបន្ថែមទៀតផងដែរ ។

មន្រ្តីរដ្ឋ និងថ្នាក់មូលដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភអំពីយុទ្ធនាការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិនេះ ខណៈដែលមនុស្សរាប់លាននាក់បានចេញទៅបោះឆ្នោតកាលពីថ្ងៃអង្គារដែលជាការប្រកួតប្រជែងរវាងលោកប្រធានាធិបតី Donald Trump និងគូប្រជែងលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Aljazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម