Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាបង្កើនសន្តិសុខរបស់ខ្លួននៅខាងក្រៅស្ថានទូតអាមេរិក ស្របពេលការរាប់សន្លឹកឆ្នោតកំពុងកើតឡើង

បានផុស

នៅ

នៅថ្ងៃពុធនេះប៉ូលីសក្រុងដេលីបានបង្កើនសន្តិសុខនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌា ចំពេលមានការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតនៅក្នុងរដ្ឋអាមេរិក ។

មន្រ្តីប៉ូលិសជាន់ខ្ពស់បានប្រាប់គេហទំព័រ Sputnik ថា វាត្រូវបានធ្វើឡើងជាវិធានការសុវត្ថិភាពដើម្បីចៀសវាងសកម្មភាពខុសច្បាប់ណាមួយនៅជុំវិញតំបន់នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះបាននិយាយថា “ការបោះឆ្នោតនៅអាមេរិកត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ប្រជាជននៅក្នុងប្រទេសឥណ្ឌា ហើយវានឹងអាចមានការតវ៉ាកើតឡើងនៅជុំវិញស្ថានទូតអាមេរិក ។ ដើម្បីចៀសវាងសកម្មភាពខុសច្បាប់ណាមួយ យើងបានដាក់ពង្រាយបុគ្គលិកបន្ថែមប្រមាណពី ៣០ ទៅ ៤០ នាក់នៅជុំវិញតំបន់នេះជាវិធានការបង្ការទុកជាមុន” ។

វិធានការនេះធ្វើឡើង បន្ទាប់ពីក្រុមហិណ្ឌូសេណា (Hindu Sena) ដែលជាអង្គការស្តាំនិយមឥណ្ឌាកាលពីថ្ងៃអង្គារបានរៀបចំព្រឹត្តិការណ៍សាសនាដើម្បីបួងសួងដល់ព្រះឲ្យលោក Trump ជាប់ឆ្នោតប្រធានាធិបតីសាជាថ្មី ។

លោក Vishnu Gupta មេដឹកនាំក្រុមហិណ្ឌូសេណាបាននិយាយថា “ប្រធានាធិបតី Trump គឺជាមិត្តរបស់ឥណ្ឌា ។ គាត់បានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងប្រទេសភេរវកម្មឥស្លាមដូចជា ប៉ាគីស្ថាន និងចិនជាដើម ។ យើងជឿជាក់ថានៅពេលអនាគតសហរដ្ឋអាមេរិក និងឥណ្ឌានឹងរួមគ្នាប្រឆាំងប្រទេសចិន និងប៉ាគីស្ថាន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ផ្ទុះរោងចក្រផលិតផាវនៅឥណ្ឌាស្លាប់ ៣ នាក់ និងរបួសជាច្រើននាក់

ចុចអាន ៖ ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម