លោក Trump ប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋ Wisconsin និងដាក់ពាក្យបណ្តឹងនៅរដ្ឋផ្សេងទៀត – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋ Wisconsin និងដាក់ពាក្យបណ្តឹងនៅរដ្ឋផ្សេងទៀត

Published

on

យុទ្ធនាការរបស់លោក Trump បាននិយាយថា លោកប្រធានាធិបតីនឹងស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ដោយលើកឡើងពីភាពមិនប្រក្រតីជាច្រើននៅរដ្ឋនោះ។

យុទ្ធនាការនេះក៏បានដាក់ពាក្យបណ្តឹងនៅរដ្ឋ Michigan ឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅទីនោះផងដែរព្រោះពួកគេអះអាងថា ខ្លួនត្រូវបានបដិសេធសិទ្ធិចូលសង្កេតមើលការបើកហឹបឆ្នោតនិងការរាប់សន្លឹកឆ្នោត។

នៅក្រុង Detroit នៃរដ្ឋ Michigan ប៉ូលិសត្រូវបានកោះហៅកាលពីរសៀលថ្ងៃពុធឲ្យមកយាមទ្វារចូលកន្លែងរាប់សន្លឹកឆ្នោតខណៈអ្នកតវ៉ាខ្លះនៅខាងក្រៅបានទាមទារចូលពិនិត្យមើលដំណើរការនេះ។ យោងតាមកាសែត Detroit Free-Press បានឲ្យដឹងថា មានមនុស្សប្រមាណ២០០នាក់កំពុងសង្កេតមើលការបោះឆ្នោតនៅខាងក្នុងអគាររួចទៅហើយ។

ក្រុមមន្រ្តីត្រូវបានគេមើលឃើញថា បានបិទបង្អួចមជ្ឈមណ្ឌល TCF ដែលជាកន្លែងសន្លឹកឆ្នោតប្រៃសណីយ៍កំពុងត្រូវបានគេរាប់។

យុទ្ធនាការរបស់លោក Trump ក៏បានដាក់បណ្តឹងចំនួនពីរនៅក្នុងរដ្ឋ Pennsylvania ដើម្បីបញ្ឈប់រាល់ការរាប់សន្លឹកឆ្នោតផងដែររហូតដល់មានតម្លាភាព។

នៅព្រឹកព្រលឹមថ្ងៃពុធ លោក Trump បានប្រកាសពីសេតវិមានថា លោកបានឈ្នះឆ្នោតហើយនិងថែមទាំងបាននិយាយផងដែរថា លោកនឹងយកបញ្ហាការបោះឆ្នោតនេះទៅតុលាការកំពូល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម