អ្នកគាំទ្រលោក Trump សម្រុកចូលកន្លែងរាប់សន្លឹកឆ្នោត តវ៉ាឲ្យបញ្ឈប់ការរាប់ (មានវីដេអូ) – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រលោក Trump សម្រុកចូលកន្លែងរាប់សន្លឹកឆ្នោត តវ៉ាឲ្យបញ្ឈប់ការរាប់ (មានវីដេអូ)

Published

on

ភាពតានតឹងបានកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិកខណៈក្រុមអ្នកគាំទ្រលោក Trump បានសម្រុកចូលមជ្ឈមណ្ឌលសន្និបាតមួយក្នុងរដ្ឋ Michigan ដោយជំរុញឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។

អ្នកយកព័ត៌មាន NBC លោក Steve Patterson បានបង្ហោះវីដេអូបង្ហាញក្រុមអ្នកតវ៉ាស្រែកថា “បញ្ឈប់ការរាប់” ហើយព្យាយាមសម្រុកចូលទៅក្នុងមជ្ឈមណ្ឌល TCF Hall ក្នុងទីក្រុង Detroit ដែលជាកន្លែងសន្លឹកឆ្នោតកំពុងត្រូវបានរាប់។ គាត់និយាយថា វាតានតឹងណាស់។

រឿងនេះបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសអំពីជ័យជម្នះនិងបានស្តីបន្ទោសការលួចបន្លំសន្លឹកឆ្នោតដោយនិយាយថា លោកនឹងយករឿងនេះទៅតុលាការកំពូលដើម្បីជំទាស់នឹងការរាប់សន្លឹកឆ្នោត។

សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងរលកនៃបាតុកម្មថ្មីៗនៅពេលប្រទេសនេះរង់ចាំការសម្រេចចិត្តចុងក្រោយថាតើអ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់។

រដ្ឋមួយចំនួនតូចនៅតែមិនទាន់ប្រកាសលទ្ធផលខណៈសន្លឹកឆ្នោតតាមប្រៃសណីយ៍ក្នុងចំនួនកំណត់ត្រានៅតែកំពុងត្រូវបានគេរាប់។

បុរសម្នាក់ត្រូវបានគេឃើញស្រែកដាក់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋ Nevada ដោយអះអាងថា លោក Joe Biden កំពុងលួចការបោះឆ្នោត។ គាត់ស្រែកយ៉ាងខ្លាំងថា “យើងចង់បានសេរីភាពរបស់យើងសម្រាប់ពិភពលោក”។

ទន្ទឹមនឹងនេះ ឆ្មាំជាតិត្រូវបានគេមើលឃើញនៅតាមដងផ្លូវនៃទីក្រុង Philadelphia ខណៈដែលរដ្ឋ Pennsylvania នៅតែបន្តរាប់សន្លឹកឆ្នោត។

បន្ទាប់ពីការបោះឆ្នោត ក្រុមបាតុករបានដុតទង់ជាតិអាមេរិកនិងបានដើរក្បួនក្នុងទីក្រុង Portland ដោយច្រៀងបទចម្រៀងតវ៉ានិងប្រដាប់ដោយកាំភ្លើងខណៈថ្ងៃបោះឆ្នោតបានបង្កឲ្យមានភាពតានតឹងពាសពេញប្រទេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ3 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ3 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម