Nevada អាចជារដ្ឋកំណត់ការចាញ់ឈ្នះរវាងលោក Trump និងលោក Biden – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

Nevada អាចជារដ្ឋកំណត់ការចាញ់ឈ្នះរវាងលោក Trump និងលោក Biden

Published

on

នេះជាលើក​ទី១ហើយក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​ប្រធានាធិបតី​សម័យ​ទំនើប​របស់​អាមេរិក ដែល​ការ​រាប់បាន​អូស​បន្លាយ​លើស​មួយ​ថ្ងៃ ដោយ​គិត​មក​ទល់​ថ្ងៃ​នេះ មាន​រយៈ​ពេល​ជិត ២ថ្ងៃមក​ហើយ ចាប់​តាំង​ពី​អាមេរិក​ធ្វើ​ការ​បោះ​ឆ្នោត​ជាផ្លូវការ។

អ្វី​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​លទ្ធ​ផល​រាប់​សន្លឹក​ឆ្នោត​ជាបឋម​នៅ​អាមេរិក មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​អាច​កំណត់​ដឹង​ចាញ់​ឈ្នះ​រវាង​បេក្ខភាព​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក Joe Biden និង​បេក្ខភាព​មក​ពី​បក្ស​សាធារណរដ្ឋ លោក Donald Trump ប៉ុន្តែលទ្ធផល​បង្ហាញ​ថា ​លោក Biden គឺ​មាន​ប្រៀប​ខ្លាំងក្នុង​ការ​ឈាន​ដល់​ជ័យ​ជម្នះ​ក្លាយជា​ប្រធានធិបតីទី ៤៦ របស់​មហាអំណាច​មួយ​នេះ។

ជាមួយលទ្ធផល​បោះត្នោតពេល​នេះ នៅ​សល់​តែ​រដ្ឋ​ចំនួន ៥ ប៉ុណ្ណោះ​ដែល​មិន​ទាន់​ប្រកាសលទ្ធផល​ផ្លូវការ​របស់​ខ្លួន ខណៈ​រដ្ឋ Nevada ត្រូវ​គេ​មើល​ឃើញ ជា​រដ្ឋ​ដ៏​សំខាន់​កំណត់​ការ​ចាញ់​ឈ្នះ ព្រោះ Nevada មាន​កៅអី​សរុបចំនួន ៦ ខណៈ​លោក Biden នៅ​ពេល​នេះ ត្រូវ​ការសំឡេង​ឆ្នោត​តែ ៦កៅអី​ទៀតប៉ុណ្ណោះ ដើម្បី​ទទួល​បាន ២៧០សំឡេង ហើយពេល​នេះ Nevada ក៏​ជាលោក Joe Biden ដែល​កំពុង​នាំ​មុខ​យ៉ាង​ប្រកៀក​ប្រកិត ដោយ​លើស​សន្លឹក​ឆ្នោត​ប្រមាណជាង ៨ពាន់​ប៉ុណ្ណោះ។

គិត​ត្រឹម​ម៉ោង ៩ព្រឹកថ្ងៃព្រហស្បត្តិ៍​នេះ (ម៉ោង​នៅ​កម្ពុជា) រដ្ឋ Nevada គឺ​រាប់ស​ន្លឹក​បាន​សរុប​ប្រមាណ ៧៥% ហើយ​បើ​លទ្ធផល​ចុងក្រោយ នៅ​តែលោក Biden នាំ​មុខ​ក្នុង​រដ្ឋ​នេះ មាន​ន័យ​ថា លោក Donald Trump អស់​ឱកាស​បន្តជា​ប្រធានាធិបតី​អាមេរិក តទៅ​ទៀត​ហើយ បើទោះ​ជាលោក Trump ឈ្នះ​ក្នុង​រដ្ឋ​សេសសល់​ទាំង ៤ទៀត មាន​ទាំង Alaska (៣សំឡេង) Pennsylvania (២០សំឡេង) North Carolina (១៥សំឡេង) និង Georgia (១៦សំឡេង) ក៏​លោក​ Trump ទទួល​បាន​សំឡេងគាំទ្រសរុបត្រឹម ២៦៨សំឡេងប៉ុណ្ណោះ។

ទោះជាយ៉ាង​ណា លទ្ធផល​ពិត​ប្រាកដ​នៃ​ការ​បោះឆ្នោត​ដំណែង​ប្រធានាធិបតី​អាមេរិក លុះ​ត្រា​តែ​ការរាប់សន្លឹក​ឆ្នោតនៅ Nevada បញ្ចប់៕

ដោយ៖ សុភា

ប្រភព៖ Fox News  

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម