Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump​ ដាក់ពាក្យបណ្តឹងមួយទៀតឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia

បានផុស

នៅ

មន្ត្រីមួយរូបបាននិយាយថា យុទ្ធនាការរបស់លោក Trump កំពុងដាក់ពាក្យបណ្តឹងដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia។ គេនៅមិនទាន់ច្បាស់ទេថាតើបណ្តឹងនេះនឹងទទួលបានជោគជ័យដែរឬក៏អត់។

លោក Justin Clark អនុប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់ Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី Trump និងក្រុមរបស់លោកកំពុងប្រយុទ្ធដើម្បីភាពល្អរបស់ប្រទេសជាតិក្នុងការលើកស្ទួយនីតិរដ្ឋហើយច្បាប់របស់រដ្ឋ Georgia គឺច្បាស់ណាស់។ ត្រូវរាប់ដោយស្របច្បាប់ សន្លឹកឆ្នោតតាមអ៊ីមែលត្រូវតែទទួលបានត្រឹមម៉ោង៧យប់នៅថ្ងៃបោះឆ្នោត។ សូម្បីតែអ្នកប្រជាធិបតេយ្យក៏បានប្តឹងកាលពីដើមឆ្នាំនេះឲ្យពន្យារពេលកំណត់និងពន្យារថ្ងៃបោះឆ្នោតផងដែរ។ លោកប្រធានាធិបតី Trump និងគណបក្សសា​ធារណរដ្ឋបានប្រយុទ្ធដើម្បីលើកស្ទួយច្បាប់របស់រដ្ឋ Georgia ហើយយើងបានឈ្នះឆ្នោត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Clark បានបន្តទៀតថា “អ្នកសង្កេតការណ៍បោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅ Georgia បានឃើញសន្លឹកឆ្នោតអវត្តមានយឺតពេលចំនួន៥៣សន្លឹកត្រូវបានបន្ថែមដោយខុសច្បាប់ទៅក្នុងគំនរសន្លឹកឆ្នោតអវត្តមានទាន់ពេលវេលានៅក្នុងតំបន់ Chatham”។

លោកបន្ថែមថា “យើងនឹងមិនអនុញ្ញាតឲ្យមន្ត្រីបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យលួចយកការបោះឆ្នោតនេះពីលោកប្រធានាធិបតី Trump ជាមួយសន្លឹកឆ្នោតខុសច្បាប់និងយឺតឡើយ។ លោកប្រធានាធិបតី Trump និងគណបក្សសាធារណរដ្ឋនៅ Georgia បានដាក់ពាក្យបណ្តឹងទាមទារឲ្យគ្រប់តំបន់ទាំងអស់នៅក្នុងរដ្ឋ Georgia ត្រូវបែងចែកសន្លឹកឆ្នោតដែលមកដល់យឺតពីសន្លឹកឆ្នោតដែលបានបោះដោយស្របច្បាប់ទាំងអស់ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌”។

ស្របពេលជាមួយគ្នានោះ លោក David Shafer ដែលជាប្រធានគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Georgia បាននិយាយថា “ខ្ញុំបានអនុញ្ញាតឲ្យមេធាវីសម្រាប់គណបក្សសាធារណរដ្ឋនៅ Georgia ដាក់ញត្តិជាបន្ទាន់ប្រឆាំងនឹងគណៈកម្មាធិការបោះឆ្នោតតំបន់ Chatham ដើម្បីពង្រឹងច្បាប់បោះឆ្នោតនិងការពារការរាប់មិនស្របច្បាប់នៃសន្លឹកឆ្នោតអវត្តមានដែលបានទទួលបន្ទាប់ពីការបោះឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម