ព័ត៌មានអន្ដរជាតិ
ឪពុកក្មេកទារលក់ដីទិញថ្នាំញៀន កូនប្រសារទាញប៉ែលវាយសម្លាប់
កាលពីថ្ងៃអង្គារនៅប្រទេសថៃ កូនប្រសារប្រុសបានយកប៉ែលវាយសម្លាប់ឪពុកក្មេករបស់ខ្លួនដោយសារតែជម្លោះរឿងទ្រព្យគ្រួសារ។
ប៉ូលិសត្រូវបានទូរស័ព្ទឲ្យទៅកន្លែងកើតហេតុនៅក្នុងខេត្ត Phrae ហើយបានឃើញលោក Prayoon Bamrungjit អាយុ៦២ឆ្នាំ ស្លាប់នៅក្នុងខ្ទមមួយជាមួយរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។
បុរសជាកូនប្រសារឈ្មោះ Theerawut Chanmuen អាយុ៣៩ឆ្នាំក៏ស្ថិតនៅកន្លែងកើតហេតុផងដែរដោយរង់ចាំសារភាពប្រាប់ប៉ូលិសអំពីបទឧក្រិដ្ឋរបស់ខ្លួន។
គាត់បានប្រាប់ប៉ូលិសថា ឪពុកក្មេករបស់គាត់គឺជាអ្នកញៀនថ្នាំហើយមិនអាចរកប្រាក់ដើម្បីទិញគ្រឿងញៀនបាន។
លោក Theerawut បានប្រាប់ប៉ូលិសថា គាត់បានព្យាយាមនិងមិនអាចលក់ដីរបស់គ្រួសារបានដូចបំណងហើយចង់លក់គោទៀត។
អ្នកទាំងពីរបានចាប់ផ្តើមឈ្លោះប្រកែកគ្នាលើបញ្ហានេះហើយលោក Prayoon បានខឹងនឹងកូនប្រសាររបស់គាត់ចំពោះការខ្វែងគំនិតគ្នា។
ឪពុកក្មេកបានយកកាំបិតដេញកាប់កូនប្រសារហើយកូនប្រសារក៏បានយកប៉ែលវាយឪពុកក្មេកវិញចំនួន៥ដងរហូតដល់ស្លាប់។
ដំបូង បុរសជាកូនប្រសារត្រូវរងការចោទប្រកាន់ពីបទឃាតកម្មដោយចេតនាបើទោះបីជាគ្រួសាររបស់គាត់និយាយថា គាត់ធ្វើសកម្មភាពនេះដើម្បីការពារខ្លួនក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ