ព័ត៌មានអន្ដរជាតិ
លោក Trump៖ បើអ្នករាប់សន្លឹកឆ្នោតដោយស្របច្បាប់ ខ្ញុំនឹងឈ្នះផុយ
ក្នុងការថ្លែងសុន្ទរកថាមុននេះនៅសេតវិមាន លោកប្រធានាធិបតី Donald Trump នៅតែអះអាងថា ការរាប់សន្លឹកឆ្នោតដោយស្របច្បាប់នឹងបង្ហាញថាលោកឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោកអះអាងថា លោកកំពុងត្រូវបានដកហូតតំណែងប្រធានាធិបតីដោយការក្លែងបន្លំ។
ដោយមិនមានភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន លោក Trump បាននិយាយថា “ប្រសិនបើអ្នករាប់សន្លឹកឆ្នោតដោយស្របច្បាប់ ខ្ញុំនឹងឈ្នះផុយ។ ប្រសិនបើអ្នករាប់សន្លឹកឆ្នោតខុសច្បាប់ ពួកគេអាចព្យាយាមលួចសំឡេងឆ្នោតពីយើង”។
សាររបស់លោកបានធ្វើឡើងនៅពេលដែលការរាប់សន្លឹកឆ្នោតកំពុងបង្ហាញថា ពិន្ទុនាំមុខរបស់លោកកំពុងធ្លាក់ចុះបន្តិចម្តងៗនៅរដ្ឋ Georgia និង Pennsylvania ខណៈក្តីសង្ឃឹមនៃការឆ្ពោះទៅរកសំឡេងឆ្នោត២៧០កាន់តែរសាត់បាត់ទៅ។
លោក Trump និយាយថា លោកកំពុងតស៊ូមតិដើម្បីឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតដែលបោះយឺតហើយបានចូលរួមប្រកួតប្រជែងក្នុងផ្លូវច្បាប់។
លោកបានអះអាងថា “ខ្ញុំបានឈ្នះរដ្ឋសំខាន់ៗជាច្រើនរួចទៅហើយដោយរាប់បញ្ចូលទាំងជ័យជម្នះដ៏ធំធេងផងដែរ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត