ព័ត៌មានអន្ដរជាតិ
ក្រុមលោក Trump ប្តឹងឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada
នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្តឹងឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ Nevada ដោយចោទប្រកាន់ពីការក្លែងបន្លំអ្នកបោះឆ្នោត។
យោងតាមការរាប់របស់សារព័ត៌មាន The Associated Press បានបង្ហាញថា ប្រសិនបើលោក Biden ឈ្នះក្នុងរដ្ឋនេះ លោកនឹងទទួលបានសំឡេងតំណាងបោះឆ្នោតចំនួន២៧០ដែលចាំបាច់ដើម្បីឈ្នះតំណែងជាប្រធានាធិបតី។
អតីតអគ្គរដ្ឋអាជ្ញានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Nevada លោក Adam Laxalt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយយុទ្ធនាការរបស់លោក Trump ថា ក្រុមប្រធានាធិបតីជឿថា មនុស្សរាប់ពាន់នាក់បានបោះឆ្នោតដោយក្លែងបន្លំតាមអ៊ីមែល។

លោក Laxalt និយាយថា “យើងជឿជាក់យ៉ាងមុតមាំថា មានអ្នកបោះឆ្នោតជាច្រើននៅក្នុងក្រុមអ្នកផ្ញើសារអេឡិចត្រូនិកនេះដែលមិនមែនជាអ្នកបោះឆ្នោតត្រឹមត្រូវ។ យើងក៏មានទំនុកចិត្តផងដែរថា មានមនុស្សរាប់ពាន់នាក់ដែលសន្លឹកឆ្នោតរបស់ពួកគេត្រូវបានគេយកចេញពីតំបន់ Clark ក្នុងអំឡុងពេលមានជំងឺរាតត្បាត”។
តំបន់នេះរាប់បញ្ចូលទាំងទីក្រុង Las Vegas ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតរបស់រដ្ឋផងដែរ។
នៅពេលអ្នកយកព័ត៌មានសួរថាតើយុទ្ធនាការនេះមានភស្តុតាងអ្វីខ្លះចំពោះការចោទប្រកាន់អំពីការបន្លំអ្នកបោះឆ្នោត មន្រ្តីយុទ្ធនាការបានបដិសេធផ្តល់ចម្លើយ។
គួរបញ្ជាក់ថា បណ្តឹងនេះត្រូវបានដាក់នៅតុលាការតំបន់ Las Vegas៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន