លោក Biden ៖ គ្មានអ្វីត្រូវសង្ស័យទេ ខ្ញុំនឹងឈ្នះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ៖ គ្មានអ្វីត្រូវសង្ស័យទេ ខ្ញុំនឹងឈ្នះ

Published

on

អ្នកប្រជាធិបតេយ្យលោក Joe Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) ថា លោកគ្មានអ្វីត្រូវសង្ស័យទេថា លោកនឹងផ្តួលលោកប្រធានាធិបតី Donald Trump ដែលកំពុងកាន់អំណាចហើយឈ្នះតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ទន្ទឹមនោះ លោកក៏បានស្នើសុំឲ្យអ្នករាល់គ្នារក្សាភាពស្ងប់ស្ងាត់ផងដែរស្របពេលសន្លឹកឆ្នោតកំពុងត្រូវបានគេរាប់។

លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងគ្មានអ្វីត្រូវសង្ស័យទេថា នៅពេលការរាប់ចប់ សមាជិកព្រឹទ្ធសភានិងជាបេក្ខជនអនុប្រធានាធិបតីលោកស្រី Kamala Harris និងខ្ញុំនឹងត្រូវប្រកាសថាជាអ្នកឈ្នះ។ ដូច្នេះខ្ញុំសូមស្នើឲ្យអ្នករាល់គ្នារក្សាភាពស្ងប់ស្ងាត់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកនៅកម្ពុជា លោក Biden មានសំឡេងតំណាងអ្នកបោះឆ្នោតចំនួន២៦៤ចំណែកលោក Trump មាន២១៤។ លោក Biden ត្រូវការតែ៦សំឡេងទៀតប៉ុណ្ណោះដើម្បីក្លាយជាប្រធានាធិបតី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម