Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ មានអ្នក​ស្លាប់​ដោយ​សារកូវីដ ១៩ ម្នាក់ទៀត​ហើយ

បានផុស

នៅ

ជនជាតិ​ថៃ ចូលនិវត្តន៍​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពីចក្រភពអង់គ្លេស ត្រូវ​បាន​គេ​រកឃើញ​មាន​ឆ្លង​ជំងឺកូវីដ ១៩ ដោយ​ក្រោយមក​ក៏​ស្លាប់ នាំ​ឲ្យ​ករណី​ស្លាប់​ដោយ​កូវីដ ១៩ ក្នុង​ប្រទេស​នេះ កើន​ឡើង​ដល់ ៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ស្លាប់​បុរស​ចំណាស់​ជន​ជាតិ​ថៃ​រូបនេះ ត្រូវ​គេ​ប្រកាស​ជាផ្លូវការ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ ស្រប​ពេល​ដែល​ករណី​ឆ្លង​ថ្មី​ក្នុង​ប្រទេស​នេះ (នាំ​ចូល​) ត្រូវ​គេ​រាយការកើន​ឡើង ៨ករណី​ទៀត នាំ​ឲ្យ​តួលេខ​ឆ្លង​សរុប​ក្នុង​ប្រទេស​ជាប់​ព្រំដែន​កម្ពុជាមួយ​នេះ មាន​ដល់​ទៅ ៣៨១៨ករណី។

យោង​តាម​មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាព​កូវីដ ១៩ របស់​ថៃ អ្នក​ស្លាប់​ដោយ​សារ​កូវីដ ១៩ ទី៦០ មាន​អាយុ ៦៦ឆ្នាំ ជាមន្ត្រី​ចូលនិវត្តន៍ និង​មាន​ជំងឺទឹកនោម​ផ្អែម រួមជាមួយ​ជំងឺលើស​ឈាម ទើប​ត្រឡប់​មក​ដល់​បាងកក កាល​ពី​ថ្ងៃ ១៩ តុលា និង​រកឃើញ​មាន​កូវីដ នៅ​ថ្ងៃ​បន្ទាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម