Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភាសហរដ្ឋអាមេរិកហៅលោក Joe Biden ថាជាប្រធានាធិបតីជាប់ឆ្នោត ទោះមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតក៏ដោយ

បានផុស

នៅ

ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi មកពីគណបក្សប្រជាធិបតីកាលពីថ្ងៃសុក្រ ទី ៦ ខែវិច្ឆិកា បានហៅលោក Joe Biden ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកកំពុងនាំមុខលើលទ្ធផលបោះឆ្នោតក្នុងរដ្ឋសំខាន់ៗ ។

លោកស្រី Pelosi បានប្រាប់អ្នកសារព័ត៌មានថា “វាច្បាស់ណាស់ថាសម្លេងឆ្នោតរបស់លោក Biden និងលោកស្រី Harris នឹងឈ្នះតំណែងប្រធានាធិបតីក្នុងសេតវិមាន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបាននិយាយថា “ប្រធានាធិបតីជាប់ឆ្នោត Joe Biden មានអាណត្តិដ៏រឹងមាំដើម្បីដឹកនាំសេតវិមាន ។ វាគឺជាថ្ងៃរីករាយសម្រាប់ប្រទេសរបស់យើង ។ លោក Joe Biden គឺជាអ្នកបង្រួបបង្រួមមួយ ពីព្រោះគាត់បានប្តេជ្ញាចិត្តដើម្បីនាំប្រជាជនឲ្យរួបរួមគ្នា” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះលោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យនៅតែបន្តនាំមុខលោក Donald Trump ក្នុងសម្លេងអ្នកបោះឆ្នោតតំណាង ២៦៤ ទល់នឹង ២១៤ ខណៈនៅសល់រដ្ឋចំនួន ៥ ទៀតនៅតែមិនទាន់ប្រកាសលទ្ធផល ហើយដែលអ្នកទទួលបានសម្លេង ២៧០ នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម