ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស ថា លោកមានទំនុកចិត្តលើដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា លោកមានទំនុកចិត្តលើដំណើរការបោះឆ្នោតសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការអះអាងដោយគ្មានភស្តុតាងលើការក្លែងបន្លំបសន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ ។
លោក Johnson បានប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃសុក្រថា “ខ្ញុំមានទំនុកចិត្តលើការត្រួតពិនិត្យ និងតុល្យភាពនៃរដ្ឋធម្មនុញ្ញអាមេរិក” ។
ទន្ទឹមនោះលោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយអតីតអនុប្រធានាធិបតីលោក Joe Biden នឹងផ្ដល់សម្រាប់អង់គ្លេសនោះទេ ប្រសិនបើលោក Biden ជាប់ឆ្នោត ។
លោក Johnson បាននិយាយថា “ប្រសិនបើខ្ញុំជាអ្នកបោះឆ្នោតនៅអាមេរិក ខ្ញុំមិនគិតថា ខ្ញុំនឹងចង់ឲ្យនរណាម្នាក់ធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតរបស់ខ្ញុំនោះទេ ។ ខ្ញុំគិតថា ខណៈពេលដែលសន្លឹកឆ្នោតកំពុងត្រូវបានរាប់ យើងគួរតែរង់ចាំមើលលទ្ធផលវាសិន” ៕
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះលោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យនៅតែបន្តនាំមុខលោក Donald Trump ក្នុងសម្លេងអ្នកបោះឆ្នោតតំណាង ២៦៤ ទល់នឹង ២១៤ ខណៈនៅសល់រដ្ឋចំនួន ៥ ទៀតនៅតែមិនទាន់ប្រកាសលទ្ធផល ហើយដែលអ្នកទទួលបានសម្លេង ២៧០ នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»