ប្រទេស គុយបា សង្ឃឹមថានឹងមានទំនាក់ទំនងក្នុងន័យស្ថាបនាក្រោយការជាប់ឆ្នោតរបស់លោក Biden – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ប្រទេស គុយបា សង្ឃឹមថានឹងមានទំនាក់ទំនងក្នុងន័យស្ថាបនាក្រោយការជាប់ឆ្នោតរបស់លោក Biden

Published

on

ក្នុងប្រតិកម្មជាផ្លូវការលើកដំបូងពីរដ្ឋាភិបាលគុយបាចំពោះលទ្ធផលបោះឆ្នោតអាមេរិក ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងដែលមានជម្លោះដ៏យូរទាំងពីរអាចមានទំនាក់ទំនងទ្វេភាគីដែលមានលក្ខណៈស្ថាបនាឡើងវិញ។

លោកបានបង្ហោះ Twitter ថា “យើងទទួលស្គាល់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ប្រជាជនអាមេរិកបានជ្រើសរើសទិសដៅថ្មី”។

ទោះបីជាយ៉ាងណាក៏ដោយ សារខ្លីនោះមិនបាននិយាយចំៗអំពីជ័យជម្នះរបស់លោក Joe Biden ទេហើយក៏មិនបានអបអរសាទរលោក Biden ផងដែរ។

អស់រយៈពេលជាយូរមកហើយ រដ្ឋាភិបាលបក្សកុម្មុយនិស្តគុយបាបានទាមទារឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចរ៉ាំរ៉ៃប្រឆាំងនឹងកោះនេះដែលត្រូវបានរឹតបន្តឹងកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Biden បាននិយាយថា លោកនឹងវិលត្រឡប់ទៅរកគោលនយោបាយឆ្ពោះទៅប្រទេសគុយបាដែលត្រូវបានណែនាំដោយអតីតប្រធានាធិបតីលោក Barack Obama។

លោក Obama បានផ្តួចផ្តើមគំនិតផ្សះផ្សារវិស័យការទូតឆ្នាំ២០១៥-១៦និងការបើកចំហសេដ្ឋកិច្ចឆ្ពោះចំពោះទីក្រុង Havana ដែលរួមបញ្ចូលទាំងទំនាក់ទំនងការទូតពេញលេញនិងការពង្រីកជើងហោះហើរនិងការធ្វើដំណើរដោយជនជាតិអាមេរិកផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម