Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្មគាំទ្រលោក Trump ក្នុងរដ្ឋ Georgia ឈានចូលថ្ងៃទី២

បានផុស

នៅ

សម្រាប់រយៈពេលពីរថ្ងៃជាប់គ្នា អ្នកគាំទ្រលោក Trump បានចេញមកប្រមួលផ្តុំគ្នានៅមុខអគារ Georgia state Capitol ក្នុងទីក្រុង Atlanta ដើម្បីតវ៉ាចំពោះលទ្ធផលឆ្នោតអាមេរិក។

ពួកគេមិនទទួលយកជ័យជម្នះរបស់លោក Joe Biden ទេហើយជឿជាក់ចំពោះការអះអាងគ្មានភស្តុតាងដោយលោកប្រធានាធិបតី Trump ដែលថា លទ្ធផលត្រូវបានគេបន្លំ។ រដ្ឋ Georgia នឹងរាប់សន្លឹកឆ្នោតឡើងវិញប៉ុន្តែវាមិនទំនងជាផ្លាស់ប្តូរអ្វីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីប្រដាប់អាវុធបានឈរនៅខាងក្រៅអគារដំបូងរាងមូលដោយមានកាន់កាំភ្លើងធំៗ។ នៅតាមផ្លូវ មានប៉ូលិសជាច្រើន។

កាលពីថ្ងៃសៅរ៍ក៏មានក្រុមបាតុករប្រឆាំង Black Lives Matter ដែលប្រដាប់ដោយអាវុធនៅម្ខាងទៀតនៃផ្លូវផងដែរ។ នៅថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាប្រឆាំងបានស្រែកថា “អ្នកត្រូវបានបណ្តេញចេញ” ទៅកាន់អ្នកគាំទ្រលោក Trump៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម