តើលោក Biden នឹងធ្វើអ្វីមុនគេពេលចូលកាន់តំណែងជាប្រធានាធិបតី? – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក Biden នឹងធ្វើអ្វីមុនគេពេលចូលកាន់តំណែងជាប្រធានាធិបតី?

Published

on

នៅពេលចូលកាន់តំណែងក្នុងខែមករា លោក Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលវិធានការបែបនេះមិនតម្រូវឲ្យមានការអនុម័តពីសភាឡើយ។

ខាងក្រោមនេះជាអ្វីដែលលោក Biden ត្រូវបានគេរំពឹងថានឹងធ្វើពេលចូលកាន់តំណែង៖

•ចូលរួមវិញក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសដែលមានគោលបំ​ណងគ្រប់គ្រងការផ្លាស់ប្តូរអាកាសធាតុ។ តាមពិត សហរដ្ឋអាមេរិកទើបតែចាកចេញពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី៤ខែវិច្ឆិកាប៉ុណ្ណោះបន្ទាប់ពីលោក Trump បានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦របស់លោក។

•លុបចោលការចាកចេញរបស់សហរដ្ឋអាមេរិកពីអង្គការសុខភាពពិភពលោក។ លោក Trump បានសន្យាថានឹងចាកចេញក្នុងអំឡុងពេលមានជម្លោះជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

•លុបចោលបម្រាមរបស់លោក Trump ដែលហាមឃាត់ប្រទេសមូស្លីមមួយចំនួនមិនឲ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។

•ចាប់ផ្តើម DACA ឡើងវិញ។ វាជាកម្មវិធីមួយដែលពន្យាការគំរាមកំហែងនៃការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារដែលចូលសហរដ្ឋអាមេរិកកាលជាកុមារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម