ព័ត៌មានអន្ដរជាតិ
មេប៉ូលិសរដ្ឋ Arkansas អំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងក្រុមអ្នកប្រជាធិបតេយ្យ
មេប៉ូលិសរដ្ឋ Arkansas ដែលអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកប្រជាធិបតេយ្យតាមបណ្តាញសង្គម បានលាឈប់ពីការងាររបស់គាត់កាលពីថ្ងៃសៅរ៍។
លោក Lang Holland ប្រធានប៉ូលិសនៃទីក្រុង Marshall ដែលមានប្រជាជនប្រហែល១,៣០០នាក់បានបង្កឲ្យមានកំហឹងពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់និងប្រជាជននៅទូទាំងប្រទេសបន្ទាប់ពីបានធ្វើអត្ថាធិប្បាយដ៏ចម្លែកតាមអ៊ីនធើណិតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រៅពីនិយាយម្តងហើយម្តងទៀតថាអ្នកប្រជាធិបតេយ្យគួរតែត្រូវបានសម្លាប់នោះ គាត់បានចែករំលែក meme ពីទ្រឹស្តីឃុបឃិត QAnon ហើយបានអះអាងថា សន្លឹកឆ្នោតត្រូវបានគេលួច។

លោក Holland បានបង្ហោះលើ Parler ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីពេញនិយមសម្រាប់អ្នកអភិរក្សនិងត្រូវបានប្រើជាជម្រើសជំនួស Twitter ថា “ស្លាប់ទៅអ្នកប្រជាធិបតេយ្យម៉ាក្សនិយមទាំងអស់។ មិនត្រូវឲ្យអ្នកទោសណាម្នាក់មានជីវិតរស់ទេ”។
រូបភាពមួយដែលគាត់ចែកចាយបានបង្ហាញពីអ្នកប្រជាធិបតេយ្យមួយក្រុមរួមទាំងលោកស្រី Hillary Clinton និងលោក Barack Obama ផងដែរដែលពាក់សម្លៀកបំពាក់ជាប់ពន្ធនាគារ។ នៅក្រោមរូបភាព គាត់បានសរសេរថា “ខ្ញុំសូមអធិស្ឋានដល់អស់អ្នកដែលនៅក្នុងរូបភាពត្រូវគេព្យួរ.ក!!!! អ្វីដែលទាបគឺមិនអាចទទួលយកបានទេ”។
ទោះបីជាយ៉ាងណាក៏ដោយ CNN មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ គណនី Parler របស់គាត់ត្រូវបានដាក់ជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ