Connect with us

សុខភាព

ជំងឺ​គីស​បបូរមាត់ មិន​មែន​ជា​ជំងឺ​មហារីក​មាត់​ធ្មេញ​ទេ​

បានផុស

នៅ

ក្នុង​ប្រអប់​មាត់ ​សម្បូរ​ទៅដោយ​ក្រពេញទឹកមាត់​តូចៗ (Minor salivary glands) រាប់លាន​ ដែល​ស្ថិត​នៅ​ក្រោម​ភាសស្តើង​សើម​ក្នុង​មាត់​។ នៅពេល​ដែលមាន​ការស្ទះ ឬ​ដាច់​រហែក​នៃ​ក្រពេញ​នេះ ធ្វើ​ឲ្យ​មាន​កំណើន​ទឹក​ដក់​(Mucin) ទៅជា​ជាលិកា​ជុំវិញ​បង្កើតជា​គីស​ក្រពេញទឹកមាត់​។​

ប្រភេទ​គីស​នេះ​ វា​អាច​កើតឡើង​គ្រប់កន្លែង​ក្នុង​មាត់ លើកលែងតែ​លើ​អញ្ចាញធ្មេញ ហើយ​ភាគ​ច្រើន​កើតឡើង​ញឹកញាប់​លើ​បបូរមាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. មូលហេតុ​ ៖
– ការស្ទះ​ នៃ​ក្រពេញទឹកមាត់​តូចៗ​
– មូលហេតុ​ចម្បង​មកពី​ការ​ខាំ​បបូរមាត់ ឬ​ប៉ះទង្គិច​បបូរមាត់​

២. រោគសញ្ញា​ ៖
– មិនមាន​ការឈឺចាប់​នោះទេ​
– មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ​
– មាន​សភាព​ឡើង​ប៉ោង និង​ពេល​ប៉ះ​ជា​ដុំ​ទន់​រអិល ក្រឡាច់​

៣. ការព្យាបាល​ ៖
– ក្នុងករណី​មាន​ទំហំ​តូច វា​អាច​បាត់​ទៅវិញ​ដោយ​ឯងៗ​
– ក្នុងករណី​ឡើង​ប៉ោង​ទំហំ​លើសពី ១cm​ឡើង ត្រូវការ​វះកាត់​យកចេញ​

៤. ភាព​ងាយ​កើតឡើង​វិញ ​៖
– បច្ចេកទេស​វះកាត់ ​ត្រូវ​យកចេញ​ទាំងស្រុង​នូវ​ដុំ​នោះ និង​ក្រពេញទឹកមាត់​នៅ​ជុំវិញ បើ​មិន​ដូច​នោះ​ទេ វា​នឹង​កើតឡើង​វិញ​
– ការ​ខាំ​បបូរមាត់​កន្លែង​ដដែល​
បញ្ជាក់ ​៖ ការ​លេបថ្នាំ មិនអាច​ព្យាបាល​ដុំ​គីស​នេះ​បានទេ​។​

​សូម​អញ្ជើញ​មក​ពិគ្រោះ និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ពី​ជំងឺ ឬ​ដំបៅ​ផ្សេងៗ​ក្នុង​មាត់ នឹង​ទទួល​បាន​សេវា​ព្យាបាល​មាត់​ធ្មេញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់​៕​
អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម