Connect with us

សុខភាព

ស្វែងយល់​អំពី​ជំងឺ​ឫសដូងបាត​!

បានផុស

នៅ

១. អ្វី​ទៅជា​ជំងឺ​ឫសដូងបាត​?

​ជំងឺ​ឫសដូងបាត​ គឺជា​ជំងឺ​ដែល​កើតឡើង​ ដោយសារ​ការរីក​ប៉ោង​នៃ​សរសៃឈាម​ ដែល​មាននៅ​ជុំវិញ​ក្រសាលគូថ​។គេ​សង្កេតឃើញថា ជំងឺ​ឫសដូងបាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាលគូថ​។ ជំងឺ​ឫសដូងបាត​នេះ​ មិនអាច​វិវត្តន៍​ទៅជា​ជំងឺមហារីក​បាន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តើ​ជំងឺ​ឫសដូងបាត​ មាន​ប៉ុន្មាន​ប្រភេទ​?

ជំងឺ​ឫសដូងបាត​មាន ២​ប្រភេទ​គឺ ៖

– ឫសដូងបាត​ក្នុង​ ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​ខាងក្នុង​រន្ធ​គូថ​

– ឫសដូងបាត​ក្រៅ​ ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​នៅ​ខាងក្រៅ​រន្ធ​គូថ​

៣. តើ​កត្តា​អ្វីខ្លះ​ ដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ឫសដូងបាត​?

មាន​កត្តា​ជាច្រើន​ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​កើតឡើង ដែលមាន​ដូចជា ៖

– បញ្ហា​នៃ​ការ​បន្ទោរ​បង់​លាមក ការ​ទល់លាមក​ជា​ញឹកញាប់ ឬ​ការ​រាគ​ខ្លាំង​

– ស្ត្រី​មានគភ៌ និង​ស្ត្រី​ក្រោយ​សម្រាល​

– បញ្ហា​ដុំ​នៅ​អាង​ត្រគាក ឬ​ទាច​ទឹក ដែល​ធ្វើ​ឲ្យ​មាន​សំពាធ​ខ្លាំង​ទៅលើ​សរសៃឈាម​ឫសដូង​

៤. តើ​ជំងឺ​ឫសដូងបាត​មាន​រោគសញ្ញា​អ្វីខ្លះ​?

អ្នកជំងឺ​អាចមាន​រោគសញ្ញា​ដូចជា បន្ទោ​របង់​លាមក​មាន​ឈាម លាន​ឫសដូង​ចេញមកក្រៅ ការឈឺចាប់​នៅ​ក្រសាលគូថ ។​

ក​. ចំពោះ​ឫសដូងបាត​ខាងក្នុង ​មាន​រោគសញ្ញា​ជា ៤​ដំណាក់កាល ៖

– ដំណាក់កាល​ទី​១ អ្នកជំងឺ​បន្ទោ​របង់​លាមក​មាន​ឈាមក្រហម​ស្រស់​

– ដំណាក់កាល​ទី​២ ពេល​បន្ទោ​របង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង​

– ដំណាក់កាល​ទី​៣ ពេល​បន្ទោ​របង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ​តែ​ចូល​វិញ​ដោយ​យកដៃ​រុញ​បញ្ចូល

– ដំណាក់កាល​ទី​៤ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ ដោយ​មិន​ចូល​វិញ​ទេ ទោះបី​រុញ​ក៏ដោយ​

ខ​. ចំពោះ​ឫសដូងបាត​ក្រៅ

អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាលគូថ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាចមាន​ឈាម​នៅពេលដែល​ដុំ​នោះ​បែក​។ ចំពោះ​រោគសញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូថ​។​

* សំគាល់​៖ ការ​បន្ទោ​របង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​ឫសដូងបាត​ទេ គឺអាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូចជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។​

៥. តើ​មាន​វិធី​អ្វីខ្លះ​ ដើម្បី​ព្យាបាល​ជំងឺ​ឫសដូងបាត​?

ក​. ចំពោះ​បញ្ហា​ឫសដូងបាត​ខាងក្រៅ

អ្នកជំងឺ​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការឈឺចាប់​រួមទាំង​ថ្នាំ​បន្ទន់​លាមក ក្នុងពេល​ជាមួយគ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សំរាប់​លាប​លើ​ដុំ​នោះ​។ ពេលខ្លះ​គ្រូពេទ្យ​អាចធ្វើ​ការ​កាត់​យក​កំណក​ឈាម​នៃ​ឫសដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឫសដូងបាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែមួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការឈឺចាប់​ភ្លាមៗ​។​

ខ​. ចំពោះ​បញ្ហា​ឫសដូងបាត​ក្នុង

ការព្យាបាល​ចម្បង​ គឺ​ការព្យាបាល​ទៅលើ​បញ្ហា​បន្ទោ​របង់​លាមក​មានដូចជា​កា​រទ​ល់លា​មក​ឬ​ការ​រាគ​។​

មាន​ឧបករណ៍ ៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឫសដូងបាត​មានដូចជា​

– ការដុត​កំដៅ​(Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

ការព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យទៅលើ​ដំណាក់កាល​របស់​រោគសញ្ញា​ឫសដូង​បាត​

● ដំណាក់កាល​ទី ១ អាច​ព្យាបាល​ដោយ​ការដុត​កំដៅ​ឬ​ការចាក់​

● ដំណាក់កាល​ទី ២ និង​ទី​៣ អាច​ព្យាបាល​ដោយ​ការចង​

● ចំពោះ​ការវះកាត់​ឫសដូងបាត គឺធ្វើឡើង​ចំពោះ​ឫសដូងបាត​នៅ​កម្រិត​ទី ៤ ឬ ឫសដូងបាត​ដែល​បរាជ័យ​ក្នុងការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣ ខាងលើ ។​

៦. តើ​មាន​វិធី​អ្វីខ្លះ​ ដែល​អាច​បង្ការ​ជំងឺ​ឫសដូងបាត​?

​កត្តា​មួយចំនួន​ ដែល​អាច​ការពារ​ជំងឺ​ឫសដូងបាត មានដូចជា​៖

– អ្នកជំងឺ​ត្រូវ​ពិសារ​បន្លែ និង​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​

– លំ​ហាត់ប្រាណ​ជាប្រចាំ​

– មិនត្រូវ​បន្ទោ​របង់​លាមក​ដោយ​ប្រើ​រយៈពេល​យូរ​

– មិនត្រូវ​ប្រឹង​ខ្លាំង​ពេល​បន្ទោ​របង់​

* បញ្ជាក់​៖ ជំងឺ​ឫសដូងបាត មិនមែនជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ជាក់ថា​ពិតជា​ជំងឺ​ឫសដូងបាត​មែន ហើយ​ការព្យាបាល​ទៀតសោត​ ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូចជា​ការព្យាបាល​ដោយ​ការចាក់ បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​ អ្នកជំងឺ​អាចមាន​ដំបៅ​នៅ​រន្ធ​គូថ​ឬ​អាច​ត្បៀត​ក្រសាលគូថ​ ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​។​

​ព្យាបាល​ទាន់ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ នាំមក​នូវ​ការ​សះស្បើយ​ឆាប់​រហ័ស៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ការ​តាមដាន​សុខភាព និង​ស្វែងរក​ដុំ​មហារីក​ពោះវៀនធំ​ នៅ​ដំណាក់កាល​ដំបូង​បំផុត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម