សុខភាព
តើលោកអ្នកត្រូវដឹងអ្វីខ្លះ ក្នុងការងូតទឹកឲ្យទារក
បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្ដាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្ដល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯងតាមលំដាប់និងដំណាក់កាលដូចខាងក្រោម ៖
១) ការត្រៀមលក្ខណៈទុកជាមុន ៖
ក) សុវត្ថិភាព
– ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង)
– ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក)
ខ) ផាសុកភាព និងភាពសុខស្រួល
– កាយវិការថ្នមៗ និយាយលេងជាមួយទារក
– ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់
គ) ការរៀបចំៈ
– សម្ភារៈគ្រប់គ្រាន់ និងនៅទំនេរ
– ការគោរពអនាម័យ
– កាយវិការ សកម្មភាពសមហេតុសមផល
ឃ) ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់
២) ការអនុវត្ត ៖
ក) មុនធ្វើការថែទាំ
– គ្រប់សម្ភារៈទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូមែត្រកម្ដៅវាស់ទឹក និងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត)
– សម្ភារៈ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ
– សីតុណ្ហភាពទឹក ត្រូវបានត្រួតពិនិត្យ (បើគ្មានទែរម៉ូមែត្រសម្រាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយផ្នែកខាងក្នុង នៃដើមដៃ)
– បញ្ចូលទឹកនូវ ៣៨ អង្សាសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់)
– ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាព នៃទឹក

ខ) នៅពេលងូតទឹក:
– លាងដៃមុនការចាប់ផ្តើមថែទាំ
– ចៀសវាងការធ្វើឲ្យទារករងា (ទារកនៅស្រាតរយៈពេលខ្លីបំផុត)
– លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក
– ដកកន្ទបសំអាតកន្លែងគូថបើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក
– លាងសំអាតរាងកាយទារកជាមួយសាប៊ូសមស្របបើចាំបាច់
– ជូតសំអាតតាមលំដាប់ដូចនេះ ផ្នត់ ក ក្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅ នៃប្រដាប់ភេទ (ទៅពីក្រោមពោះដល់រន្ធគូថ) និងគូថ
– ចាប់ទប់ទារកក្រោមក្លៀកឲ្យបានល្អ ពេលងូតទឹក
– សំងួតឲ្យបានល្អដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់
– ជូតសំអាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)
– ធ្វើការថែទាំសំអាតផ្ចិត
– ពាក់កន្ទបថ្មីស្អាត
– ពាក់សំលៀកបំពាក់ផ្នែកខាងលើ នៃទារក
– បិទកន្ទប និងបញ្ចប់ការពាក់សំលៀកបំពាក់របស់ទារក
– លាងសំអាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក (Solution Hydro Alcoolique)
ឃ) ក្រោយពេលងូតទឹក
– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត
– ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក
– រៀបទុកដាក់សម្ភារៈ
– លាងសំអាតដៃ
ក្រុមគ្រូពេទ្យឯកទេសសម្ភព និងឆ្មបជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតរីករាយស្វាគមន៍ និងផ្ដល់ព័ត៌មានព្រមទាំងចំណេះដឹងទូទៅជូនអ្នកម្ដាយគ្រប់រូប ក្នុងការពិនិត្យថែទាំមុន និងក្រោយការសម្រាល៕
អត្ថបទ ៖ រស្មី
ចុចអាន៖កូនយំចង់បានរបស់អ្វីមួយ ប៉ាម៉ាក់មិនចង់ឲ្យ តើត្រូវបដិសេធបែបណាមានប្រសិទ្ធភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ