Connect with us

សុខភាព

ប្រភេទអាហារដែល​មិន​គួរ​ញ៉ាំ​​​ច្រើន​ ក្រោយវ័យ ​៣០​ ឆ្នាំ

បានផុស

នៅ

អ្នក​ប្រាកដ​ជា​គិត​ថា​នៅ​ពេល​មាន​អាយុ​ចាស់​ទៅ ​អ្នក​នឹង​ប្រឈម​ជា​មួយ​បញ្ហា​ពុក​ឆ្អឹង​ដែល​មនុស្ស​ជា​ច្រើន​បាន​និយាយ​តៗគ្នា។ ប៉ុន្តែ​អ្នក​មិន​បាន​គិត​ពី​ជំងឺ​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​កើត​ឡើង​ចំពោះ​អ្នក ​ប្រសិន​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ញ៉ាំ​ក្នុង​វ័យក្រោយ ​៣០ ​ឆ្នាំ​។

១. ជាតិ​ស្ករ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជន​អាមេរិក​បរិភោគ​ស្ករ​ជា​មធ្យម​ក្នុង ​១ ​ឆ្នាំ ២៩ គីឡូ​ក្រោម ប្រសិន​បើ​ការ​រំលាយ​អាហារ​យឺត​ វា​នឹង​ធ្វើ​​ឱ្យ​ស្ករ​​ដំណើរ​ការនៅ​ក្នុង​ខ្លួន​​យឺតដូចគ្នា។ ពេលនោះរាងកាយ​​នឹងផ្ទុក​កាឡូរី​​លើស​នៅ​តាម ត្រគាក ក្រពះ និង​កន្លែង​ផ្ទុក​ជាតិ​ខ្លាញ់​ផ្សេង​ទៀត។ ជាតិ​ស្ករ​កើន​ឡើង ​អ្នក​នឹង​មិន​អាច​មាន​កូន​ ហើយវាក៏បង្កើន​ល្បឿន​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ។

២. ជាតិ​អាកុល

សារ​ធាតុ​អាកុល​សម្បូរ​ទៅ​ដោយ​កាឡូរី​ខ្ពស់ ព្រោះ​ថា ​ក្នុងវ័យ ​៣០ ​ឆ្នាំ​ប្លាយ  រាងកាយមិន​អាច​ដុត​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ខ្លួន​បានល្អ​ទេ។ ក្នុងនោះ ស្រាបៀរ​នឹងបង្កើន​កម្រិត​អាំងស៊ុយលីនដែលបង្កផលលំបាកនានាដល់រាងកាយ។

៣. ជាតិ​កាហ្វេ​អ៊ីន

ក្រៅ​ពី​ជាតិ​ស្ករ​និង​អាហារ​ដែល​មាន​សារ​ធាតុ​ពុល ឥទ្ធិពល​ធំ​បំផុត​មួយទៀតគឺ មក​ពី​ជាតិ​កាហ្វេ​អ៊ីន​ទៅ​លើ​ការ​គេង​។ ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​​អាច​ធ្វើ​ឱ្យ​ឆាប់​ចាស់​ ដោយ​សារ​អ្នក​មិន​បាន​សម្រាក​គ្រប់គ្រាន់ ​រីឯសម្រស់​ក៏រឹតតែ​ចាស់​ទ្វេរដង​។

៤. សណ្ដែក

សណ្ដែក​អាច​ជួយ​ច្រើនដល់​សុខភាព​ ប៉ុន្តែ​ចំណុច​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ ​គឺ​ប្រេង​និង​ការ​កែ​ច្នៃ​ទៅ​ជា​អ្វី​ផ្សេង​ទៀត​ដែល​​ឆ្លង​កាត់​ដោយ​ម៉ាស៊ីននឹងបង្កផលប៉ះពាល់។ អស់​ពេល​ជា​យូរ គេ​​គិត​ថា ​សណ្ដែក​ជា​ប្រភេទ​អាហារ​ដែល​ជួយ​ទៅ​ដល់​សុខភាព​ តែ​វា​នៅ​តែ​មាន​ភាព​សង្ស័យ​ជា​ច្រើន។ សណ្ដែក​អាច​រំញោច​កោសិកា​មហារីក​សុដន់​ និង​បញ្ហា​នៃ​ការ​ចង​ចាំ។ សណ្ដែក​អាច​បណ្ដាល​ឱ្យ​ឈឺក្បាល​ចំពោះ​មនុស្ស​មួយ​ចំនួន។

៥. អំបិល

មនុស្ស​គ្រប់​គ្នា​តែង​តែ​ត្រូវ​ការ​អំបិល​សម្រាប់​បង្កើន​រស​ជាតិ​ទៅ​ឱ្យ​អាហារ​ ​ប៉ុន្តែ​សូម​កុំ​ប្រើ​វា​ច្រើន​ពេក។ ប្រើ​អំបិលជ្រុល ​នឹង​ធ្វើ​ឱ្យ​​ហើមពោះ​ដោយ​សារ​តែ​សារ​ជាតិ​ប្រៃ​នៅ​ក្នុង​ម្ហូប​អាហារ ហើយសូដ្យូម​បង្កើន​សម្ពាធ​ឈាម ​និង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

ចុចអាន៖ ជ្រើសរើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម