សូម​ប្រុងប្រយ័ត្ន ជំងឺខាន់លឿង​លើ​ស្បែក និង​ភ្នែក (Ictère) អាច​ជា​ជំងឺ​មហារីក​លំពែង​បាន​! – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

សូម​ប្រុងប្រយ័ត្ន ជំងឺខាន់លឿង​លើ​ស្បែក និង​ភ្នែក (Ictère) អាច​ជា​ជំងឺ​មហារីក​លំពែង​បាន​!

Published

on

​ក​) អ្វី​ជា​មហារីក​លំពែង​?

​មហារីក​លំពែង ជា​ជំងឺ​កម្រ (rare) តែ​កាច​សាហាវ (agressif) ហើយ​ភាគច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​។ ៨០%​នៃ​ជំងឺ​នេះ ភាគច្រើន​កើត​នៅ​ក្បាល​លំពែង​ជាង​ខ្លួន និង​កន្ទុយ​លំពែង​។​

​ខ​) មូលហេតុ និង​កត្តា​រួមផ្សំ (Causes et facteur de risque)

​គេ​នៅ​មិនទាន់​រក​ឃើញ​ អំពី​មូលហេតុ​ពិតប្រាកដ​ នៃ​ជំងឺ​មហារីក​លំពែង​នេះ​ នៅឡើយ​ទេ ប៉ុន្តែ​មាន​កត្តា​រួមផ្សំ​មួយ​ចំនួន​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​នេះ​៖

– ទឹកនោមផ្អែម​

– រលាក​លំពែង​រ៉ាំរ៉ៃ​

– ស្រា និង​បារី​

– អាហារ​សំបូរ​ទៅ​ដោយ​ខ្លាញ់ និង​សាច់​សត្វ​

– និង​កត្តា​តំណពូជ​ផ្សេងៗ​ទៀត​

​គ​) រោគសញ្ញា​

– គេ​ពិបាក​នឹង​ឃើញ​រោគសញ្ញា​ជាក់លាក់​ណាស់ វា​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហើយ​អ្នកជំងឺ​អាច​ឈឺ​នៅ​ចុងដង្ហើម ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនសូវ​ឃ្លាន ឬ​ថយ​ចំណង់​អាហារ​។​

– អាច​រាគ​មួល​

– មាន​ទឹកនោមផ្អែម​

– ឡើង​លឿង នៅ​លើ​ស្បែក និង​ភ្នែក​

– ស្រក​ទម្ងន់​

​ឃ​) ការ​ព្យាបាល​

​ការ​ព្យាបាល​ គឺ​អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ដុំ​មហារីក ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិធី​វះកាត់​។ គ្រូពេទ្យ​វះកាត់ នឹង​កាត់​យក​បំណែក​ណាមួយ​នៃ​លំពែង ​ដែល​មាន​ដុំ​មហារីក​។ ក្រោយ​វះកាត់​រួច អ្នកជំងឺ​អាច​ត្រូវ​ព្យាបាល​បន្ថែម​ដោយ​ថ្នាំ​គីមី ឬ​បាញ់​កាំរស្មី​។​

​សូម​លោក លោកស្រី​មក​ទទួល​ប្រឹក្សា​ជាមួយ​ក្រុមការងារ​វេជ្ជ​បណ្ឌិត​ឯកទេស​ជំនាញ​មហារីក វះកាត់​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អំពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​មហារីក ឲ្យ​បាន​ទាន់​ពេល និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា អ្នកមាន​ជំងឺ​បេះដូង​ខ្សោយ​?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម