Connect with us

សុខភាព

អ្វី​ជា​ជំងឺ​ឡើង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​?

បានផុស

នៅ

អាស៊ីត​អ៊ុយ​រិ​ក ជា​កាកសំណល់​មេ​តា​បូ​លិ​ក ដែល​បណ្ដាល​ពី​ការផលិត​ពី​សរីរាង្គ និង​បរិភោគ​អាហារ​សំបូរ​ជាតិ​ពុ​យ​រី​ន ច្រើន​ហួស ឬ អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់ ​នៅ​ក្នុង​ឈាម (Hyperuricemia) ជា​វិបត្តិ​មេ​តា​បូ​លិ​ក ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ សន្លាក់ តម្រងនោម​។​

ក​) អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ​ពុ​យ​រី​ន (purines) មានដូចជា​

– ប្រភេទ​សាច់​: គ្រឿងក្នុង​សត្វ (​ថ្លើម​, កោះ​, ខួរ​…) គ្រឿង​សមុទ្រ​
– ភេសជ្ជៈ​ផ្អែម និង​គ្រឿង​ស្រវឹង​
– ប្រភេទ​បន្លែ​ផ្លែ​ឈើ​

• ផ្សិត​
• ស្ពៃក្ដោប​
• ខាត់ណា​
• ផ្កា​ខាត់ណា​
• ទំពាំង​បារាំង និង​សណ្ដែកខៀវ​…​។

​ខ​) អាហារ​ដែល​មិនសូវ​សំបូរ​ជាតិ ពុ​យ​រី​ន មានដូចជា​

– នំ​បុ័ង​
– ផ្លែឈើ​
– ទឹកដោះគោ​
– ស៊ុត​
– តែ កាហ្វេ​ជាដើម​។​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ​) រោគសញ្ញា​ទាំងនោះ​រួមមាន​៖

– ការ​ឈឺ​សន្លាក់ ភាគច្រើន​ឈឺ​តែ​ម្ខាង (​ម្រាម​មេជើង​, កជើង​, ជង្គង់​, កដៃ​, កែងដៃ​…)​ជាពិសេស​ម្រាម​មេជើង​។​
– ការ​ហើម​នៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេលយប់​
– ក្ដៅខ្លួន​
– ឈឺ​សន្លាក់​ខ្លាំង​ក្រោយពី​ពិសា ស្រា ស្រា​បៀរ គ្រឿង​សមុទ្រ សាច់​ក្រហម គ្រឿងក្នុង​សាច់សត្វ​។​
– ឡើង​ដុំ​ពក​ក្រោម​ស្បែក (​ដុំ​កំណក​ជាតិ​អាស៊ីត​)

​ឃ​) មូលហេតុ និង​កត្តា​រួមផ្សំ​

– ជំងឺ​ឡើង​ជាតិ​អាស៊ីត​នៅ​ក្នុង​ឈាម ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី ៥០ ឆ្នាំ​
– លើសពី ៩៥% នៃ​ជំងឺ​មិន​មាន​មូលហេតុ​ជាក់លាក់​ទេ​
– មាន​មូលហេតុ​ដ៏ទៃ​ទៀត ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ដែរ​ដូចជា​ ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ជំងឺ​បែក​គ្រាប់​ឈាម ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។​

​ង​) ការ​ព្យាបាល​

– បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដោយ​ប្រើ​ថ្នាំ ដោយមាន​ការវាយតម្លៃ​ភាពចាំបាច់​ពី​គ្រូពេទ្យ​
– បន្ថយ​ការឈឺចាប់​សន្លាក់​
– ការពារ​នូវ​ការវិវត្ត​ដល់​ការ​ខូច ទ្រង់ទ្រាយ​សន្លាក់ និង​ខូច​តម្រងនោម​…​។

​ច​) ដំបូន្មាន​សម្រាប់​អ្នកជំងឺ​ឡើងជា​តិ​អាស៊ីត​៖

– ជៀសវាង​ការបរិភោគ​អាហារ​ ដែល​សំបូរ​ជាតិ​ពុ​យ​រី​ន (​ដូច​បាន​រៀបរាប់​ខាងលើ​)
– ពិសា​ទឹក តិច​បំផុត ២​លីត្រ ក្នុង​១​ថ្ងៃ​
– ជៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង​
– ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ការ​ឈាន​រក​មូលហេតុ​នៃ​ជំងឺ និង​ផលប៉ះពាល់​សរីរាង្គ​ផ្សេងៗ​ដែល​អាច​កើតមាន​។​

​ចំពោះ​ព័ត៌មាន​បន្ថែម និង​ការពិនិត្យ​លម្អិត​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ជំងឺ សូម​មេត្តា​មក​ទំនាក់ទំនង​និង​ជួប​ពិគ្រោះ​ផ្ទាល់​ ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​៕​
អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២០ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥៣ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម