Connect with us

សុខភាព

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតជំងឺរលាកថ្លើមប្រភេទ

បានផុស

នៅ

អា​អូន​តូច​ៗ​ងាយ​ឆ្លង​មេរោគ​ណាស់ ដោយសារ​សុខភាព​នៅ​មិន​ទាន់​មាំ​ទាំ​ស្រួល​បួល ហើយ​អា​អូន​ចូល​ចិត្ត​យក​របស់​ដាក់​មាត់​មិន​ដឹង​កខ្វក់ ឬ​ស្អាត​ទេ។ ជួន​កាល​មេរោគ​អស់​នោះ​អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​កូន​រាក ក្ដៅ​ខ្លួន​ឈឺ​ល្មមៗ​ទេ តែ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​អា​អូន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​ជា​ដើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស Piconaviridae។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​មាត់។ យើង​គ្រប់​គ្នា មិន​ថា​ចាស់ ឬ​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ការ​ផឹក​ទឹក បន្ទាប់​ពី​បាន​ប៉ះ​កាន់​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ​មិន​ស្អាត មាន​ជាប់​មេរោគ​នេះ។ ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​ទារក រហូត​ដល់​ក្មេង​មាន​អាយុ​៦​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​បន្ត​ថា ក្មេង​ដែល​មាន​ជំងឺ​នេះ​មិន​សូវ​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ទេ ជា​ពិសេស​ទារក ពោល​គឺ ក្មេង​កាន់​តែ​តូច​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A កាន់​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង ទើប​ពេល​ខ្លះ អា​អូន​អាច​ចម្លង​មេរោគ​ទៅ​ឲ្យ​ក្មេង​ដទៃ ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ​ដោយ​គ្មាន​អ្នក​ណា​ដឹង​មុន​បាន។ តែ​ប្រសិន​បើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់​កើត​ជំងឺ​នេះ​វិញ យើង​អាច​ដឹង​បាន​តាម​អាការៈ​ដូច​ជា៖

– ក្ដៅ​ខ្លួន
– អស់​កម្លាំង
– ក្អួត ចង្អោរ
– ថយ​ចុះ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ
– ចុក​ពោះ
– រាករូស
– រមាស់​ស្បែក និង​ស្បែក​លឿង (ជាទូទៅ ឃើញ​មាន ១សប្ដាហ៍​ក្រោយ​រោគសញ្ញា​ផ្សេងៗ)។

ចំពោះ​ក្មេង​ធំ និង​មនុស្ស​ធំ ភាគ​ច្រើន​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ។ ជំងឺ​នេះ​អាច​វិវត្តន៍​ទៅ​រក​ការ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​សប្ដាហ៍។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​មាន <1%។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទA យើង​អាច​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ​ការ​ធ្វើ​អនាម័យ​រស់​នៅ​ឲ្យ​ស្អាត (ញ៉ាំ​ស្អាត ផឹក​ស្អាត រស់​នៅ​ស្អាត) និង​មួយ​ទៀត​នោះ​គឺ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​អា​អូន​ចាប់​ពី​អាយុ ១​ឆ្នាំ​ឡើង​ទៅ (ត្រូវ​ចាក់​២​ដង លើក​ទី១ និង​៦​ខែ​ក្រោយ ម្ដង​ទៀត)៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម