Connect with us

សុខភាព

មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

បានផុស

នៅ

គ្នា​យើង​ស្រីៗ​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​កំពុង​មក​រដូវ​អត់? បើ​ធ្លាប់​ញ៉ាំ​តើ​មាន​ផល​រំខាន​ដល់​ការ​ធ្លាក់​ឈាម​រដូវ ឬ​ក៏​មាន​ការ​ឈឺ​ចាប់​អ្វី​ទេ? កុំ​ទាន់​ឆ្លើយ​ក៏​បាន តោះស្វែង​យល់​ទាំង​អស់​គ្នា។​

​១.គ្រឿង​ស្រវឹង​ផ្ដល់​ផល​រំខាន​អ្វី​ខ្លះ?

ដូច​គ្នា​យើង​ដឹង​ហើយ​​ថា​គ្រឿង​ស្រវឹង​ផ្ដល់​ផល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់​រាង​កាយ​របស់​យើង ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អាការៈ​មក​រដូវ​របស់​ស្រីៗ​យើង​កាន់តែ​អាក្រក់​ផង​ដែរ​។

ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺក្បាល​ខ្លាំង និង​ហើម​ពោះ ហើយ​ក៏​អាច​មាន​បញ្ហា​ដល់​ប្រ​ព័ន្ធ​រំលាយ​អាហារ​អាច​ទៅជា​រាក និង​ចង្អោរ ជាដើម។

ក្រៅពី​នេះ​ អាការៈ​ក្រោយ​ពេល​ស្រវឹង​នឹង​រំខាន​យើង​ដូច​គ្នា ដូចជា​ឈឺក្បាល ក្អួត​ចង្អោរ រាក និង​អស់​កម្លាំង​ជាដើម ដែល​អាការៈ​ទាំង​នេះ​ប្រ​ហាក់​ប្រហែល​នឹង​អាការៈ​ពេល​​មក​រដូវ​របស់​យើង​ដែរ។

ក្រៅ​ពី​នេះ​ ការ​បាត់​បង់​ជាតិ​ទឹក​ដោយ​សារ​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ​កាន់​តែ​អាក្រក់​ឡើង ដោយ​ធ្វើ​ឲ្យ​ទឹក​រម្អិល និង​ឈាម​រដូវ​​កាន់​តែ​ខាប់​ជាង​ធម្មតា​ ពិបាក​ក្នុង​ការ​​ហូរ​ធ្លាក់ និង​ធ្វើ​ឲ្យ​យើង​កាន់តែ​ឈឺ​ចាប់​។

មួយ​វិញ​ទៀត បើ​យើង​ផឹក​ស្រា​ពេល​មក​រដូវ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​របស់​យើង​ប្រែ​ប្រួល​ចុះឡើង ដូច​ជា​អ័រ​ម៉ូន​អឺស្រ្តូហ្សែន ប្រូតេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន។ ការប្រែប្រួល​ឡើង​ចុះ​នៃ​អ័រម៉ូន​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​មេជីវិត​ និង​​រដូវ​មិន​ទៀង​ទាត់ នាំឲ្យ​ពិបាក​ក្នុង​ការ​បង្ក​កំណើត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តើ​មិន​អាច​ញ៉ាំគ្រឿង​ស្រវឹង​បាន​សោះ​តែម្ដង​ពេល​មក​រដូវ?

ដូច​បាន​និយាយ​អ៊ីចឹង​ការ​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ ស្រីៗ​យើង​នឹង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាងលើ។ ទោះ​យ៉ាង​ណា វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្រ្តី នៅ​ទីក្រុង​ដេលី ប្រ​ទេស​ឥណ្ឌា បាន​ណែនាំ​ថា​បើ​ស្រីៗ​យើង​ចូល​រួម​កម្មវិធី​ណាមួយ​ចំ​ថ្ងៃ​មក​រដូវ ហើយ​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ គឺ​​ផឹក​ត្រឹម​១កែវ​បាន​ហើយ និង​ត្រូវ​ផឹក​ទឹក​ថែម​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។ អ្នកឯកទេស​ដដែល​បញ្ជាក់​ថា​បើ​ផឹក​លើស​ពី​នេះ ស្រីៗ​យើង​នឹងអាច​​ជួប​ផល​រំខាន​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង។ ដូចនេះ​ហើយ​មុន​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ត្រូវ​គិត​គូ​ឲ្យ​បាន​ច្បាស់​លាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម