ស្ត្រី​គួរតែ​យល់ដឹង​ក្នុង​រយៈពេល “​មុន និង អំឡុង​ពេល​” មាន​ផ្ទៃពោះ​! – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

ស្ត្រី​គួរតែ​យល់ដឹង​ក្នុង​រយៈពេល “​មុន និង អំឡុង​ពេល​” មាន​ផ្ទៃពោះ​!

Published

on

​ក​) ការពិនិត្យ​ឈាម និង​ទឹកនោម

​ជាធម្មតា​ការពិនិត្យ​ឈាម​និង​ទឹកនោម​ត្រូវធ្វើឡើង​ចំនួន ២​ដង (​អាច​លើស​ពី​នេះ ​ក្នុង​ករណី​ចាំបាច់​) ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

១. នៅ​ពេល​ចាប់​ផ្តើម​មាន​កូន

+ វាស់​កម្រិត marqueur sérique de la trisomie 21

+ ការពិនិត្យ​រក​ក្រុម​ឈាម (Rhésus(+) ឬ Rhésus(-))

+ ការពិនិត្យ​គ្រាប់​ឈាម​: (​កង្វះ​គ្រាប់​ឈាម​ក្រហម​, ប្លា​កែ​ត (plaquettes) ចុះ​ទាប​,…)

+ ការពិនិត្យ​រក​មេរោគ (​អេដស៍​, ស្វាយ​, ព្រូន​ឆ្មារ​, ស្អូច​,…)

+ ពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោមផ្អែម​ពេល​មាន​ទំនន់​?

២. នៅ​ពេល​ជិត​សម្រាល​

​ការពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​ មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​)​។​

​ឃ​) ការពិនិត្យ​រោគ​ស្ត្រី

+ រលាក​មាត់​ស្បូន​

+ រលាក​ទ្វា​មាស​

+ ធ្លាក់ស បង្ក​ដោយ​មេរោគ (​មេរោគ​អាច​បណ្តាល​ឲ្យ​កូន​លូតលាស់​មិន​សមស្រប បែក​ទឹកភ្លោះ​ខុស​ប្រក្រតី ឬ កូន​កើត​មិន​គ្រប់​ខែ​)

​ង​) កា​រចាក់​វ៉ាក់សាំង

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ វ៉ាក់សាំង​សំខាន់​ចាំបាច់​ដែល​ត្រូវ​ចាក់ និង​គ្មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​គឺ​

+ វ៉ាក់សាំង​តេតាណូស​

+ វ៉ាក់សាំង​ការពារ​ផ្ដាសាយ​

​ច​) ការ​ទទួល​ជាតិ​ដែក acide folique និង វីតាមីន​ផ្សេងៗ

​អ្នក​អាច​ទទួល​ជាតិ​ដែក acide folique និង​វីតាមីន មុន​ពេល​បង្ក​កំណើត និង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ជា​ការ​ចាំបាច់​ណាស់ ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ​គ្រាប់​គ្រាន់ និង​ត្រឹមត្រូវ ព្រមទាំង​អាច​បង្ការ​ពី​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង។​

​បញ្ជាក់​៖ ការពិនិត្យ​ឈាម រោគ​ស្ត្រី ការ​ចាក់​វ៉ាក់សាំង និង​ការ​ទទួល​ជាតិ​ដែក ព្រមទាំង​វីតាមីន​ផ្សេងៗ គឺ​មាន​សារៈ​សំខាន់​បំផុត ​ក្នុង​ការ​ស្វែងរក​មេរោគ​និង​ជំងឺ​ ដែល​មាន​ដើម្បី​ឈាន​ទៅ​រក​ការ​ការពារ​និង​ព្យាបាល ​ប្រកបដោយ​ជោគជ័យ ក្នុង​គោលបំណង​ធានា​នូវ​សុវត្ថិភាព​សុខភាព​មាតា និង​ទារក​។ សូម​ជូនពរ​មាតា និង​បុត្រ​ធីតា​ទាំងអស់ ឲ្យ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព ក្នុង​ពេល​សម្រាល​និង​ក្រោយ​សម្រាល​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ទំហំ​ក្បាល​កូន​ធំ​ប៉ុណ្ណា ទើប​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម