Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​មហារីក​លើ​កុមារ​!

បានផុស

នៅ

១) តើ​កុមារ​ពិតជា​អាច​កើត​ជំងឺ​មហារីក​មែន ឬទេ ?

​អត្រា​ជំងឺ​មហារីក​លើ​កុមារ​មាន​ប្រហែល ១៣០​ករណី ក្នុងចំណោម​កុមារ​អាយុ​តិច​ជាង ១៥​ឆ្នាំ ១​លាន​នាក់​។ ផ្អែក​តាម​តួលេខ​នេះ អត្រា​ជំងឺ​មហារីក​លើ​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ប្រហែល ៦៣០​ករណី​ថ្មី ក្នុង ១​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​នេះ​មាន​ជាង ៤០​ប្រភេទ ហើយ​វា​អាច​កើត​លើ​ក្មេង​គ្រប់​អាយុ​ទាំងអស់​។​

​ជំងឺ​មហារីក​កុមារ​ដែល​កើត​ញឹកញាប់​មាន​ដូចជា​៖

– ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ (Leucémie aiguë)

– ជំងឺ​មហារីក​កូន​កណ្តុ​រ (Lymphome)

– ជំងឺ​មហារីក​ខួរក្បាល (Tumeur cérébrale)

– ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ Sympatique (Neuroblastome)

– ជំងឺ​មហារីក​តម្រងនោម (Néphroblastome)

– ជំងឺមហារីក​ថ្លើម (Hépatoblastome)

– ជំងឺមហារីក​ឆ្អឹង (Ostéosarcome, Sarcome d’Ewing)

– ជំងឺមហារីក​ភ្នែក (Rétinoblastome)

២) តើ​ជំងឺ​មហារីក​លើ​កុមារ និង​លើ​មនុស្ស​ពេញវ័យ​ដូចគ្នា​ដែរ ឬទេ​?

​ជំងឺមហារីក​លើ​កុមារ និង​លើ​មនុស្ស​ពេញវ័យ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន ទាំង​ទីតាំង ប្រភេទ រោគសញ្ញា ភាព​ធ្ងន់ធ្ងរ ការ​វិវឌ្ឍន៍ និង​វិធី​ព្យាបាល​។​

​ជាទូទៅ​ជំងឺ​មហារីក​លើ​កុមារ មានការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ​ជំងឺ​មហារីក​លើ​កុមារ ឆ្លើយតប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា សះស្បើយ​ច្រើនជាង​។​

៣) មូលហេតុ

​មហារីក​លើ​កុមារ​ភាគច្រើន​មិន​មាន​មូលហេតុ​ពិតប្រាកដ​ទេ​។ មាន​កត្តា​រួមផ្សំ​មួយ​ចំនួន​ដូចជា​៖

– កត្តា​ហ្សេ​នេ​ទិ​ក​ ដែល​បណ្តាល​មក​ពី​ការខូចខាត​ហ្សែ​ន (Facteur génétique)

– ការ​បង្ក​រោគ​ដោយ​វីរុស (HIV, Epstein-Barr Virus)

– សារជាតិ​វិទ្យុសកម្ម (Irradiation)

៤) រោគសញ្ញា

​រោគសញ្ញា​ប្រែប្រួល​ទៅតាម​ប្រភេទ និង​ទីតាំង​នៃ​ជំងឺ​មហារីក​។​

​ឧទាហរណ៍​ខ្លះៗ​នៃ​ជំងឺ​មហារីក​លើ​កុមារ​៖

​ក​) មហារីក​ឈាម​ស្រួចស្រាវ (Leucémie aiguë)

– ក្តៅ​ខ្លួន​រ៉ាំរ៉ៃ មិន​ឆ្លើយតប​នឹង​ថ្នាំ​ផ្សះ​

– សញ្ញា​ហូរ​ឈាម ដូចជា ជាំ​ស្បែក ឈាម​អញ្ចាញធ្មេញ ឈាម​ច្រមុះ ។​ល​។​

– ស្លេកស្លាំង​

– អណ្តើក ថ្លើម កូន​កណ្តុរ​រីក​ធំ​

​ខ​) មហារីក​តម្រងនោម (Néphroblastome)

– ភាគច្រើន​កើត​លើ​ក្មេង​អាយុ​ក្រោម​៨​ឆ្នាំ

– ទំហំ​ពោះ​រីក​ធំ ជួនកាល​អាច​ស្ទាប​ប៉ះ​ដុំ​

– នោម​ឈាម​

– លើស​សម្ពាធ​ឈាម​

៥) តើ​ជំងឺ​មហារីក​កុមារ​អាច​ព្យាបាល​ជា​ដែរ ឬ​ទេ​?

​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា មាន​មហារីក​ខ្លះ​អាច​ព្យាបាល​ជា ១០០% ឯ​ខ្លះ​ទៀត​មានឱកាស​ជា​តិចតួច​។ ជា​រួម​ជំងឺ​នេះ​ អាច​ព្យាបាល​ជា​ប្រហែល ៧០%​។​

​វិធី​ព្យាបាល និង​រយៈពេល​ព្យាបាល​ខុសគ្នា​ទៅតាម​ប្រភេទ​នីមួយៗ​។​

​វិធីសាស្ត្រ​ដែល​ប្រើ អាច​ជា​៖

– ការព្យាបាល​ដោយ​ថ្នាំ​គីមី និង​ថ្នាំ​ជីវសាស្ត្រ​ជំនាន់​ថ្មី​ទំនើបៗ ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​មិនសូវមាន​ផលវិបាក​

– ការព្យាបាល​ដោយ​កាំរស្មី​បែប​ទំនើប​

– ការព្យាបាល​ដោយ​ការវះកាត់​តាម​បច្ចេកវិទ្យា​ថ្មី​

“​កុមារ​ដែល​កើត​ជំងឺ​មហារីក ពិតជា​មានឱកាស​អាច​ព្យាបាល​ជាសះស្បើយ​បាន ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​មហារីក​កុមារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​!”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​បញ្ហា​ពុល​តម្រងនោម​ស្រួច​ស្រាវ​ ដោយសារ​ការ​បរិភោគ​ប្រមាត់​ត្រី​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

មេដឹកនាំសហភាពអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ ជាង ៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាស៊ាន ជួបប្រជុំសិក្ខាសាលា​លើក​ទី​២​ ស្តី​ពី​​បញ្ហា​គ្រឿងញៀន (ASOD)

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ បូមទឹកទន្លេវ៉ៃកូកំពង់ចាមរយៈពេល១៦ថ្ងៃ ដើម្បីសង្គ្រោះស្រូវជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយក្រុមហ៊ុនពីរ លើការបង្រៀនជំនាញជួសជុលរថយន្តស្តង់ដារជប៉ុននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម