Connect with us

សុខភាព

កត្តា​ប្រឈម និង​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​!

បានផុស

នៅ

​បច្ចុប្បន្ន​ នៅ​លើ​ពិភពលោក ជំងឺ​មហារីក​សុដន់ ជា​កង្វល់​ទី​១ ក្នុងចំណោម​ជំងឺ​មហារីក​របស់​ស្ត្រី​ទាំងអស់​។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​ជំងឺ​នេះ​ គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២​ នៃ​ជំងឺមហារីក​របស់​ស្ត្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​សង្កេតឃើញ​ជំងឺ​នេះ​ ច្រើន​មាននៅ​លើ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ ក៏​អាច​ជួបប្រទះ​ដែរ​។ អត្រា​នៃ​អ្នកជំងឺ​មហារីក​សុដន់​មាន​៖

– ១០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៣៥​ឆ្នាំ​

– ២០% អាច​កើត​លើ​ស្ត្រី​វ័យ​ក្រោម ៥០​ឆ្នាំ​

– ៥០% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៥០-៦៩​ឆ្នាំ​

– ២៨% អាច​កើត​លើ​ស្ត្រី​វ័យ​ចន្លោះ ៦៩​ឆ្នាំ ឡើង​ទៅ​

១) កត្តា​ប្រឈម និង​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​កើតមាន​មហារីក​សុដន់​លើ​ស្ត្រី​៖

​ជំងឺ​មហារីក​សុដន់​ កើតឡើង​ពី​ការវិវត្តន៍ ​នៃ​កោសិកា​ក្រពេញ​ដោះ​។ កត្តា​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​រួមមាន​៖

– កត្តា​អ័រម៉ូន​ស្ត្រី​: ស្ត្រី​ខ្លះ​ឆាប់​ពេញវ័យ​ពេក (​មុន​១២​ឆ្នាំ​) និង​ស្ត្រី​ខ្លះ​ទៀត​អស់​រដូវ​យូរ​ពេក (​ក្រោយ ៥៥​ឆ្នាំ​)

– ស្ត្រី​ដែល​មាន​បុត្រ​ទី​១ ក្រោយ​អាយុ ៣០​ឆ្នាំ​

– ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​ការ​មាន​រដូវ​

– បញ្ហា​តំណពូជ​

– របប​ចំណីអាហារ

• អ្នក​មិនសូវ​ទទួលទាន​បន្លែ​

• អ្នក​មិនបាន​ហាត់​កីឡា​

• អ្នក​ធាត់​ខ្លាំង​

• អ្នក​ញាំ​ស្រា ៥០០ml ក្នុង​មួយថ្ងៃ​

– ជក់បារី​

– ប្រវត្តិ​ក្រុម​គ្រួសារ ​មាន​ជំងឺ​មហារីក​សុដន់ មហារីក​ដៃ​ស្បូន (​អត្រា​អាច​កើត​ជំងឺ​មហារីក​សុដន់​មាន​ពី ២០%-៣០% ក្នុង​លក្ខណៈ​តំណពូជ​) ។​

២) រោគសញ្ញា​

– ដុំ​មួយ ឬ​ច្រើន​នៅ​ក្នុង​សុដន់ ទំហំ​តូច​ឬ​ធំ​គែម​ជុំវិញ ដុំ​មិន​ច្បាស់លាស់ រឆេងរឆូង​មិន​អាច​រំកិល​បានជា​ប់​ស្អិត​ជាមួយ​សាច់ដុំ​

– ស្បែក​សុដន់​រាង​ដូច​សំបក​ក្រូច​

– ក្បាលដោះ​ផត​ចូល​ក្នុង​

– ដោះ​ប្រែប្រួល​ទំហំ​ខុសធម្មតា​ខ្លាំង​

– ចេញ​ទឹកដោះ​លាយ​ឈាម​

– មាន​កូន​កណ្តុរ​ នៅ​ក្រោម​ក្លៀក​

– សញ្ញា​ផ្សេងៗ​ទៀត​

​ជួនកាល​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​យឺត នាំ​ឲ្យ​ដុំ​នោះ​អាច​លូតលាស់​រាលដាល​ទៅ​កន្លែង​ផ្សេង និង​បណ្តាល​ឲ្យ​មាន​អាការៈ​ក្អួតចង្អោរ ស្រក​ទម្ងន់ ស្បែក​ឡើង​ពណ៌​លឿង ឈឺ​សន្លាក់​ឆ្អឹង ឈឺក្បាល ក្អក​។​

“ ប្រសិនបើ​មាន​ករណី​សង្ស័យ ឬ​មាន​អាការៈ​ដូច​បាន​រៀបរាប់​ខាងលើ មេត្តា​ប្រញាប់​ជួប​ពិគ្រោះ​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​“៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ផលប៉ះពាល់ក្រពះពោះវៀន ដោយការប្រើប្រាស់ថ្នាំសសៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ

ព័ត៌មានជាតិ៣៤ នាទី មុន

រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយក្រុមហ៊ុនពីរ លើការបង្រៀនជំនាញជួសជុលរថយន្តស្តង់ដារជប៉ុននៅកម្ពុជា

ព័ត៌មានជាតិ៥៦ នាទី មុន

អ្នកនាំពាក្យ៖ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន គឺអនុវត្តន៍នីតិវិធីព្រហ្មទណ្ឌ មិនមែនគម្រាមអ្នកនយោបាយឡើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន ផ្ញើលិខិត​ជូនពរសម្ដេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ពិធីចម្រើនជន្មាយុ គម្រប់ ៧៩ ឈានចូល ៨០ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

Update៖ នគរបាលចាប់ខ្លួនជនល្មើស ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម