Connect with us

សុខភាព

រៀន​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ បើ​មិន​ចង់​ជួប​បញ្ហា​ផ្លូវ​ចិត្ត

បានផុស

នៅ

យើង​រាល់​គ្នា​កើត​មក​ តែ​ង​តែ​មាន​សេចក្ដី​ស្រលាញ់​ មិន​ថា​ក្ដី​ស្រលាញ់​​ចំពោះ​ឪពុក​ម្តាយ​ បងប្អូន​ មិត្ត​ភក្តិ​ ឬ​ដៃគូ​ស្នេហា​នោះ​ទេ​។ ប៉ុន្តែ​ មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា​ មាន​មនុស្ស​ម្នាក់​ទៀត​ ដែល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​​ នោះ​គឺ​ខ្លួន​យើង​តែម្ដង​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​​យើង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង យើង​នឹង​មើល​ឃើញ​​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​​​ ​មាន​ថាមពល​​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ក្លៀវក្លា​ ព្រម​ទាំង​​មាន​គំនិត​សុទិដ្ឋិនិយម​​ថែមទៀត​ផង។​ ផ្ទុយ​ទៅ​វិញ​ ការ​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ ​តែងតែ​ធ្វើ​ឲ្យ​យើង​គិត​ច្រើន​អសកម្ម​ ព្រមទាំង​អាច​កើត​​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។​​

ដូចនេះ​ ​ចូរ​ចាប់​ផ្ដើម​ស្រលាញ់​ខ្លួនឯង​ តាម​វិធី​ងាយ​ៗ​ទាំង​៧នេះ​៖

​​​​​​​​​.ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ

នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​​អ្នក​ដទៃ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ប៉ុន្តែ​ ការ​ធ្វើ​បែប​នេះ​ ​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។ យ៉ាងណា​មិញ​ វា​មិន​មាន​ប្រយោជន៍​នោះ​ទេ ដែល​ធ្វើ​ការ​ប្រៀបធៀប​បែប​នេះ​ ទាំង​ដែល​​នៅ​លើ​ភព​ផែន​ដី​នេះ​ ​​ពុំ​មាន​អ្នក​ទី​ពីរ​ដែល​​ជា​យើង​នោះ​ឡើយ​​។​

កុំ​ខ្វល់​នឹង​គំនិត​អ្នក​ដទៃ

ជាមួយ​គ្នា​នេះ​ដែរ​ យើង​​មិន​គួរ​ខ្វល់​ពី​អ្វី​ដែល​សង្គម​គិត​ ឬ​រំពឹង​មក​លើ​យើង​​ពេក​ទេ​។​ យើង​​មិន​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​រីករាយ​ឡើយ​។ តាមពិត​ ការ​គិត​បែប​នេះ ​គឺ​ជា​រឿង​​ដែល​ខ្ជះខ្ជាយ​ពេល​វេលា​ និង​បង្អាក់​ដំណើរ​របស់​យើង​​ប៉ុណ្ណោះ​។​

កុំ​ខ្លាច​នឹង​​បង្កើត​កំហុស​​

គ្មាន​អ្នក​ណា​ម្នាក់​ដែល​កើត​មក​ល្អ​គ្រប់​ដប់​នោះ​ទេ​ អ្នកណា​ក៏​ចេះ​មាន​កំហុស​ដែរ​។ ដូចនេះ​ កុំ​រឹត​ខ្លួន​ឯង​តឹង​ពេក​ យើង​​អាច​បង្កើត​កំហុស​ និង​រៀន​ពី​វា​បាន​។

តម្លៃ​មនុស្ស​​​មិន​ស្ថិត​នៅ​លើ​រូបរាងកាយ​ឡើយ

ចូរ​ចាំ​ថា​ យើង​មាន​តម្លៃ​ ពី​ព្រោះ​យើង​​ជា​ខ្លួន​យើង​​ មិន​មែន​ដោយ​សារ​តែ​​រូប​រាង​កា​យ​​ខាងក្រៅ​របស់​យើង​ឡើយ​។​ ចូរ​ស្លៀកពាក់​អ្វី​ដែល​យើង​​គិត​ថា​មាន​ទំនុក​ចិត្ត ស្រួល​ខ្លួន​ និង​ធ្វើ​ឲ្យ​យើង​​រីករាយ​។

កុំ​ខ្លាច​ដោះ​លែង​មនុស្ស​មិន​ចម្រើន​

ហេតុអ្វី​បាន​ជា​​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​មនុស្ស​ខ្លះ​ដែល​ចូល​មក​ក្នុង​ជីវិត​យើង​ ​ហើយ​នាំ​យើង​ទៅ​រក​ក្តី​វិនាស​ ទុក្ខ​ព្រួយ​ និង​បញ្ហា​ជា​ច្រើន​នោះ​?។​ អ្នក​ទាំង​នោះ​​ពុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​យើង​ឡើយ​ ដូច​នេះ​ ដល់​ពេល​ដែល​យើង​គួរ​ដើរ​ចេញ​ហើយ​ ដើម្បី​កុំ​ឲ្យ​កាន់​តែ​ឈឺ​ចាប់​ជាង​នេះ​។

​​ជឿ​ជាក់​លើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង

យើង​តែងតែ​​​សង្ស័យ​លើ​ខ្លួនឯង​ និង​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ ​ទាំង​ដែល​យើង​ដឹង​ច្បាស់​ថា​ វា​ជា​រឿង​​​ល្អ​បំផុត​ទៅ​ហើយ​​។ ចូរ​ចាំ​ថា អារម្មណ៍​របស់​យើង​​មិន​សូវ​ខុស​ឡើយ​ ពី​ព្រោះ​យើង​ស្គាល់​ខ្លួន​ឯង​​ច្បាស់​ជាង​អ្នកណា​ៗ​​ទាំង​អស់​។​

គិត​ដល់​​ខ្លួន​ឯង​ជា​​មុន

​ស្រី​ៗ​យើង​​ខ្លះ​ ស៊ាំ​នឹង​ការ​ផ្ដល់​អាទិភាព​ដល់​អ្នក​ដទៃ​​ជាមុន​។​ ទោះ​បី​ជា​មាន​ពេល​វេលា​ និង​ទីកន្លែង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​បែប​នេះ​ក្តី ប៉ុន្តែ​យើង​​មិន​គួរ​ធ្វើ​វា​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ ​​​ដែល​បំផ្លាញ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​របស់​យើង​​ឡើយ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ មនុស្ស​ស្រី​នៅ​លីវមិនមាន​ន័យ​ថាឯកា​ ប៉ុន្តែអាច​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់ ៤ យ៉ាង​នេះ

សូមចុចអាន៖ ហេតុផល ៥ យ៉ាង​ដែល​កូន​ក្រមុំ​សម័យ​ថ្មី​សឹង​បោះបង់​ចោល​ពិធី​មង្គលការ​តាម​បែប​បុរាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍២ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម