Connect with us

សុខភាព

សូម​ស្វែងយល់​ពី​គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាល​!

បានផុស

នៅ

​ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ គឺជា​បញ្ហា​ចម្បង​នៃ​សុខភាព​សាធារណៈ ព្រោះថា​៖

– ការប៉ះទង្គិច​ក្បាល ជា​ករណី​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​

– ការប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ អាច​បណ្តាលឲ្យ​អ្នកជំងឺ​ស្លាប់​ភ្លាមៗ ឬ​អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​ការ​ប៉ះទង្គិច​

– អាច​បណ្តាល​ឲ្យ​ពិការភាព​ នៅ​ពេល​អនាគត​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ (Causes)

​ការ​ប៉ះទង្គិច​ក្បាល អាច​បណ្តាល​មក​ពី​

– គ្រោះថ្នាក់​ចរាចរណ៍​ជា​មូលហេតុ​ចម្បង (​ប្រហែល​៧០%)

– គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ប្រហែល ៣០% ដូច​ជា​

• គ្រោះថ្នាក់​ដោយ​ ការធ្លាក់​ពីលើផ្ទះ ធ្លាក់​ពីលើ​ដើមឈើ ឬ​ទី​ខ្ពស់​។​ល​។​

• គ្រោះថ្នាក់​ក្នុង​ការងារ​, គ្រោះថ្នាក់​ដោយសារ​ការ​លេង​បាល់​។​

• គ្រោះថ្នាក់​ដោយសារ​ការ​ឈ្លោះ​វាយតប់​គ្នា​។​ល​។​

​ការ​ប៉ះទង្គិច​ក្បាល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គេ​សង្កេត​ឃើញ​ថា ភាគច្រើន​កើត​លើ​មនុស្ស​ប្រុស​ពេញវ័យ​ ដែល​មាន​អាយុ​ពី ១៥​ឆ្នាំ្ន ដល់ ៣០​ឆ្នាំ្ន​។​

​ខ​) កត្តា​គ្រោះថ្នាក់​ឬ​កត្តា​ហានិភ័យ (Facteurs de risques)

– បើកបរ​ក្នុង​ល្បឿន​លឿន​

– បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​

– អ្នកបើកបរ​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​

– គ្មាន​ផ្លាក​សញ្ញា​ចរាចរណ៍​

– កត្តា​គ្រោះថ្នាក់​បន្ថែម​ចំពោះ​៖

• អ្នកប្រើប្រាស់​ថ្នាំ​កុំ​ឲ្យ​ឈាមកក​ដូចជា​៖ អេ​ប៉ា​រី​ន ឬ ពួក Aspirine ដោយ​មិនបាន​តាន​ដាន​ត្រឹមត្រូវ​

• មិនបាន​ពាក់មួក​សុវត្ថិភាព​ឬពាក់​ខ្សែក្រវាត់​ការពារ​ នៅ​ពេល​បើកបរ​

​គ​) រោគសញ្ញា (Symptômes)

​រោគសញ្ញា ​ដែល​ស្តែង​ចេញ​មក​បន្ទាប់ពី​ប៉ះទង្គិច​ក្បាល មានដូចជា​៖

– ឈឺក្បាល​, វិលមុខ​,​ក្អួត ឬ ចង់​ក្អួត​

– បាត់បង់​ស្មារតី​មួយ​ភ្លែត​រួច​ក៏​ដឹងខ្លួន​វិញ គឺជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ នៃ​ការ​ប៉ះទង្គិច​ក្បាល​

– ប្រកាច់ ឬ រើ​បម្រះ​ខ្លាំង​

– ហូរ​ឈាម​ត្រចៀក ឬក៏​ហូរ​ទឹកថ្លាៗ​ចេញពី​ត្រចៀក​ណាមួយ ដែល​បញ្ជាក់​ថា​ មាន​បាក់ឆ្អឹង​បាត​លលាដ៍ក្បាល​

– ហូរឈាម​ច្រមុះ ឬ​ហូរ​ទឹកថ្លាៗ​ចេញពី​រន្ធ​ច្រមុះ ដែល​បញ្ជាក់​មាន​បាក់ឆ្អឹង​ក្តោង​ច្រមុះ ឬ​ក៏​មាន​បាក់ឆ្អឹង​ថ្ងាស​នឹង​រហែក​ស្រោមខួរ​ក្បាល​

– ជនរងគ្រោះ​ខ្លះ​ គាត់​សន្លប់​តាំងពី​ការ​ប៉ះទង្គិច​ដំបូង (Coma d’emblée) ដែល​បញ្ជាក់​ថា ការប៉ះទង្គិច​ពី​ដំបូង​មាន​ភាព​ធ្ងន់ធ្ងរ និង​ខ្លាំងក្លា​

– អាច​ប៉ះពាល់​ទៅលើ​កន្លែង​ផ្សេងទៀត​ដូច​ជា លើ​អវយវៈ លើ​ពោះ លើ​ទ្រូង​។​ល​។​

​ឃ​) ការពិនិត្យ​គ្លីនិក (Examen clinique)

​បញ្ជាក់​ពី​សញ្ញា​ប៉ះពាល់​ជីវិត​ដូច​ជា សម្ពាធ​ឈាម ជីពចរ កម្ដៅ​នៅ​ក្នុង​ខ្លួន ចង្វាក់​ដង្ហើម និង​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម​។

​ការពិនិត្យ​គ្លីនិក ​ត្រូវ​ពិនិត្យ​តាំងពី​ក្បាល​រហូតដល់​ចុងជើង​ដោយ

– រកមើល​កន្លែង​ប៉ះទង្គិច​ផ្សេងៗ​ទៀត​ក្រៅពី​ក្បាល​ដូច​ជា នៅលើ​អវយវៈ លើ​ពោះ លើ​ទ្រូង ជាដើម​។​ល​។​

– ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ការ​ប៉ះពាល់​លើ​ប្រព័ន្ធ​ប្រសាទ​ដូចជា​ទៅលើ​ស្មារតី ការ​រីក​ប្រ​ស្រី​ភ្នែក ការ​ពិការ​មួយ​ចំហៀង​ខ្លួន ឬ​ពិការ​អវយវៈ​ណាមួយ​។​

​ង​) ចំណាត់ថ្នាក់ (Classification)

​ដើម្បី​ងាយស្រួល​ធ្វើការ​តាមដាន និង​ព្យាបាល លោក ម៉ាស់​ស្ទ័​រ (Masters) បានធ្វើ​ការចាត់​ចំណាត់ថ្នាក់​ដូច​ខាង​ក្រោម​៖

– ក្រុម​ទី​១ (​កម្រិត​ស្រាល ហានិភ័យ​ទាប​)

• ជនរងគ្រោះ​អត់​មាន រោគសញ្ញា​អ្វី​ទេ​

• មាន​ឈឺក្បាល​

• មាន​ធេងធោង​

• មាន​ពក​ក្បាល និង​របួស​ស្បែក​ក្បាល​

– ក្រុម​ទី​២ (​កម្រិត​មធ្យម ហានិភ័យ​មធ្យម​)

• បាត់បង់​ស្មារតី​ពេល​មាន​គ្រោះថ្នាក់ ឬ បន្ទាប់ពី​គ្រោះថ្នាក់​ភ្លាមៗ​

• ភ្លេច​ការ​ចងចាំ​បន្ទាប់ពី​គ្រោះថ្នាក់​

• ប្រកាច់​បន្ទាប់ពី​គ្រោះថ្នាក់​

• ឈឺក្បាល​ពី​តិច​ទៅ​ខ្លាំង​

• មាន​ក្អួត​

• បាក់ឆ្អឹង​លលាដ៍ក្បាល​

• មាន​ស្រវឹង​ស្រា ឬ​មានការ​ប្រើប្រាស់​គ្រឿងញៀន​

• មានការ​ប៉ះទង្គិច​ច្រើន​កន្លែង និង​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

• មានការ​ប៉ះទង្គិច​ទៅលើ​មុខ​ធ្ងន់ធ្ងរ​

• ហូរ​ឈាម​ត្រចៀក ឬ​ហូរ​ទឹកថ្លាៗ​ចេញពី​ត្រចៀក​

• បាក់ឆ្អឹង ឬ​មានការ​ប៉ះពាល់​សរីរាង្គ​ក្នុង​ពោះ​

– ក្រុម​ទី​៣ (​កម្រិត​ធ្ងន់ ហានិភ័យ​ខ្ពស់​)

• មានការ​ប៉ះពាល់​ទៅលើ​កម្រិត​ស្មារតី​

• មាន​រីក​ប្រស្រីភ្នែក ឬ​ខូច​មួយ​ចំហៀង​ខ្លួន ឬ​និយាយ​ឡុលៗ​

• មានការ​ថយ​ចុះ​ជា​លំដាប់​នូវ​ស្មារតី​

• មានការ​ប៉ះទង្គិច​សរីរាង្គ​ក្នុង​ពោះ​

• មាន​បាក់ឆ្អឹង​លលាដ៍ក្បាល​

​ច​) វិធានការ​ការពារ (Prévention)

– វិធានការ​ការពារ​ទី​១

• ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​

– វិធានការ​ការពារ​ទី​២

​ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ ដែល​បណ្តាល​មកពី​កា​រគ្រោះថ្នាក់​៖

• ត្រូវ​ពាក់មួក​ការពារ​សុវត្ថិភាព​ចំពោះ​អ្នក​ជិះ​ម៉ូតូ កង់ ជាង​សំណង់ ។​ល​។​

• ពាក់​ខ្សែក្រវាត់​ការពារ និង​មាន​ពោង​ខ្យល់​ការពារ​ចំពោះ​រថយន្ត​

– វិធានការ​ការពារ​ទី​៣:

​បើ​សិន​ជា​មាន​គ្រោះថ្នាក់​ហើយ យើង​ត្រូវការ​ជួយសង្គ្រោះ​អោយទាន់​ពេលវេលា​

• ត្រូវ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​

• ការ​ជួយ​សង្គ្រោះ​ពី​ដំបូង​ ត្រូវធ្វើ​ឲ្យ​បាន​កម្រិត​ខ្ពស់​បំផុត​

​ឆ​) អនុសាសន៍​(Recommandation) :

• ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​

• ពាក់មួក​សុវត្ថិភាព អាច​ជួយ​ការពារ​ជីវិត​អ្នក​

• បើ​ពិសា​គ្រឿង​ស្រវឹង ឬ​សេព​គ្រឿងញៀន សូម​មេត្តា​កុំ​បើកបរ​

«​បើសិន​លោកអ្នក​មាន​បញ្ហា​ប៉ះទង្គិច​ក្បាល​ដោយ​ប្រការ​ណាមួយ សូម​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​មាន​គ្រប់​គ្រូពេទ្យ​ជំនាញ​ឯកទេស​ ដើម្បី​ការ​ព្យាបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អាថ៌កំបាំង​នៅ​ពីក្រោយ​ ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ដែល​មិន​ត្រូវ​មើល​រំលង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីនកើនឡើង ដោសារគ្រោះទឹកជំនន់ និងបាក់ដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការ អង់គ្លេស ទាត់ចោលបទចោទលើសកម្មជនវ័យក្មេង Greta Thunberg ជុំវិញការតវ៉ាឆ្នាំមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ និងគ្រួសារ និមន្តព្រះសង្ឃ ៦៧ អង្គ ឧទ្ទិសកុសល បុណ្យខួប ១ឆ្នាំ ប្អូនថ្លៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិតអប់រំជប៉ុន ​មានឆន្ទៈ​បន្ត​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ជាមួយ​ ក្រសួងអប់រំកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៥ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

Sokha Hotels

ព័ត៌មានពេញនិយម