Connect with us

សុខភាព

មិនបាច់ឆ្ងល់ថាខំអត់ញ៉ាំអីហើយ នៅតែឡើងគីឡូទេ! មកពីចំណុចទាំងនេះហើយ!

បានផុស

នៅ

មនុស្សច្រើនណាស់បាន​ព្យាយាម​រិះរក​គ្រប់​វិធី​ដើម្បី​សម្រក​ទម្ងន់​។ អ្នកខ្លះទទួលបានផលល្អ ចំណែកខ្លះទៀតខំហាត់ប្រាណផង កាត់បន្ថយអាហារមានកាឡូរទីខ្ពស់ផង នៅតែមិនអាចស្រកសូម្បីតែមួយខាំ។ ប្រហែលជាអ្នកធ្វើមិនត្រូវ បង្អត់អាហារខ្លួនឯងមិនបានត្រឹមត្រូវ តាមចំណុចខាងក្រោមនេះ។

១ មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​ទម្ងន់​ច្រើន​ជាង​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកទៀងទាត់។ គេបាន​សិក្សា​ទៅលើ​មនុស្ស​ចំនួន​ ៣៥០ ​នាក់​ ហើយុរកឃើញថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀងទាត់​ មាន​ទំហំ​ចង្កេះ​តូច​ជាង​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកសោះ រីឯការបង្អត់អាហារ​ពេល​ព្រឹក​នោះនឹង​នាំឲ្យគ្មានចំណង់អាហារ​ថ្ងៃ​ត្រង់​ថែមទៀត។

២ ផឹក​ទឹក​មិន​គ្រប់គ្រាន់

ផឹក​ទឹក​គ្រប់គ្រាន់​អាចជួយ​បំផ្លាញ​កាឡូរី​ និង​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់។ អ្នកស្រាវជ្រាវដដែលលើកឡើងថា​ ផឹកទឹកគ្រប់គ្រាន់និងត្រឹម​ត្រូវ​អាច​ជួយ​សម្រក​ទម្ងន់​ ២​គីឡូក្រាម​ឯណោះ។

៣ ញ៉ាំ​អាហារ​យប់​ពេក

អាហារដែលអ្នកញ៉ាំនឹងបង្កើតកាឡូរីសម្រាប់ទ្រទ្រង់រាងកាយ។ ផ្ទុយទៅវិញ បើអ្នកញ៉ាំអាហារពេលយប់ ហើយអាហារទាំងនោះបម្លែងជាកាឡូរី ហើយស្រាប់តែមិនបានប្រើប្រាស់ តើកាឡូរីដែលនៅសល់ នឹងយកទៅទុកឯណាក្នុងរាងកាយយើង?

ការសិក្សាបានបង្ហាញថា អ្នកគួរញ៉ាំអាហារ ៤ ម៉ោងមុនពេលចូលគេង។ ឧទាហរណ៍​ គេងនៅម៉ោង ១០ យប់ ដូច្នេះអាហារពេលល្ងាចអ្នកមិនគួរលើសពីម៉ោង ៦ យប់ទេ។

៤ គេង​យប់​ជ្រៅ​ពេក

ការ​គេង​មិន​គ្រប់គ្រាន់​ពិត​ជា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​ឡើង​គីឡូ​ខ្លាំង​មែនទែន​ ព្រោះ​ថា​អាហារ​ដែល​យើង​បាន​ញ៉ាំ​មិន​ទាន់​រលាយ​អស់​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​យឺត​ ដូច្នេះ​ព្យាយាម​គេង​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​រាល់​ថ្ងៃ។

៥ ទទួល​ទាន​អាហារ​គ្មាន​ជាតិ​ខ្លាញ់

អ្នកគិតថា ធ្វើបាបខ្លួនឯងដើម្បីទប់អារម្មណ៍កុំញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ដើម្បីស្រកគីឡូ តែធាតុពិតរាងកាយមនុស្សក៏ត្រូវការជាតិខ្លាញ់ដើម្បីស្រូមយកជាតិកាល់ស្យូម វីតាមីន A និង D ពីអាហារដែលយើងបានញ៉ាំ។ ដូច្នេះញ៉ាំអាហារមានជាតិខ្លាញ់ដែរ តែក្នុងបរិមាណមួយត្រឹមត្រូវ។

៦ ធុញ​ថប់​ពេល​កំពុង​ញ៉ាំ​អាហារ

សូម​ឱ្យ​ពេល​ញ៉ាំ​អាហារ​របស់​អ្នក​ក្លាយ​ជា​ភាព​​រីករាយ​។ ចៀសវាង​ការ​ធុញ​ថប់​នៅ​ពេល​កំពុង​ញ៉ាំ​អាហារ​ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​កាន់​តែ​ច្រើន​ និងគ្មានការ​កំណត់​ច្បាស់លាស់​លើ​ការ​ញ៉ាំ​របស់​ខ្លួន។

៧ ផឹក​ស្រាបៀរ

ការ​ផឹក​ស្រា​គ្រប់​ប្រភេទ​​អាច​បង្ក​ឱ្យ​ឡើង​ទម្ងន់​បាន​! ប្រសិន​បើ​អ្នក​មិន​ចង់​ឡើង​ទម្ងន់ ​សូម​គិត​ពិចារណា​មុន​នឹង​ផឹក​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។

៨ អង្គុយ​មួយ​កន្លែង​ពេញ​មួយ​ថ្ងៃ

តាម​រយៈ​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា ​ការ​អង្គុយ​មួយ​កន្លែង​អាច​ឱ្យ​អ្នក​ឡើង​ទម្ងន់​បាន​ ព្រោះ​ថា​អ្នក​មិន​បាន​ធ្វើ​ចលនា​លំហាត់​ប្រាណ​ទាល់តែសោះ។ អ្នកគួរងើបចេញពីកន្លែងធ្វើការរាល់ពេល ៦០ នាទីម្ដង មកធ្វើចលនាផ្សេងៗ រួចបន្តការងារទៀត។

សាកល្បងតាមវិធីខាងលើសិន ទទួលបានលទ្ធផលសូមប្រាប់ KPT Plus វិញផងណា៎!

ប្រែសម្រួល៖ សន​ ផានិត

ប្រភព៖ Bright Side

ចុចអាន៖ រដូវ​ត្រជាក់ ​ស្គាល់អាហារ​ដែល​​ជួយ​បង្កើន​កម្រិត​វីតាមីន D ដល់​រាង​កាយ

ចុចអាន៖ ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម