Connect with us

សុខភាព

​ការឈឺ​នៅ​កដៃ ចាំបាច់​ត្រូវតែ​ព្យាបាល​!

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​នៃ​ជំងឺ​នេះ​វា​ធ្វើ​ឲ្យ​មាន

– ការឈឺចាប់​នៅ​កដៃ​

– ម្រាមដៃ​ចាប់​កាន់​អ្វីៗ​មិនបាន​

– គាំង​ចលនា​សន្លាក់​

– ស្វិត​សាច់ដុំ​

​លោកអ្នក​គួរ​តែមាន​ការ​ចាប់ផ្ដើម​ព្យាបាល​ ដោយ​ចលនា​ឲ្យ​បាន​ឆាប់រហ័ស ក្នុង​គោលបំណង​ពត់​ចលនា​សន្លាក់​កដៃ​ដែល​គាំង បង្កើន​ចលនា​កដៃ​និង​ម្រាមដៃ ការ​ចាប់​កាន់​វត្ថុ​ផ្សេងៗ និង​ស្ដារ​ចលនា​ការងារ​ប្រចាំថ្ងៃ​ឡើងវិញ ដែល​អាច​បម្រើ​ការងារ​បាន​ដូច​ធម្មតា​។​

​ខ​) វិធី​ព្យាបាល

– ព្យាបាល​ដោយ​ស្អំ​សរសៃ​ម៉ាស៊ីន Micro Thermy

– ព្យាបាល​ដោយ​ម៉ាស៊ីន Ultrasound

– ព្យាបាល​ដោយ​បន្ទន់​ជាលិកា​សាច់ដុំ​ដែល​ជា​ប់​ស្អិត​

– ព្យាបាល​ពត់​សន្លាក់​កដៃ​

​គ​) តើ​ត្រូវ​ធ្វើ​ចលនា​លំ​ហាត់ ​ដោយ​ខ្លួនឯង​យ៉ាង​ដូចម្ដេចខ្លះ​?

– ការ​បត់​និង​លា កដៃ​

– ត្រឡប់​បាតដៃ​ផ្កាប់​និង​ផ្ងារ​

– ប្រអប់ដៃ​ងាក​ទៅ​ខាង​មេដៃ និង​ទៅខាង​កូនដៃ​

– ទាញ​ពន្លាត​ដោយ​បត់​កដៃ​

– ទាញ​ពន្លាត​ដោយ​ច្រត់​កដៃ​

– ចលនា​បត់​លា​ម្រាមដៃ​

​ការតាមដាន ការពិគ្រោះ ការពិនិត្យ​ព្យាបាល កា​រស្ដារ​ចលនា​ប្រចាំថ្ងៃ​ឡើងវិញ ជាមួយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ជា​ការ​ចាំបាច់​។ ដូចនេះ នៅ​ពេល​លោកអ្នក​មាន​បញ្ហា​ឈឺ​នៅ​កដៃ លោកអ្នក​គួរតែ​អញ្ជើញ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ព្យាបាល ​ដោយ​ចលនា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការព្យាបាល និង​ការណែនាំ​លម្អិត​បន្ថែម​ពី​បញ្ហា​នេះ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មិនមែន​ឲ្យ​តែ​មាន​ដំបៅ អ្នកជំងឺ​ទឹកនោមផ្អែម ​សុទ្ធតែ​មិន​អាច​ព្យាបាល​បានជា​សះស្បើយ​នោះ​ទេ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម