Connect with us

សុខភាព

តើស្ដ្រីមានមហារីកសុដន់ អាចបំបៅ​ដោះ​កូន​ទេ?

បានផុស

នៅ

ស្ត្រី​ដែល​បំបៅ​ដោះ​កូន ភាគ​ច្រើន​ដឹង​ពី​សុដន់​របស់​ខ្លួន​ច្បាស់ ប្រសិន​បើ​មាន​ការ​ប្រែ​ប្រួល​អ្វី​កើត​ឡើង​លើ​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន ម៉ាក់​ៗ​អាច​ទទួល​បាន​អារម្មណ៍​ភ្លាម។ ពេល​ខ្លះ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​អាច​រក​ឃើញ​ថា​នៅ​ក្នុង​សុដន់​មាន​ដុំ​រឹង ជា​ហេតុ​ធ្វើ​ម៉ាក់ៗ​ឲ្យ​បារម្ភ​ពី​បញ្ហា​មហារីក​សុដន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ តែង​បារម្ភ​ពី​សុវត្ថិភាព​បំបៅ​ដោះ​កូន និង​អាច​ឆ្ងល់​ថា ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​ទៅ​ដល់​កូន​ដែរ ឬ​យ៉ាង​ណា។

ស្ត្រី​អាច​កើត​ជំងឺ​មហារីក​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ?

ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​សុដន់​ តែ​ករណី​នេះ​ជា​ករណី​កម្រ​នឹង​មាន។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋអាមេរិក (NCI) ឲ្យ​ដឹង​ថា ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​កើន​ឡើង​ជា​បណ្ដោះ​អាសន្ន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ពពោះ និង​សម្រាល​កូន​រួច។ ហានិភ័យ​នេះ​អាច​ជា​លទ្ធផល​នៃ​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ។

Young mother holding her newborn child. Mom nursing baby. Woman and new born boy in white bedroom with rocking chair and blue crib. Nursery interior. Mother playing with laughing kid. Family at home

ផ្ទុយ​ទៅ​វិញ ការ​បំបៅ​ដោះ​កូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់ ជា​ពិសេស ចំពោះ​ស្ត្រី​ដែល​ជិត​អស់​រដូវ។ អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន កាត់​បន្ថយ​ចំនួន​វដ្ដ​រដូវ​ដែល​ស្ត្រី​មាន ដែល​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេងៗ។

កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​រឹង​ក្នុង​សុដន់ ពេល​កំពុង​បំបៅ​ដោះ​កូន?

មិន​មែន​មាន​តែ​ជំងឺ​មហារីក​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន បញ្ហា​មួយ​ចំនួន​ទៀត ក៏​អាច​បង្ក​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​បាន​ដែរ​ដូច​ជា ឡើង​ប៉ោង បូស គីស ស្ទះ​ថង់​ទឹក​ដោះ និង​លាស​ដោះ ជាដើម។

ចុះ​បើ​ស្ត្រី​មាន​ជំងឺ​មហារីក​សុដន់ អាច​បំបៅ​ដោះ​កូន​បាន​ទេ?

ខាង​ក្រុម​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្ត្រី​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់។ មធ្យោបាយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ជា​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ ឬ​អាច​ប៉ះពាល់​ទៅ​ដល់​កូន បើ​កូន​បៅ​ដោះ​ម្ដាយ។ ខាង​ក្រុម​គ្រូពេទ្យ​នឹង​ជួយ​ស្វែង​រក​មធ្យោបាយ​ព្យាបាល​ដែល​ស័ក្តិសម​សម្រាប់​យើង ព្រោះ​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ខុស​គ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។

បើ​ឃើញ​មាន​ដុំ​ក្នុង​សុដន់ ពេល​ណា​ស្ត្រី​គួរ​ជួប​ពេទ្យ?

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ថា ជា​ធម្មតា កើត​ដុំ​នៅ​ក្នុង​សុដន់​មិន​មែន​ជា​ដុំ​មហារីក ឬ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ភ័យ​ខ្លាច​ទេ តែ​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ប្រសិន​បើ​៖

  • ដុំ​មិន​រលាយ​ទៅ​វិញ
  • ដុំ​រីក​ធំ​ឡើងៗ
  • ពេល​ស្ទាប​ទៅ ដុំ​មិន​កម្រើក​ចុះ​ឡើង
  • ធ្វើ​ឲ្យ​ស្បែក​ឡើង​មាន​សភាព​ដូច​សំបក​ក្រូច។ល។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

សូមចុចអាន៖ ក្មេង​តូចក្រោម២ឆ្នាំ ពេលរាក​រូស មិន​អាច​ឲ្យ​​ទឹក​ផ្លែ​ឈើស្រស់​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម