Connect with us

សុខភាព

ការ​ចោះ​ក្រពះ​ដាក់​បំពង់​បាញ់​អាហារ​តាម​ពោះ ​ដោយ​អង់​ដូ​ស្កូ​ប

បានផុស

នៅ

អ្វី​ទៅជា​ការ​ចោះ​ក្រពះ​តាមរយៈ​អង់​ដូ​ស្កុប​(Percutanous endoscopic gastrostomy: PEG)

ការ​ចោះ​ក្រពះ​តាមរយៈ​អង់​ដូ​ស្កូ​ប ផ្តល់​ក្តី​សង្ឃឹម​សាជាថ្មី​មួយ​សម្រាប់​អ្នកជំងឺ​ដែល​មាន​វិបត្តិ​ក្នុង​ការ​លេប​អាហារ។ វា​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការដាក់​បំពង់​ទុយយោ (​សម្រាប់​បាញ់​អាហារ និង​សារធាតុ​ចាំ​បាច់​ផ្សេងៗ​)​ឆ្លងកាត់​ស្បែក​ពោះ​ចូល​ក្នុង​ក្រពះ ដោយមាន​ជំនួយ​ពី​ម៉ាស៊ីន​អង់​ដូ​ស្កុប និង​មិនចាំបាច់​ធ្វើការ​វះកាត់​ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) វិធីសាស្ត្រ​ក្នុង​ការ​ចោះ​ក្រពះ​តាមរយៈ​អង់​ដូ​ស្កូ​ប​

ជាទូទៅ​ការ​ចោះ​នេះ​តម្រូវ​ឲ្យ​មាន​ការចូល​រួម​ពី​សំណាក់​វេជ្ជបណ្ឌិត​ឯកទេស​ឆ្លុះ​ក្រពះ​មួយ​រូប និង​ជំនួយការ​ម្នាក់ទៀត​។ អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​សណ្ដំ​កម្រិត​ស្រាល​ និង​គ្មាន​ការឈឺចាប់។ យើង​ប្រើប្រាស់​ម៉ាស៊ីន​អង់​ដូ​ស្កូ​ប​​កំណត់​យក​ទីតាំង​សមស្រប​ក្នុង​ផ្នែក​ណាមួយ​របស់​ក្រពះ​ដើម្បី​ដាក់​នូវ​បំពង់​ទុយយោ​ដែល​ភ្ជាប់​ពី​ស្បែក​ពោះ​អ្នកជំងឺ​ចូលមកក្នុង​ក្រពះ​ផ្ទាល់​ ដែល​ចំណាយ​ពេល​ប្រហែល​ពី​២០​ ទៅ​៣០​នាទី​ប៉ុណ្ណោះ​។​

២) អត្ថប្រយោជន៍ ​នៃ​ការ​ចោះ​ក្រពះ​តាមរយៈ​អង់​ដូ​ស្កុប​

វា​ជា​វិធីសាស្ត្រ​មួយ​ចូលរួម​យ៉ាងសំខាន់​សម្រាប់​ផ្តល់នូវ​អាហារូបត្ថម្ភ​ដល់​អ្នកជំងឺ ដោយ​យើង​អាចធ្វើ​ការ​បាញ់​បញ្ចូល​អាហារ ទឹក និង ថ្នាំ​មួយ​ចំនួន​ទៅ​ក្នុង​ក្រពះ​ផ្ទាល់​សម្រាប់​រយៈពេល​ព្យាបាល​វែង​ចាប់ពី​១​ខែ​រហូតដល់​ច្រើន​ឆ្នាំ​។ វិធី​នេះ​មាន​ភាពងាយស្រួល ​និង​មាន​ផល​រំខាន​តិច​ជាង​ការ​ដាក់​បំពង់​តាម​ច្រមុះ (Nasogastric feeding tube)​។

៣) អ្នកជំងឺ​ណាខ្លះ​គួរ​ទទួលយក​ការ​ការ​ចោះ​ក្រពះ​តាមរយៈ​អង់​ដូ​ស្កុប​?

អ្នកជំងឺ​ដែល​មាន​វិបត្តិ​ក្នុង​ការ​លេប​អាហារ​តាម​មាត់​ដោយ​ជំងឺ​ផ្សេងៗ​ដូចជា​ ៖

​អ្នកជំងឺ​គ្រោះថ្នាក់​ក្បាល​ធ្ងន់ធ្ងរ​

​ជំងឺ​វង្វេង

​ជំងឺ​Parkinson

​ជំងឺ​កក​ ឬ​ដា​ច់​សរសៃ​ឈាម​ខួរក្បាល

​ជំងឺ​បាត់បង់​ស្មារតី​រយៈពេល​យូរ​

​អ្នកជំងឺ​មហារីក​ដែល​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ជាដើម​។​

​សូម​បងប្អូន​ដែលមាន​បញ្ហា​ទាក់ទង​នឹង​ក្រពះ ដែល​ពិបាក​ក្នុងការ​លេប​អាហារ សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម