Connect with us

សុខភាព

អស់​ក្តី​បារម្ភ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ប្រឈមមុខ​នឹង​ការវះកាត់​!

បានផុស

នៅ

​យោង​តាម​ការសិក្សា​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា ​បច្ចុប្បន្ន​ចំនួន​នៃ​ការ​សម្រាលកូន​ ដោយ​ការវះកាត់​បាន​កើន​ឡើង​នៅ​លើ​ពិភពលោក​យើង​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សហរដ្ឋ​អា​មេ​រិក ចំនួន​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​មាន​ពី ២០,៦% ទៅ​៣១,១% នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ – ២០០៦​។ នៅ​ប្រទេស​អង់គ្លេស ចំនួន​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​មាន​ចំនួន ៩%​នៅ​ឆ្នាំ​១៩៨០ ហើយ​ចំនួន​នោះ​បាន​កើន​ឡើង​ដល់ ២៤,៨% នៅ​ឆ្នាំ​២០១០​។ នៅ​ប្រទេស​បារាំង ចំនួន​នៃ​ការ​សម្រាល​ដោយ​ការវះកាត់​មាន​ចំនួន​ពី ២០%-២១% នៅ​ឆ្នាំ ២០០៣​។​

​ចំណែក​នៅ​ប្រទេស​កម្ពុជា ការ​សម្រាល​ដោយ​ការវះកាត់ មាន​ចំនួន ១០% នៅ​ឆ្នាំ ២០០៣ ហើយ​បាន​កើន​ឡើង​ដល់ ២៩% នៅ​ឆ្នាំ ២០១៣​។ ការ​សម្រាល​ដោយ​ការវះកាត់​ ត្រូវ​បាន​អនុវត្តន៍​ឡើង លុះត្រាតែ​ការ​សម្រាលកូន​បែប​ធម្មជាតិ​មិន​អាច​ប្រព្រឹត្ត​ទៅ​រួច ហើយ​រាល់​ការ​សម្រាល​ដោយ​ការវះកាត់​ទាំងអស់​ត្រូវ​សម្រេច និង​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី​។ ការ​សម្រាល​ដោយ​ការវះកាត់ ​គឺជា​ប្រភេទ​នៃ​ការវះកាត់​មួយ ​ដើម្បី​យក​កូន​ចេញ​ដោយ​វះ​តាម​ពោះ និង​វះ​លើ​ស្បូន​។​

​ក​) កាតព្វកិច្ច​ចាំបាច់ ដែល​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ធ្វើ​គឺ ៖

– ការពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​ទៅតាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​។​

– គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជួប​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ នៅ​ខែ​ទី ៨​នៃ​ការ​ពពោះ ឬ​មុន​នេះ​តាម​ភាព​ចាំបាច់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ខ​) ហេតុអ្វី​បានជា​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​?

– គោលបំណង​៖

• សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​សម្រាល​តាម​ផ្លូវ​ធម្មជាតិ និង​ប្រកបដោយ​គ្មាន​ការឈឺចាប់ (epidural anesthesia)

• សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រឈមមុខ និង​ការវះកាត់ (​សណ្តំ​ដោយ​ស្ពឹក​មួយ​កំណាត់​ក្រោម (Spinal anesthesia) ឬក៏​សណ្តំ​ដោយ​សន្លប់​ទាំងស្រុង (General anesthesia) ។​

• ដើម្បី​រៀបចំ និង​ត្រៀមខ្លួន​ជាស្រេច​របស់​អ្នកជំងឺ ចំពោះ​ផលវិបាក ដែល​អាច​កើតមាន​អំឡុង​ពេល​នៃ​ការវះកាត់​(​ផលវិបាក​ដែល​ទាក់ទង​និង​អ្នកជំងឺ ផលវិបាក​ទាក់ទង​និង​ការវះកាត់​)​។​

– ការពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​គឺ ៖

• ពិនិត្យ​លើ​សុខភាព បេះដូង សួត ថ្លើម និង​ខួរក្បាល របស់​អ្នកជំងឺ​មុន​ការវះកាត់​។​

• ពិនិត្យមើល​បម្រែបម្រួល​នៃ​លទ្ធផល​ឈាម​។​

• ពិនិត្យ​ពី​ប្រ​វត្ត​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​រវាង​អ្នកជំងឺ និង​ការវះកាត់​។​

​គ​) បច្ចេកទេស​នៃ​ការ​សណ្តំ​ចំពោះ​ការវះកាត់​យក​កូន​លើ​ស្ត្រី​មាន​ផ្ទៃពោះ ៖

– ការ​សណ្តំ​ដោយ​អេ​ពី​ដៀ​រ៉​ល (epidural anesthesia):

• សម្រាប់​ការ​សម្រាល​តាម​ធម្មជាតិ​ដែល​គ្មាន​ការឈឺចាប់​

• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​

– ការ​សណ្តំ​ដោយ ស្ពឹក​ពាក់កណ្តាល​ចុះក្រោម (Spinal anesthesia):

• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​

– ការ​សណ្តំ​ដោយ​សន្លប់​ទាំងស្រុង (General anesthesia):

• សម្រាប់​ការ​សម្រាល​ដោយ​ការវះកាត់​។​

​រាល់​ការ​សម្រាលកូន​ដោយ​ការវះកាត់​ដែល​ប្រកបដោយ​ស្តង់ដារ និង​មាន​សុ​វត្ថ​ភាព​ខ្ពស់ គឺ​ស្តែង​ចេញពី​កិច្ចសហការ​គ្នា​ល្អ រវាង​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​-​រោគ​ស្ត្រី និង​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សណ្តំ​-​ប្រ​ពោ​ធន​កម្ម និង​សង្គ្រោះ​បន្ទាន់ ព្រមទាំង​មានការ​ចូលរួម​ពី វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ទារក​ផងដែរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កត្តា​ទាំង​អស់​នេះ អាច​បង្ក​ជាជំងឺ​លើស​សម្ពាធ​ឈាម ប្រសិន​បើ​មិន​ប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម