អ្វី​ទៅជា​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

អ្វី​ទៅជា​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​?

Published

on

ក្រពេញ​ប្រូ​ស្តា​ត​ ជា​ក្រពេញ​មួយ ដែល​មាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា​៣​សង់ទីម៉ែត្រ និង​ទម្ងន់​ធម្មតា​ពី ១៥ ទៅ ២៥​ក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញ​វ័យ ហើយ​វា​ស្ថិតនៅ​ខាងក្រោម​ប្លោកនោម និង​ជុំវិញ​ផ្លូវ​បំពង់​នោម​ខាងក្រៅ​របស់​បុរស​។​

​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ កើតឡើង​ភាគច្រើន​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ តាម​ការសិក្សា​នៅ​ប្រទេស​អឺរ៉ុប​ បាន​ណែនាំ​ឲ្យ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ ត្រូវ​ទៅ​ពិនិត្យ​ឈាម និង​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​តម្រងនោម​ និង​ក្រពេញ​ប្រូ​ស្តា​ត ដើម្បី​ពិគ្រោះ និង​ធ្វើ​ការវិភាគ​រោគវិនិច្ឆ័យ​ថា ​គាត់​មាន​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ឬ​ទេ​។​

​ក​) មូលហេតុ ​៖

​ការសិក្សា​បញ្ជាក់​ថា ដោយសារ​ភាព​មិន​ស្មើ​គ្នា​រវាង​អ័រម៉ូន Androgéne និង Oestrogéne នៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។​

​ខ​) រោគសញ្ញា​មាន​២​ក្រុម​ធំៗ ​៖

១) រោគសញ្ញា​ស្ទះ​

– ពិបាក​នោម​ ពេល​ប្រឹង​នោម​ដំបូង​

– កម្លាំង​ទឹកនោម​ចេញ​ខ្សោយ​(​ទឹកនោម​ធ្លាក់​ជិត​ជើង​)

– នោម​ដាច់ នោម​ដាច់​

-​នោម​តក់ៗ​

២) រោគសញ្ញា​រំខាន​

– នោម​ញឹក​ទាំង​ពេល​ថ្ងៃ​ និង​យប់​(​រំខាន​ដល់​ដំណេក​)

– មាន​ទឹកនោម​ហៀ​ចេញ​សើមៗ​រហូត​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ ​៖

-​ការពិនិត្យ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ តាមរយៈ​ការ​ស្ទាប​ពោះ រក​ការ​ឈឺ​ ចាប់ពី​ការស្ទះ​ទឹកនោម​ក្នុង​ប្លោក​នោម​

– ការពិនិត្យ​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ការ​លូក​បាត ដើម្បី​ស្ទាប​ទំហំ និង​ការ​វាយ​តម្លៃ​សភាព​របស់​ក្រពេញ​ថា​ធម្មតា ឬក៏​ធំ​ខុសពី​ធម្មតា​(Toucher Rectale)

– ការឆ្លុះ​អេកូ​ពោះ​ដើម្បី​វាស់​ទំហំ​ប្រូ​ស្តា​ត​ និង​រក​ផលវិបាក​របស់​ជំងឺ​(Echographie)

– ពិនិត្យ​ឈាម មើល​PSA(Prostate-Specific Antigen) ដើម្បី​ជម្រុះ​ចោល​ពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

​ឃ​) ផលវិបាក​ ៖

-​នោម​លែង​ចេញ​

– នោម​ឈាម​

– ខ្សោយ​តម្រងនោម​

– រលាក់​ផ្លូវ​បង្ហូរ​នោម និង​ក្រពេញ​ប្រូ​ស្តា​ត​

​ង​) ការព្យាបាល ​៖

– ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​វេជ្ជបញ្ជា​

– ការព្យាបាល​ដោយ​ការ​កោស​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្កូ​ប​

​សូម​បងៗ​បុរស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិគ្រោះ ស្វែងរក និង​វិភាគ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ហើយ​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

​អត្ថបទ ៖ រស្មី

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម