Connect with us

សុខភាព

តើ​ហេតុអ្វី​ចាំបាច់​ព្យាបាល​ដោយ​ទាញ​ចង្កេះ (Lumbar Traction)?

បានផុស

នៅ

ការ​ព្យាបាល​ដោយ​ទាញ​ចង្កេះ ជា​វិធី​ព្យាបាល​បំបាត់​ការគាបសង្កត់​លើ​ឆ្អឹងខ្នង​។ វា​ជា​បច្ចេកទេស​ទាញ​ពន្លាត​សសរ​ឆ្អឹងខ្នង ដែល​ប្រើប្រាស់​ដោយ​តុ​ម៉ាស៊ីន​ទាញ​បែប​វិទ្យាសាស្ត្រ​ទំនើប បន្ទាប់ពី​ការ​ព្យាបាល​ដោយ​ចលនា​បន្ធូរ​សាច់ដុំ​សសរ​ឆ្អឹងខ្នង​ចង្កេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ការប្រើ​បច្ចេកទេស​នេះ សម្រាប់​ព្យាបាល​លើ​ជំងឺ​មួយ​ចំនួន​ដូចជា ​៖

– ការ​លៀន​ទ្រនាប់​ឌី​ស​ឆ្អឹងខ្នង (Herniation Disc)

– គាបសង្កត់​ឈឺ​សរសៃ​ស្យ៉ា​ទីគ (Sciatica)

– ទ្រនាប់​ឌី​ស​ស្ងួត​ឡើង​ខ្មៅ (Degeneration Disc)

– គាបសង្កត់​លើ​សរសៃប្រសាទ​ជាយ​ខាង (Nerves Root Compression)

– ជំងឺ​ឈឺចង្កេះ​ផ្សេងទៀត​

​ខ​) ប្រសិទ្ធភាព​ ៖

– នៅពេល​ទាញ​បង្ហើប​ការគាបសង្កត់​ទ្រនាប់​ឌី​ស វា​ធ្វើ​ឲ្យ​ឌី​សមាន​ឱកាស​បឺត​ស្រូប​ជាតិ​ទឹក និង​ចំណី​អាហារ​មក​ចិញ្ចឹម ក្នុង​ការ​ពង្រីក​ខ្លួន​មក​សភាព​ដើម​វិញ និង​បង្កើន​ចលនា​ឈាម​រត់​នៅ​ម្ដុំ​ឈឺ​ចាប់។​

– ក្នុង​គោលបំណង​បំបាត់​ការគាបសង្កត់​ទ្រនាប់​ឌី​ស​ឆ្អឹងខ្នង និង​បំបាត់​ការឈឺចាប់​ចង្កេះ និង​ជើង​។​

​ការព្យាបាល​នេះ គេ​ហៅថា​ជា​បច្ចេកទេស​បំបាត់​ការគាបសង្កត់​ដោយ​មិន​វះកាត់ (Nonsurgical decom​pression therapy)។​

​បើ​បងប្អូន​មាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ព្យាបាល​ដោយ​ចលនា​ជាមួយ​អ្នក​ជំនាញ​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ វិនាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៨ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១១ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៣៨ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម