ផលប្រយោជន៍​នៃ​ការពិនិត្យ​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម ឬ ENMG – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

ផលប្រយោជន៍​នៃ​ការពិនិត្យ​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម ឬ ENMG

Published

on

​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម (ENMG) ជាការ​ពិនិត្យ​អម​គ្លីនិក​បន្ថែម​លើ​ការ ពិនិត្យ​គ្លីនិក​នៃ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ពោលគឺ សរសៃប្រសាទ និង​សាច់ដុំ តាមរយៈ​អេឡិចត្រូដ​។​

​រោគសញ្ញា​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ ស្ដែង​ឡើង​ក្នុង​រូបភាព​ច្រើនបែប ដែល​អ្នកជំងឺ និង​គ្រូពេទ្យ​មិន មាន​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ មិនបាន គិតដល់​ហើយ​អ្នកជំងឺ​ជាច្រើន​បាន​ចំណាយ​ថវិកា និង​ពេលវេលា ជាច្រើន ដើម្បី​រក​មូលហេតុ និង​ព្យាបាល តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ មាន​អ្នកជំងឺ​ជាច្រើន​បាន​មក​ទទួល​ការ ពិនិត្យ​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម ហើយ​យើង​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ ប្រព័ន្ធ​ប្រសាទ​ក្រៅ គឺមាន ៥៣,៣%​។​

​ក​) រោគសញ្ញា​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ​មានដូចជា​៖

– ចុះ​ខ្សោយ​កម្លាំង​សាច់ដុំ ឬ​ស្វិត​សាច់ដុំ​

– ឈឺ ចុក​រោយ តាម​សាច់ដុំ​

– ស្ពឹក ស្រពន់​

– ទទួល​អារម្មណ៍​ថា​ក្ដៅ ឬ​ក្រហាយ​

– មាន​អារម្មណ៍​ថា​ ដូច​ជាមាន​ស្រមោច​វារ ឬ​ម្ជុលចាក់​

​រោគសញ្ញា​ទាំងនេះ​អាច​កើតមាន​នៅ​លើ​ដៃ ឬ​ជើង ឬ​ពេញ​ទាំង​ដងខ្លួន​

​ខ​) មូលហេតុ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ​មាន​ដូច​ជា​៖

– ការ​រលាក​មកពី​មូលហេតុ​មួយ​ចំនួន​ដូចជា ជំងឺ​ទឹកនោមផ្អែម ស្រា ជាតិពុល មេរោគ ជំងឺ​ស្វ័យ ការពារ​

– ការ​ដាច់​រហែក ឬ​ការ​សង្កត់​លើ​សរសៃប្រសាទ​ណាមួយ​ដោយ​ការ​ប៉ះទង្គិច ជាដើម​។​

​គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រូវ​ពឹងផ្អែក​ទៅលើ​៖

– រោគសញ្ញា​គ្លីនិក​របស់​អ្នកជំងឺ​

– ការ​វាស់​រលក​ចរន្ត​សរសៃប្រសាទ និង​សាច់ដុំ ដោយ​ម៉ាស៊ីន ENMG ដោយ​វេជ្ជបណ្ឌិត​ជំនាញ​

​ឃ​) ការព្យាបាល​រួមមាន​៖

– ការព្យាបាល​ដោយ​ថ្នាំ​ទៅតាម​មូលហេតុ​នៃ​ជំងឺ​

– ការវះកាត់ ប្រសិនបើ​មានការ​សង្កត់​នៅ​សរសៃប្រសាទ​ណាមួយ​

– ការព្យាបាល​ដោយ​ចលនា​

​ប្រសិនបើ​មាន​អាកា​រៈ​ដូច​ជម្រាប​ខាងលើ លោកអ្នក​អាចមក​ទទួល សេវា​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ ជំនាញ ដែលមាន​បទពិសោធន៍​ខ្ពស់ និង​ពិនិត្យ​ដោយ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​ណឺ​រូ​មី​ញ៉ូ​ក្រាម ដែល​ជា​ឧបករណ៍ វេជ្ជសាស្ត្រ​ស្វែងរក​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​វិបត្តិ​សាច់ដុំ​បាន​ឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​មាននៅ មន្ទីរពេទ្យ​កាល់ម៉ែត​តែមួយគត់ ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ននេះ​។​ “​ធ្វើ​រោគវិនិច្ឆ័យ​បាន​កាន់តែច្បាស់ ព្យាបាល​បាន​កាន់តែ​ប្រសើរ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធី​ជួ​យ​សង្គ្រោះ​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម នៃ​អ្នក​សន្លប់​បាត់បង់​ស្មារតី​?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម