គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង​ចំពោះ​សុខភាព​ថ្លើម​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង​ចំពោះ​សុខភាព​ថ្លើម​

Published

on

​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជាប្រចាំ គឺជា​មូលហេតុ​ចម្បង​មួយ​ ដែល​ធ្វើ​ឲ្យ​មានការ​រលាក​ថ្លើម​ស្រួចស្រាវ និង​ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ផង​ដែរ ប្រសិនបើ​មិនបាន​ទទួល​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ វា​នឹង​វិវត្ត​ទៅជា​ជំងឺ​ក្រិន​ថ្លើម​និង​មហារីក​រីកថ្លើម​ផង​ដែរ​។​

​ការ​ពិសា​សុរា​ក្នុង​ចំនួន​ច្រើន​លើសលប់ ឬ​ប្រចាំថ្ងៃ​ចាប់ពី​បរិមាណ​លើស​ពី ៣​កែវ​ស្តង់ដារ​ក្នុង​មួយថ្ងៃ ចំពោះ​បុរស និង​លើស​ពី ២​កែវ​ស្តង់ដារ​ក្នុង​មួយថ្ងៃ ចំពោះ​ស្ត្រី គឺ​អាច​បង្ក​ជា​ការ​រលាក​ថ្លើម។

(១​កែវ​ស្តង់ដា ស្មើនឹង 340​មល ប៊ីយែរ (​អាល់កុល​5%), 150​មល ស្រាក្រហម (​អាល់កុល​12%), 45-50​មល ស្រា​whiskey (​អាល់កុល​40-45%) ជាទូទៅ​បរិមាណ​សុរា​អាស្រ័យ​ទៅ​នឹង​ចំនួន និង​កម្រិត​ជាតិ​អាល់កុល​របស់​សុរា​ដែល​យើង​ពិសា​។ ជំងឺ​រលាក​ថ្លើម​ដែល​បង្កឡើង​ដោយ​សុរា វា​អាច​លេចឡើង​ក្រោម​រូបភាព​ជា ការ​រលាក​ថ្លើម​ស្រួចស្រាវ ការ​រាក​ថ្លើម​រ៉ាំរ៉ៃ និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ​។ រោគសញ្ញា​របស់​អ្នកជំងឺ​ជាទូទៅ​មិន​ស្តែងចេញ​ជា​សញ្ញា​អ្វី​ទាំងអស់ ដែល​ទាមទារ​ឲ្យ​គាត់​មក​ពិគ្រោះ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត និង​ពិនិត្យមើល​ឈាម​អំពី​មុខងារ​ថ្លើម​ផ្សេងៗ និង​សញ្ញា​នៃ​ការ​រលាក​ថ្លើម​។ នៅ​ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​អាច​ស្តែង​ចេញ​ជា​សញ្ញា លឿង​ភ្នែក ទឹកនោម​លឿងចាស់​ខុស​ពី​ធម្មតា ចុកសៀត​ក្រោម​ឆ្អឹងជំនី​ខាង​ស្តាំ ឬ​រហូតដល់ វង្វេងវង្វាន់​ស្មារតី ឬ​រហូតដល់​សន្លប់ ដែល​ជា​សញ្ញា​គ្រោះថ្នាក់ នៃ​ការ​រលាក​ថ្លើម​ស្រួចស្រាវ​។

​ក្នុង​ករណី​ការ​រលាក​ថ្លើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ ដោយ​សុរា អត្រា​ស្លាប់​ គឺ​ខ្ពស់​លើស​ពី​50% ប្រសិនបើ​គ្មាន​ការ​ប្តូរ​សរីរាង្គ​ថ្លើម​ជាបន្ទាន់​នោះ​ទេ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​ថ្លើម​របស់​លោកអ្នក និង​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​លើសលប់ ដែល​ជា​ហានិភ័យ​ខ្ពស់​បង្ក​ឲ្យ​មាន​កា​ររ​លាក​ថ្លើម​ធ្ងន់ធ្ងរ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​វិធី​ជួ​យ​សង្គ្រោះ​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម នៃ​អ្នក​សន្លប់​បាត់បង់​ស្មារតី​?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម