សុខភាព
វិធីសាស្ត្រ ជួយទារក នៅពេលក្អែទឹកដោះ
ក្អែទឹកដោះ ជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើន។
ជាទូទៅ គេច្រើនសង្កេតឃើញនៅសប្ដាហ៍ទី២ ទៅទី៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកុមារមានអាយុ ៤ ទៅ ៥ខែ ហើយភាគច្រើនបាត់ទៅវិញនៅរវាង ៩ ទៅ ១២ខែ។
មូលហេតុចម្បងៗ ដែលធ្វើឲ្យក្មេងទឹកដោះរួមមាន ៖
– ការឲ្យបៅលើសចំនួន
– ការបំបៅមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងលេបខ្យល់ចូលក្នុងពោះច្រើន
– យំខ្លាំង ឬពេលក្អក
វិធីជួយទារកក្នុងការកាត់បន្ថយ ឬកុំឲ្យមានការក្អែទឹកដោះមានដូចខាងក្រោម ៖
– បំបៅដោះកូន (តាមការសិក្សាការបំបៅដោះពិតជាអាចកាត់បន្ថយការក្អែបានច្រើន ជាងក្មេងដែលបៅទឹកដោះគោ)។
– លើកបញ្ឈរកូន ១០ ទៅ ១៥នាទី ក្រោយពេលបៅហើយ
– បំបៅញឹកញាប់ តែកាត់បន្ថយបរិមាណទឹកដោះ
– ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ បន្ទាប់ពីបៅ
– ចៀសវាងការស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេក
– ផ្លាស់ប្ដូររបបអាហារមួយចំនួនសម្រាប់អ្នកម្តាយបំបៅដោះកូន (ចៀសវាងការបរិភោគអាហារមានជាតិជូរដូចជា ក្រូចឆ្មា ក្រូច ប៉េងប៉ោះ ។ល។ អាហារមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូកូឡា។ល។ ម្រេច និងអាហារមានជាតិខ្លាញ់ច្រើន)
– ប្ដូរក្បាលដោះ ប្រសិនបើក្មេងបៅទឹកដោះគោ

ភាគច្រើន នៃការក្អែទឹកដោះ មិនមានមកពីជំងឺទេ ហើយកុមារដ៏មានការលូតលាស់ និងឡើងគីឡូជាធម្មតា។
ប្រសិនបើមាតាបិតា អាចអនុវត្តតាមវិធានការខាងលើ មិនត្រឹមតែជួយឲ្យកុមារគេចផុតពីការក្អែទឹកដោះប៉ុណ្ណោះទេ តែក៏អាចជួយកុមារកុំឲ្យមានបញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះបានផងដែរ៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ