Connect with us

សុខភាព

ហេតុអ្វី​បានជា​កើត​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹងថ្គាម​?

បានផុស

នៅ

​ជំងឺ​ឈឺសន្លាក់​ឆ្អឹងថ្គាម​(TMJ pain dysfuntion) ជា​បញ្ហា​ប្រឈម​មួយ​ដែល​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​លោកអ្នក​មានការ​ឈឺចាប់​នៅ​ម្ដុំ​ជិត​ខាងមុខ​ត្រចៀក​ពេល​ធ្វើ​ចលនា បិទ​បើក​មាត់ ពេល​ទំពា​ចំណីអាហារ​ឬ​សូរ​សំឡេង​គ្រិ​កៗ ដែល​អាចឈាន​ទៅដល់​ការ ហាមាត់​បាន​តូច​។ ការឈឺចាប់​អាច​ធ្វើ​ឲ្យ​ឈឺ​ដល់​ក្បាល​តំបន់​ក​ស្មា​និង​ខ្នង​ផ្នែក​ខាងក្រោយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​. តើ​បញ្ហា​នេះ​កើត​លើ​វ័យ​ណា​?

គេ​សង្កេតឃើញ​អ្នកជំងឺ​ចាប់ផ្ដើម​មាន​បញ្ហា​ពី​អាយុ ២០ ទៅ ៣០ ឆ្នាំ​ឡើង ដោយ​ភាគច្រើន​កើត​លើ​ស្ត្រី​ច្រើនជាង​បុរស​។​

​ខ​. តើ​លោក​អ្នកមាន​រោគសញ្ញា​អ្វីខ្លះ​?

– មាន​ឮ សូរ​សំឡេង​គ្រិ​កៗ (Clicking sound) ពេល​បិទ​ឬ​បើក​មាត់​

– ពេល​ប៉ះ​ម្ដុំ​សៀតផ្កា អាចមាន​អារម្មណ៍​ឈឺ​

– មាន​អារម្មណ៍​រួយ​សន្លាក់​ឬ​កម្រិត​ចលនា​សន្លាក់​

– ឈឺចាប់​ម្ដុំ​សៀតផ្កា​ខាងមុខ​ត្រចៀក ហើយ​រាលដាល​ដល់​ឈឺក្បាល ឈឺ​តំបន់​ក តំបន់​ស្មា តំបន់​ខ្នង​ខាងក្រោយ​

– មានការ​ឈឺចាប់​ពេល​ទំពា​ចំណីអាហារ​

​គ. តើ​មូលហេតុ​អ្វីដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​?

– ការប៉ះទង្គិច​ដោយ​ផ្ទាល់​ទៅលើ​សន្លាក់​ឆ្អឹងថ្គាម​ដូចជា​

· គ្រោះថ្នាក់​ចរាចរណ៍​

· ការ​លេង​កីឡា​

· ឬ​ការ​វាយ​គ្នា​

– ការប៉ះទង្គិច​ដោយ មិន​ផ្ទាល់​ទៅលើ​សន្លាក់​ឆ្អឹងថ្គាម​

· ការ​ស្ងាប​ដោយ​ហា​មាត់ធំ​

· ការដាក់​ថ្នាំ​សណ្តំ​

· ការ​ស្រ​កៀត​ធ្មេញ​

· ការ​ខាំ​របស់​រឹង​ខ្លាំង​

– បញ្ហា​កំណាំ​ធ្មេញ​មិន​ប្រក្រតី​

– ការដាក់​ធ្មេញ​សិប្បនិម្មិត​មិនត្រូវ​តាម​បច្ចេកទេស​

– ការបាត់បង់​ធ្មេញ​យូរហើយ​មិន​ដាក់ជំនួស​វិញ​

– ជំងឺ​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​សន្លាក់​

· ការ​លូត​វែង​ឬ​ប្រែប្រួល ឆ្អឹងសន្លាក់​

· ការផ្លាស់​ទីកន្លែង​ខុស​ទីតាំង​របស់ ឌី​ស សន្លាក់​

· បញ្ហា​ទឹក​សន្លាក់ ជំងឺ​សន្លាក់​ផ្សេងៗ​

– បញ្ហា​ប្រព័ន្ធ​សាច់ដុំ​ទំពា​

– ជំងឺស្ត្រេស​

· គេ​សង្កេតឃើញ ៥០% អ្នកជំងឺ​មាន​បញ្ហា​សន្លាក់​ឆ្អឹងថ្គាម​មានការ​កើត​ស្ត្រេ​ស​គិត​ចាប់ពី ៣ ទៅ ៦ខែ​មុនពេល​ចាប់ផ្ដើម​ឈឺសន្លាក់​

​ឃ​. តើ​វិធីសាស្ត្រ​ព្យាបាល​មាន​អ្វីខ្លះ​?

​ការព្យាបាល​ គឺ​អាស្រ័យទៅលើ​ការរក​មូលហេតុ និង​ការ​ធ្វើ​រោគវិនិច្ឆ័យ ទៅតាម​ករណី​នីមួយៗ​។ ការ​ព្យាបាល​ជាទូទៅ​រួមមាន​៖

– លំ​ហាត់ប្រាណ​ចលនា​សន្លាក់​ឆ្អឹងថ្គាម​

– វិធីសាស្ត្រ​ស្អំ​ទឹក​កក​ឬ​ទឹក​ត្រជាក់​

– ការប្រើប្រាស់​ថ្នាំ​

– ការប្រើ​ឧបករណ៍ ពាក់​ក្នុង​មាត់​ដែល​សម្រួល​ដល់​ការ​សម្រាក​របស់​សាច់ដុំ​

– ការធ្វើឲ្យ​ប្រសើរ​ឡើងវិញ​នូវ​លំនឹង កំ​ណាំ​ធ្មេញ​

– ការព្យាបាល​ដោយ​ប្រើ​កាំរស្មី​ការវះកាត់​

– ការ​ប្រើ​វិធីសាស្ត្រ​ខាងលើ​រួមគ្នា​

​សូម​ណាត់​ជួប​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​និង​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិនិត្យ ប្រឹក្សា ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​បាន​ប្រសិទ្ធភាព​ការ​ព្យាបាល​ទៅតាម​ករណី​លោកអ្នក សូម​កុំ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ដោយ​ខ្លួនឯង​ ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​វិធី​ការពារ ការកើត​គីស​ក្រពេញ​គល់​រោម លើ​ខ្នង ឬ​លើ​ខ្លួន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម