សុខភាព
មិនចង់ឲ្យកូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន
រឿងទារកក្អែទឹកដោះក្រោយបៅរួចជាបញ្ហាធម្មតាដែលទារកភាគច្រើនជួបប្រទះញឹកញាប់។ ម៉ាក់ប៉ាមិនចាំបាច់បារម្ភ ព្រោះវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពកូនទេ តែយើងគួរចៀសវាងមូលហេតុបង្កទាំងប៉ុន្មាននេះ បើចង់ឲ្យកូនលែងមានបញ្ហាក្អែទឹកដោះចេញមកវិញ។
មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ម៉ាក់ប៉ាភាគច្រើនដែរ។ ជាទូទៅ យើងឃើញថានៅសប្ដាហ៍២-៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកូនៗមានអាយុ ៤-៥ ខែ ហើយភាគច្រើនបាត់ទៅវិញរវាង ៩-១២ខែ។ កត្តាចម្បងដែលបណ្ដាលឲ្យអាអូនក្អែនោះគឺ៖
ទី១. ឲ្យកូនបៅលើសចំនួនជ្រុល
ទី២. បំបៅកូនមិនត្រឹមត្រូវ ឬធ្វើឲ្យកូនលេបខ្យល់ចូលពោះច្រើន
ទី៣. កូនយំខ្លាំង ឬពេលកូនក្អក
មានវិធីណាជួយកូនកុំឲ្យក្អែទឹកដោះចេញមកវិញអត់?
បញ្ហាកូនក្អែនេះ យើងអាចកាត់បន្ថយ ឬជួយកូនឲ្យក្អែចេញមកបានដូចជា៖
– បំបៅដោះកូន (បៅដោះម្ដាយកាត់បន្ថយក្អែ ជាងក្មេងដែលបៅទឹកដោះគោ)
– លើកកូនបញ្ឈរ ១០-១៥នាទី ក្រោយពេលបៅហើយ
– បំបៅកូនញឹកញាប់ តែក្នុងបរិមាណតិចៗ
– ចៀសវាងស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេកឲ្យកូន
– ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ ក្រោយបៅរួច
– ប្ដូរក្បាលដោះ បើកូនបៅទឹកដោះគោ
– ផ្លាស់ប្ដូររបបអាហារមួយចំនួនសម្រាប់ម៉ាក់ៗបំបៅដោះកូន (ចៀសវាងអាហារមានជាតិជូរ និងជាតិកាហ្វេអ៊ីនដូចជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និងអាហារមានជាតិខ្លាញ់ច្រើន។)
តិចនិកក្នុងការជួយកូនកុំឲ្យក្អែខាងលើនេះ មិនត្រឹមតែអាចជួយដល់បញ្ហាក្អែទេ តែក៏អាចជួយដល់បញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះនៅលើកូនៗបានផងដែរ។ បញ្ហាដែលកូនក្អែភាគច្រើនមិនមានបង្កឡើងពីជំងឺអ្វីនោះ ហើយវាក៏មិនបង្កផលពិបាកដល់ការលូតលាស់របស់កូនដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ