សុខភាព
ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់សុខភាពច្រើនយ៉ាង
ការទទួលបានកាឡូរីគឺសំខាន់ណាស់សម្រាប់មុខងាររបស់រាងកាយ ប៉ុន្តែការទទួលបានកាឡូរីច្រើនពេក ឬតិចពេកអាចបង្កបញ្ហាដល់សុខភាពបាន។ ការទទួលកាឡូរីមិនគ្រប់គ្រាន់អាចមកពីយើងមានជំងឺមិនឃ្លានអាហារ តមអាហារ និងបញ្ហាសុខភាពផ្សេង និងអាចបង្កបញ្ហាសុខភាពមួយចំនួន។
១. បញ្ហាបេះដូង
នៅពេលដែលយើងកំណត់បរិមាណកាឡូរីដែលយើងញ៉ាំរយៈពេលយូរ បញ្ហាកង្វះអាហារូបត្ថម្ភអាចនឹងកើតមាន។ គ្នាយើងដែលមានជំងឺមិនឃ្លានអាហារ ងាយប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ ចំណែកឯអ្នកដែលកំណត់បរិមាណកាឡូរី ឬតមអាហារតឹងតែងពេក អាចធ្វើឲ្យការធ្វើមេតាប៉ូលីសយឺតព្រោះរាងកាយស្ថិតក្នុងសភាពស្រេកឃ្លាន និងពន្យឺតមុខងាររាងកាយដើម្បីរក្សាថាមពល។ អ្នកដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ចង្វាក់បេះដូងតែងមិនប្រក្រតី ឬលឿនពេក ព្រោះសាច់ដុំបេះដូងអាចនឹងស្ដើង និងខ្សោយហើយថតបេះដូងអាចនឹងរួមតូចដែលអាចមានជំងឺគាំងបេះដូង
២. បញ្ហាប្រព័ន្ធរំលាយអាហារ
នៅពេលដែលយើងទទួលកាឡូរីមិនគ្រប់គ្រាន់ ប្រព័ន្ធរំលាយអាហារអាចនឹងយឺតដើម្បីរក្សាថាមពល។ ប្រព័ន្ធរំលាយអាហារគឺមានតួនាទីបំបែកអាហារ និងភេសជ្ជៈដើម្បីឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម។ នៅពេលដែលទទួលបានកាឡូរីមិនគ្រប់គ្រាន់ ការរំលាយអាហារនឹងយឺតយ៉ាវ ហើយជញ្ជាំងពោះវៀនក៏រួមតូច។ នៅពេលយើងមិនញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារនឹងរងការខូចខាតធ្ងន់ធ្ងរដែលមិនរំលាយអាហារបានត្រឹមត្រូវ។ រីឯលំពែងក៏ផលិតអង់ហ្សីមរំលាយអាហារយឺតជាងមុនដែលធ្វើឲ្យយើងមានអាការៈរាករូស។ អាការៈរាករូសនេះអាចធ្វើឲ្យបាត់បង់ជាតិទឹក ជាតិរ៉ែ និងវីតាមីនសំខាន់ៗ។
៣. កង្វះអាហារូបត្ថម្ភ
គ្នាយើងដែលតមអាហារអាចមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ភាគច្រើនគឺខ្វះជាតិដែក ហ្វូឡាត និងវីតាមីន B12 ដែលអាចបង្កជំងឺស្លេកស្លាំង។ ជំងឺស្លេកស្លាំងអាចប៉ះពាល់ដល់គ្រាប់ឈាមក្រហមដែលមានតួនាទីជញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គ និងជាលិកាផ្សេងៗ។ ជំងឺស្លេកស្លាំងដោយសារកង្វះអាហារូបត្ថម្ភអាចបង្កឲ្យអស់កម្លាំង ពិបាកដកដង្ហើម ស្លេកស្លាំង ចង្វាក់បេះដូងមិនប្រក្រតី វិលមុខ ត្រជាក់ចុងដៃចុងជើង និងឈឺក្បាល។
៤. ស្រកទម្ងន់
ប្រសិនជាគ្នាយើងតមអាហារដើម្បីសម្រកទម្ងន់ នេះមិនមែនជាវិធីល្អទេ ព្រោះវិធីនេះមិនមានប្រសិទ្ធភាពយូរអង្វែងទេ ហើយនៅអាចធ្វើឲ្យត្រលប់ទៅរកទម្លាប់នៃការញ៉ាំរបស់យើងពីមុនវិញ និងបង្កការខូចខាតដល់ជាលិកាសាច់ដុំទៀតផង។ យោងតាមសាកលវិទ្យាល័យ West Virginia សហរដ្ឋអាមេរិក យើងមិនគួរស្រកទម្ងន់ច្រើនជាង ០,៩គីឡូក្រាម ក្នុងមួយសប្ដាហ៍ទេ។ ប្រសិនជាយើងស្រកច្រើនជាងនេះ អាចមកពីយើងទទួលបានកាឡូរីតិចពេក៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង