Connect with us

សុខភាព

តើ​មូល​ហេតុអ្វី​ បានជា​ទារក​មាន​ភាព​ចុះ​ខ្សោយ​នៅ​ក្នុង​ផ្ទៃ

បានផុស

នៅ

ជា​ស្ថានភាព ដែល​ការលូតលាស់ ​នៃ​ទារក​ជួប​ឧបសគ្គ​។ ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​ស្រួច​ស្រាវ ឬ រ៉ាំរ៉ៃ ​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់​។ ភាព​ចុះ​ខ្សោយ ​នៃ​ទារក​ក្នុង​ផ្ទៃ មាន​២​សំខាន់ ​៖
– ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ​:
• កើតឡើង​ពេល​មាន​ផ្ទៃពោះ​
• រកឃើញ​ដោយ​អេកូ​សាស្ត្រ​
– ភាពចុះ​ខ្សោយ​ស្រួចស្រាវ​:
• កើតមាន​ក្នុងពេល​សំរាល​
• កើតមាន​ពេលដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក​) ការសង្ស័យ ពេល​ទារក​ចុះ​ខ្សោយ ​៖
– ករណី​ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ​:
• សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់​
• ការលូតលាស់​មិន​គ្រប់គ្រាន់​ ឬ​មាន​វត្តមាន​ នៃ​កង្វះ​ទឹកភ្លោះ តាមរយៈ​អេកូ​សាស្ត្រ​
• មាន​ភាព​មិនប្រក្រតី ​នៃ​សរសៃឈាម​ និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler​។​

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ នៅ​ពេល​ឈឺពោះ​សម្រាល​:
• មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក​
• មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ​
• កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត​:
• ភាពចុះ​ខ្សោយ​ នៃ​ពហុ​សរីរៈ (​ថ្លើម តម្រង់​នោម​)
• ភាពចុះ​ខ្សោយ ​នៃ​ខួរក្បាល​

ខ​) មូលហេតុ​ នៃ​ភាព​ចុះ​ខ្សោយ ​៖
– ជំងឺ​របស់​ម្តាយ (​ឧ​. លើសឈាម​…)
– ភាព​មិនធម្មតា​ នៃ​ការ​កន្ត្រាក់​ស្បូន (​ឧ​. ឈាមកក​ក្រោយ​សុក​…)
– បណ្តាលមកពី​សុក ឬ​ទងសុក (​ឧ​. សុក​ពាំង​បាំង​មុខ​ស្បូន​, ទងសុក​រុំ​កូន​…)
– បណ្តាលមកពី​ទារក (​ឧ​. ទារក​ប្រឈម​នឹង​ការឆ្លង​មេរោគ​…)

គ​) ការធ្វើ​រោគវិនិច្ឆ័យ​ នៃ​ភាព​ចុះ​ខ្សោយ ​៖
– ការ​មាន​លាមក​ព្រៃ​របស់​ទារក​នៅ​ក្នុង​ទឹកភ្លោះ​
– ការថយចុះ​ នៃ​សំលេង​ចង្វាក់បេះដូង​
– កម្រិត pH < 7,5 (​ឈាម​ដែល​បូម​ចេញពី​សរសៃឈាម ​នៃ​ទងសុក​ទារក​)

ឃ​) ការវិវត្តន៍​ នៃ​ភាព​ចុះ​ខ្សោយ ​៖
– ​វិបត្តិ​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​
– កា​រ​វិវត្តន៍​មាន​៣​ដំណាក់កាល​:
• ដំណាក់កាល​ទី​១ ដែល​វិវត្ត​ នៃ​ភាព​ខ្សោយ​របស់​ទារក​ នឹង​បាត់​ក្នុង​រយៈពេល​២៤​ម៉ោង ទៅ​៤៨​ម៉ោង​។ ដំណាក់កាល​នេះ​ មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ​។​
• ដំណាក់កាល​ទី​២: វិបត្តិ​ នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​ នឹង​បាត់​ក្នុង​រយៈពេល​១​សប្ដាហ៍​។​ ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច​។​
• ដំណាក់កាល​ទី​៣: ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់​។​

​ដូច្នេះ ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​ និង​ពេល​សម្រាល ​ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់ ​ពេល​មាន​រោគសញ្ញា​ទាំងនេះ​។​

ង​) ការព្យាបាល ​៖
ការ​ព្យាបាល ​នៃ​ភាព​ចុះ​ខ្សោយ ត្រូវ​ធ្វើ​ទៅតាម​មូលហេតុ​ និង​រោគសញ្ញា​របស់​ទារក​។​

ប្រសិនបើ​ លោក​ លោកស្រី ​មាន​ចម្ងល់ ឬ​​សង្ស័យ​លើ​រោគសញ្ញា​ដែល​បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​ប្រញាប់​មក​ជួប​ពិគ្រោះ​បន្ទាន់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​បាន​ទាន់ពេលវេលា​។

ការ​តាមដាន ​និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺ​ជា​ការ​តាមដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុង​ពេល​ជិត​សម្រាល​៕


អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម