Connect with us

សុខភាព

ការថយចុះ​ជាតិ​កាល់ស្យូម​(Ca+)​ នៅ​លើ​ទារក​អាយុ​តិច​ជាង​២៨​ថ្ងៃ

បានផុស

នៅ

ក​) អ្វី​ទៅជា​ការថយចុះ​ជាតិ​កាល់ស្យូម​?

​គឺជា​ចំនួន​កាល់ស្យូម​នៅ​ក្នុង​ឈាម​ តិចជាង ២mmol/L ចំពោះ​ទារក​កើត​គ្រប់​ខែ និង​តិចជាង ១,៧៥mmol/L ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ ឬក៏​ទារក​ដែលមាន​ទម្ងន់​តិចជាង ១៥០០g

​ខ​) តើ​ទារក​ត្រូវ​បានទទួល​កាល់ស្យូម​ពី​ប្រភព​ណា​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– នៅក្នុង​ផ្ទៃ​ម្តាយ​កំឡុងពេល​ពពោះ អ្នក​ម្តាយ ​ត្រូវបាន​បង្កើត​កាល់ស្យូម ២ ទៅ ៣​ដង ​នៃ​ចំនួន​ធម្មតា ដែល​ទារក​ត្រូវការ ៣០gm នៃ​កាល់ស្យូម​

– ពេល​ទារក​ចាប់កំណើត​រហូតដល់​អាយុ​៣​ខែ​ដំបូង ទារក​ត្រូវការ​កាល់ស្យូម​ច្រើនជាង ៣០gm ដែល​បាន​ទទួល​ពី​អ្នក​ម្តាយ​ផ្ទាល់ និង​ពី​ការ​បំបៅ​ដោះ

​គ​) តើ​ទារ​កមាន​រោគសញ្ញា​អ្វីខ្លះ​ពេលដែល​ជាតិ​កាល់ស្យូម​ចុះ​ទាប​ជាង​កម្រិត​ធម្មតា​?

​ពេលដែល​ទារក​មាន​ជាតិ​កាល់ស្យូម​ចុះ​ទាប​ជាង​កម្រិត​ធម្មតា មាន​រោគសញ្ញា​ឲ្យ​ឃើញ​ដូចជា ការ​ប្រកាច់ ជា​រំញ័រ​នៅ​ផ្នែក​ខាងចុង​អវយវៈ ថយ​ចុះ​ការ​បៅ និង​អស់កម្លាំង​ជាដើម​។​

​តើ​មាន​មូលហេតុ​អ្វីខ្លះ​នាំ​ឲ្យ​មាន​ការ​ថយចុះ​ជាតិ​កាល់ស្យូម​កើត​លើ​ទារក​?

​ការថយចុះ​ជាតិ​កាល់ស្យូម ច្រើន​ប្រទះឃើញ​លើ​ទារ​ក​មាន​អាយុ​ចាប់ពី ២ ទៅ​៣​ថ្ងៃ​ដំបូង ​នៃ​ជីវិត ជា​ពិសេស​កើតមាន​លើ​ប្រភេទ​ទារក​ដូចខាងក្រោម​ ៖

– ទារក​កើត​មិន​គ្រប់​ខែ​

– ទារក​ដែលមាន​ទម្ងន់​តិចជាង ១៥០០g

– ទារក​កើតមក​ខ្សោយ​(​វាយតម្លៃ​តាម​នាទី​មាស​)

– ទារក​ដែលមាន​ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម​។​

​ការថយចុះ​ជាតិ​កាល់ស្យូម​ចំពោះ​ទារក ដែលមាន​អាយុ​ពី ៣ ទៅ ៧​ថ្ងៃ ឬ​រហូតដល់ ៦​ខែ​ច្រើន​ មកពី​មូលហេតុ​ដូចខាងក្រោម ​៖

– ការកើនឡើង​ជាតិ​ផូស្វាត​(Phosphate) ជាពិសេស​ចំពោះ​ទារក ដែល​បំបៅ​ដោយ​ទឹកដោះគោ ដែល​មាន​ជាតិ​ផូស្វាត​ច្រើន​

– ការថយចុះ​ជាតិ​វីតាមីន D

– បណ្តា​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​ពី​កំណើត (​ឧទាហរណ៍ ​៖ Diaeosge Syndrom)

– ការប្រើ​ថ្នាំ​ប្រភេទ Gentamycine នៅ ២៤​ម៉ោង​ដំបូង​បន្ទាប់ពី​កើត​

– មាន​កត្តា​ផ្សេងៗ​ដូចជា ការថយចុះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​(Mg+) ការថយចុះ​អ័រម៉ូន Parathyroide ដែល​ម្តាយ​មាន​ជំងឺ Hyperparathyroide ។​ល​។​

​ឃ​) តើ​ត្រូវធ្វើ​ការព្យាបាល​យ៉ាងដូចម្តេច​ដែរ​?

​ការព្យាបាល​ទារក​ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ ជាពិសេស​នៅពេល​ទារក​មានការ​ប្រកាច់​។ ការ​ព្យាបាល​ទាន់ពេលវេលា និង​មានការ​តាមដាន​ទារក អាចជួយ​ដល់​ការលូតលាស់​របស់​ទារ​កបាន​ល្អ​ប្រសើរ​។​

អ្វី​ទៅជា​ការថយចុះ​ជាតិ​កាល់ស្យូម​?
​គឺជា​ចំនួន​កាល់ស្យូម​នៅ​ក្នុង​ឈាម​ តិចជាង ២mmol/L ចំពោះ​ទារក​កើត​គ្រប់​ខែ និង​តិចជាង...

​ការយកចិត្តទុកដាក់​ពី​បម្រែបម្រួល​មិនធម្មតា​របស់​ទារក គឺជា​កាតព្វកិច្ច​របស់​មាតាបិតា​គ្រប់រូប ដែល​នឹង​ឈានដល់​ការ​មក​ពិគ្រោះ និង​ទទួល​ដំបូន្មាន​ល្អៗ​ទាន់ពេលវេលា ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម