Connect with us

សុខភាព

ស្ត្រី​គួរតែ​យល់ដឹង ​ក្នុង​រយៈពេល “​មុន និង អំឡុង​ពេល​” មាន​ផ្ទៃពោះ​!

បានផុស

នៅ

​ការពិនិត្យ​អេកូ​ផ្ទៃពោះ​​

ការពិនិត្យ​អេកូ​សាស្ត្រ​ ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ ទោះបី​មានការ​ពិនិត្យ​ច្រើនដង​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា​អ្នក​ម្តាយ​ ត្រូវ​ពិនិត្យ​អេកូ​សាស្ត្រ ឲ្យ​បាន ៥ ដង ទៅតាម​ការ​ណាត់​ជួបរ​បស់​វេជ្ជបណ្ឌិត​ជំនាញ ប៉ុន្តែ​បើសិន​ ក្នុង​ករណី​ណាមួយ​មិនធម្មតា អ្នក​ត្រូវ​ពិនិត្យ​ថែមទៀត​ទៅតាម​ស្ថានភាព​ជាក់​ស្តែង​។ ការពិនិត្យ​អេកូ​ឲ្យ​បាន ៥ លើក​នេះ គឺ​មាន​សារៈសំខាន់​ទៅតាម​អាយុ និង​ការវិវត្តន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ​៖

+ លើក​ទី​១ (​នៅ​ពេល​បាត់​រដូវ​) ៖

– តើ​កូន​នៅ​ក្នុង ឬ នៅ​ក្រៅ​ស្បូន​?

– ទារក​កំពុង​វិវត្តន៍ ឬ ឈប់​វិវត្តន៍​?

+ លើក​ទី​២ (១២​អាទិត្យ​-១៤​អាទិត្យ​) ៖

– ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ​

– តើ​កូន​តែមួយ ឬ ភ្លោះ​? (​ភ្លោះ ២, ៣, ៤)

– វាស់​កម្រាស់​កញ្ចឹងក​កូ​ន (clarté nucale) និង ពិនិត្យ​រក trisomie 21

– ភាព​មិន​ប្រក្រតី​របស់​ទារក (malformation):

● សន្ទះ​ទ្រូង​ចំហ (hernie diaphragmatique)

● ពោះវៀន​ចេញ​ក្រៅ (laparoschisis)

● ទារក​អត់​លលា​ដ៏​ក្បាល (anencéphalie)

– តើ​ជា​កូន​ពង (​កូន​ដែល​មិន​មាន​រូបរាង​ជា​ទារក grossesse môlaire) ឬ​កូន​ធម្មតា​

– កំណត់​ភេទ​កូន ស្រី ឫ ប្រុស​

+ លើក​ទី​៣ (២៣​អាទិត្យ​-២៥​អាទិត្យ​) ៖

​ជា​អំឡុង​ពេល​ ដែល​អេកូ​សាស្ត្រ​មើល​លំអិត នូវ​គ្រប់​សរីរាង្គ​របស់​ទារក

– ខួរក្បាល (​មាន​ទឹក​ក្នុង​ខួរ​,…)

– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (​មាត់​ឆែប​,…)

– បេះដូង (​បេះដូង​ប្រហោង​,…)

– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោក​នោម (​ពេញលក្ខណៈ​,…)

– ឆ្អឹងខ្នង​, សន្ទះ​ទ្រូង (hernie diaphragmatique)

– អវយវៈ​(​លើស ឬ​ខ្វះ​)

+ លើក​ទី​៤ (៣៣​អាទិត្យ​-៣៥​អាទិត្យ​) ៖

– ការលូតលាស់ និង សុខភាព​ទារក​

– ទម្រង់ និង​ទម្ងន់​កូន​

– ទីតាំង​របស់​សុក​

– បរិមាណ​ទឹកភ្លោះ​

– បញ្ហា​ផ្សេងៗ​ទៀត ​ដែល​អាច​កើតមាន​ចំពោះ​ទារក​

+ លើក​ទី​៥ (​ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល​) ៖

– តាមដាន​សុខភាព​កូន (​កូន​ខ្សោយ​,…)

– តាមដាន​ទឹកភ្លោះ (​អស់​ទឹកភ្លោះ​, ទឹកភ្លោះ​តិច​ពេក​, ច្រើនពេក​,…)

​បញ្ជាក់​៖ ការពិនិត្យ​អេកូ​ផ្ទៃពោះ​ ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​តាមដាន​ការវិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ របស់​ទារក​ដែល​នៅក្នុង​ផ្ទៃ​។ ដូច្នេះ​សូម​អញ្ជើញ​ទៅតាម​ដាន​ផ្ទៃពោះ និង​ពិនិត្យ​អេកូ​សាស្ត្រ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធានា​ថា ​ម្តាយ​និង​ទារក​មាន​សុខ​ភាព​ល្អ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សញ្ញា និងវិធីព្យាបាលការហើមជើងកំឡុងមានផ្ទៃពោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម