Connect with us

សុខភាព

កាហ្វេ​ផ្ដល់​ប្រយោជន៍​​ តែ​ក៏​អាច​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រសិនបើ….

បានផុស

នៅ

កាហ្វេ​ជា​ភេសជ្ជៈ​ពេញនិយម​សម្រាប់​យុគសម័យ​ថ្មី។ មនុស្ស​ជា​ច្រើន​ចំណូល​ទទួលទាន​កាហ្វេ​ពេលព្រឹក ព្រោះ​វា​ជួយ​ស្មារតី​ឲ្យ​ភ្លឺស្វាង។ កាហ្វេ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ចំពោះ​រាងកាយ ទន្ទឹម​នឹង​នោះ​កាហ្វេ​ក៏​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មួយ​ចំនួន​ផង​ដែរ។

សារធាតុ​ធី​អូ​ហ្វ៊ីល​លីន (Theophylline) ជា​សារធាតុ​នៅក្នុង​កាហ្វេ​អ៊ីន​ដែល​ធ្វើ​ឲ្យ​បំពង់ខ្យល់​រីក និង​ជំរុញដល់​ប្រព័ន្ធ​ប្រសាទ។ នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ សារធាតុ​នេះ​គេ​ប្រើ​ជាមួយ​អ្នក​ជំងឺ​ហឺត​ដង្ហក់ ដើម្បី​ជំរុញ​ការដកដង្ហើម។ បើ​បាន​ទទួល​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន អាច​នឹង​ហុច​ផល​ឲ្យ​រាងកាយ​បាត់បង់​តុល្យការ ដោយសារតែ​វា​ទៅ​ជំរុញ​ប្រព័ន្ធ​ខួរក្បាល​ ទើប​មិន​ស័ក្ដិសម​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​បេះដូង​នោះទេ។

ដោយឡែក សារធាតុ ស៊ែ​ន​ធី​ន អាល់​ខា​លយ​ដ៍ (Xanthine Alkaloid) ជា​សារធាតុ​ដែល​មាន​ឥទ្ធិពល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្ដាល ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្លៀវក្លា រាងកាយ​ស្វាហាប់។ បើ​សិន​បាន​ទទួល​ក្នុង​បរិមាណ​ច្រើន អាច​ធ្វើ​ឲ្យ​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី​បាន។ ​សារធាតុ​នេះ​ត្រូវ​បាន​ប្រើ​ជា​ចំណែក​ផ្សំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ ក៏​ដូចជា​មាន​នៅ​ក្នុង​កាហ្វេ​អ៊ីនផងដែរ។ របាយការណ៍​ខ្លះ​បាន​ប្រាប់​ថា សារធាតុ​នេះ​ប្រើ​លាយ​ផ្សំ​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត​ទៀតផង ព្រោះ​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​សត្វល្អិត​ស្លាប់​បាន។ កាលណា​ទទួលទាន​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​​ប្រព័ន្ធ​ប្រឆាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ​ធ្លាក់​ចុះខ្សោយ។

លើសពីនោះទៀត សារធាតុផ្សេងនៅក្នុង​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឱ្យ​កើត​ដំបៅ​នៅក្នុង​ក្រពះ ឬអ្នកមាន​ជំងឺ​ក្រពះ​ស្រាប់​ មាន​អាការ​ចុកពោះ​នៅពេល​ទទួលទាន​កាហ្វេ​ពេល​ពោះ​ទំនេរ។ ម្យ៉ាងទៀត នៅពេលផឹកកាហ្វេពេលមិនទាន់ញ៉ាំអី ​អាច​ធ្វើឲ្យវិលមុខ មាន​អារម្មណ៍​រសាប់រសល់ និង​ងាយធ្វើឲ្យកើត​អាការ​ធុញថប់​តានតឹង។ រីឯអាការ​ផ្សេងទៀតគឺធ្វើឲ្យបេះដូង​លោត​ញាប់ និង​គេង​លក់​មិន​ស្រួល។ បន្ថែមពី​លើនេះ ​អ្នកញៀន​កាហ្វេ​អ៊ីនអាច​ ​ធ្វើ​្យឲ្យសម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ធ្វើឲ្យ​ខ្លាញ់​នៅក្នុង​ឈាម​កើនឡើង​ដែរ ដែលជា​លទ្ធផល​ធ្វើឲ្យក្រពះ​ផលិត​អាស៊ីត​ចេញមក​បន្ថែម ធ្វើឲ្យងាយ​កើត​ដំបៅ​ក្នុង​ក្រពះ​ខ្លាំង​ជាង​មនុស្ស​ប្រក្រតី។

ចំណែក​ផលប៉ះពាល់​ដែល​កើត​នៅលើ​មនុស្ស​ស្រី​វិញ កាហ្វេ​អ៊ី​ន​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​ងាយ​កើត “ដុំ​គីស” ជាង​មនុស្ស​ស្រីធម្មតា និង​ប្រថុយប្រថាន​ក្នុង​ការ​កើត​មហារីក ឬ​ដុះ​សាច់​នៅក្នុង​សុដន់​ទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ស្វែងយល់​អំពី ជំងឺរបេង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម