Connect with us

សុខភាព

នៅ​សុខៗ​ ស្ត្រេ​ស​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ស្អប់​ទាំង​អាជីព​ខ្លួនឯង​?

បានផុស

នៅ

​ធ្លាប់​ឮ​ទេ​ពាក្យ​ឪពុក​ម្តាយ​ខ្លះ «​កុំ​ធ្វើការ​ដូច​ពុក​! »?

​ការងារ​ គឺជា​បទពិសោធន៍​ដ៏​សាមញ្ញ​មួយ​របស់​មនុស្ស​គ្រប់គ្នា ដែល​មិន​ពិបាក​ក្នុង​ការ​ដោះស្រាយ​ទេ យ៉ាងណាមិញ​ ទំនាស់​ និង​ស្ត្រេ​ស​ជាច្រើន​នៅក្នុង​ម៉ោង​ធ្វើការ​បន្ត​ដល់​ជីវិត​ឯកជន ​ព្រោះតែ ហេតុ​ផល​ជាច្រើន ដូចជា អស្មិមានះ ច្រណែន ចង់បាន​ខ្លាំង​លើ​សមត្ថភាព ប្រៀបធៀប​ពេក ឬ​ខ្វះ​សមត្ថ​ភាព​ពេក​។​

​មិន​ខុស​អ្វី​នឹង​ជីវិត​ផ្ទាល់ខ្លួន​ដែរ ប្រសិនបើ​មនុស្ស​មិន​អាច​ប្រកាន់ខ្ជាប់​ចរិត​បើកចំហ ផ្លាស់ប្ដូរ​អស្មិមានះ ក៏​ពិបាក​នឹង​មាន​អារម្មណ៍ល្អ​ចំពោះ​ជីវិត​ដូចគ្នា​។​

​អ្វីដែល​ត្រូវ​សម្គាល់​ និង​ដោះស្រាយ​នៅ​ពេល​យើង​ស្រាប់តែ​នៅ​សុខៗ​ស្ត្រេ​ស​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ស្អប់​ទាំង​អាជីព​ខ្លួនឯង​ ៖

១ ធ្វើការ​ដដែលៗ​

ការចាកចេញ​ពី comfort zone ដោយសារ​មិន​ហ៊ាន​ប្រឈម​នឹង​បរិយាកាស​ការងារ​ថ្មី មេ​ថ្មី ក្រុម​ថ្មី ទី​តាំង​ថ្មី ការទទួលខុសត្រូវ​ថ្មី នឹង​ឈានដល់​ថ្ងៃ​ណាមួយ​ធុញ​សូម្បីតែ​ជីវិត​យើង​ខ្លួនឯង​។ ទោះបី​នៅ​ក្នុង​ស្ថាប័ន​ដដែល ក៏​គង់​ត្រូវ​ប្តូរ​ការងារ ប្តូរ​ការទទួលខុសត្រូវ​ថ្មី​ដែរ មិនអាច​នៅ​ដដែលៗ​រហូត ប្តូរ​តែ​ពណ៌​សក់​ទៅជា​ល្បាយ​នោះទេ​។ ត្រូវ​ចេះ​រក​ឱកាស​អនុញ្ញាត​ឲ្យ​ខ្លួនឯង​រក​ឃើញ​ការងារ​ខ្លួន​មិន​ធ្លាប់​បាន​ដឹង ​ឬ​ប្រឡូក​ពីមុន​នៅ​ក្នុង​វិស័យ​ដដែល​ក៏បាន​តែ​ត្រូវ​ផ្នែក​ខុសគ្នា​។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា​ជាតិ​នេះ មាន​អ្វីៗ​ជាច្រើន​ទៀត ដែល​យើង​តាមពិត​អាចធ្វើ​បាន​។ ការចាកចេញ​ពី comfort zone​ គឺជា​អ្វីមួយ​ដែល​អាចជួយ​បង្កើន​ទំនុកចិត្ត​ និង​បង្កើន​បទពិសោធន៍ ការ​ដាក់​ខ្លួន ការយល់​អំពី​ចិត្តសាស្ត្រ​មនុស្ស និង​ឈានទៅ​អាចធ្វើ​ការងារ​ធំៗ​ទៅ​អនាគត​បាន​ ព្រោះ​មានការ​តស៊ូ​មក​ច្រើន​យល់ដឹង​លឿន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ចាកចេញ​

ទោះយ៉ាងណា​យើង​មិនចាំបាច់​តស៊ូ​នៅ​កន្លែង​ដែលមាន​អារម្មណ៍​ថា​មិនល្អ ​និង​គ្មាន​សង្ឃឹម​កែលំអ​បាន​នោះ​ទៀត​ទេ​។ ប្រសិនបើ​យើង​ទើបតែ​ចាប់ផ្ដើម​ការងារ អាច​ថា​មាន​អ្វី​ច្រើន​ដែល​យើង​អាចធ្វើ​ដើម្បី​រៀន​ដោះស្រាយ​បញ្ហា​ឲ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​ក៏​មិន​គួរ​ខាត​ពេល​យូរ​ពេក​ឡើយ​។ ត្រូវ​ដឹង​ថា បរិយាកាស​ការងារ​ដ៏​អវិជ្ជមាន ដែលមាន​មេកោយ​រអ៊ូរទាំ មិត្ត​រួមការ​ងារ​ល្បិចល្បង អាច​នឹង​ទាញ​យើង​ទម្លាក់​ទឹក ជួន​អាច​ប្តូរ​យើងឲ្យ​ទៅជា​អវិជ្ជមាន​បាន​។​

ប្រសិនបើ​ការងារ​មិន​សប្បាយចិត្ត​ឬ​លើក​សន្ទុះ​ចិត្ត ចូរ​ចាកចេញ​កុំ​ស្តាយស្រណោះ​។ មាន​មនុស្ស​ច្រើន​ពេក​ហើយ​ដែល​ត្រាំត្រែង​ចំណាយពេល​ច្រើន​នៅក្នុង​ការងារ ​ឬ​បរិយាកាស​ដែល​ពួកគេ​មិន​ចូល​ចិត្ត​ ឬ​ថែមទាំង​បង្កើន​ចរិត​ត្រម៉ុត​ត្រម៉ុយ ខឹង​ក្រោធ ទុទ្ទិដ្ឋិនិយម ក្នុង​ផ្នត់គំនិត​ខ្លួនឯង​។​

៣ កុំឲ្យ​វា​មាន​ឥទ្ធិពល​លើ​រូបភាព​សង្គម​របស់​យើង​

​កុំ​សរសេរ​អារម្មណ៍​ស្អប់​ការងារ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ព្រោះ​ក្រៅពី​ទទួល​ពាក្យបណ្ដឹង​ហើយ ថែមទាំង​គ្មាន​អ្នកណា​ហ៊ាន​ទទួលយក​យើង​ផង​។ នៅ​ក្នុង​ការ​ស្ទង់មតិ​របស់​ CareerBuilder ឆ្នាំ ២០១៨ និ​យោ​ជិត​៧០ភាគរយ ​បាន​និយាយ​ថា ពួកគេ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ស្រាវជ្រាវ​និ​យោ​ជិ​ត​ដែល​មាន​សក្ដានុពល ដូច្នេះ​អ្វីៗ​នៅលើ​នោះ​ជា​មុខមាត់​យើង​ខ្លួនឯង​។ ខាង​ធនធានមនុស្ស​តែងតែ​ផ្ទៀងផ្ទាត់​CV​ យើង​នឹង​ស្វែងរក​យើង​តាម​ហ្គូ​ហ្គ​ល ហើយ​ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​អំពី​ការកំណត់​ភាព​ឯកជន​លើ​ហ្វេ​ស​ប៊ុ​ក​ទេ បានន័យថា ​យើង​កំពុង​ធ្វើ​ឲ្យ​គេ​ឃើញ​យើង​ក្នុង​រូបភាព​ខកចិត្ត​ដោយ​សារ​ការ​ផុស​ពី​អតីតកាល​។​

៤ ត្រូវ​ដឹងថា មិនមែន​មានតែ​យើង​ទេ​មាន​អារម្មណ៍​នេះ​

​នរណាម្នាក់​ក្នុងចំណោម​បណ្ដាញ​ការងារ​យើង មិត្ត​យើង គ្រួសារ​យើង​ក៏​អាច​ថា​កំពុងតែ​ជាប់ជុង​នឹង​ការងារ​ដែល​ខ្លួន​ស្អប់​។ ការ​នេះ​កើតឡើង​បាន​ព្រោះ​គេ​មិនចេះ​របៀប​រៀបចំ​គោលដៅ​វិជ្ជាជីវៈ ហើយ​រំពឹងទុក​ខ្ពស់​ពេក ចង់បាន​ស្រួល​ពេក និង​មិន​រៀបរយ​ខ្លួនឯង​ក្នុងការ​ប្រឈម​នឹង​ឧបសគ្គ ឬ​ការ​លត់​ដំ​។ ប៉ុន្តែ​ករណី​រកបាន​ថៅកែ​មិនល្អ ឬ​អ្នក​រួម​ការងារ​មិនកើត​សោះ ពិតជា​រឿង​ហួស​ពីអ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​ពិតមែន តែ​យើង​អាច​កែខៃ​វា​។ ណាមួយ​អ្នកធ្វើការ​ខាង​លក់ និង​ទីផ្សារ​អាច​ថា ជួប​ប្រភេទ​អតិថិជន​យ៉ាប់ៗ ។​ល​។ បរិយាកាស​ការងារ​តែង​មាន​ឧបសគ្គ​ច្រើន​មក​លលេង​ជាមួយ​យើង​។​

​គិត​របៀប​ខាងក្រោម​នេះ​វិញ ទំនងជា​ជួយ​ឲ្យ​រឹងមាំ ​និង​ប្រឈម​បញ្ហា​ក្នុង​វិជ្ជាជីវៈ​បាន​ល្អ ​៖

ចេះ​សួរ​សំណួរ​ស្មោះត្រង់​ទៅកាន់​ខ្លួនឯង​ ៖

តើ​ប្រាកដថា យើង​ដាច់ខាត​ត្រូវ​ឈប់ ឬក៏​ចង់​សាកមើល​ទំហំ​កម្លាំង​ស៊ូ​ខ្លួនឯង អាច​ឆ្លងកាត់​ពេល​វេលា​ដ៏​លំបាក​មួយ​នេះ​បាន​ឬ​អត់ គ្រាន់​នឹង​ចងក្រង​ទុកជា​ពិសោធន៍​ជីវិត​?

​តើ​មាន​អ្វីដែល​ខុសគ្នា​ដែល​យើង​រំពឹងថា នឹង​អាច​សប្បាយរីករាយ​នៅ​កន្លែងធ្វើការ​ថ្មី​ដែរ​?

​តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ យើង​អាច​សប្បាយ​ចិត្តនឹង​អាជីព​នេះ​វិញ​បាន​?

​ពិចារណា​លើ​ជម្រើស​ផ្សេងៗ មុនពេល​ធ្វើការ​សម្រេច​ចិត្ត​ចាកចេញ​ឬ​នៅ ឬ​ការស្វែងរក​ការងារ​ថ្មី​បណ្តើរៗ​។​

​ត្រៀមខ្លួន​ដើម្បី​ស្វែងរក​ការងារ​ ៖

​ប្រសិនបើ​គ្មាន​ផ្លូវ​ដែល​យើង​គិតថា អាច​ស្នាក់​នៅបាន​ប្រសើរ​ជាង​មុន​នោះ ក៏​មិន​អី​ដែរ​។ ជាថ្មី​ម្តង​ទៀត យ៉ាងហោចណាស់​យើង​កំពុងតែ​កំណត់​អត្តសញ្ញាណ​ច្បាស់​ឲ្យ​ដឹង​អំពី​បញ្ហា​របស់ខ្លួន​ ឈាន​ដល់​ការសម្រេចចិត្ត តែ​កុំ​ឈប់​ពី​ការងារ​ភ្លាមៗ មុន​រក​បាន​ការងារ​ថ្មី​។ រៀន​សរសេរ​សង្ខេប​ប្រវត្តិរូប​នៅ​លើ LinkedIn ដោយ​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប ដាក់​ឯកសារយោង បង្កើត​បណ្ដាញ​ភ្ជាប់​ជាមួយ​មនុស្ស​ក្នុង​វិស័យ​ស្រដៀង​គ្នា និង​លើ​បណ្ដាញ​ទំនាក់ទំនង​កំពូល​ៗ​ផ្សេងទៀត​។ ធ្វើ​ចិត្ត​សុ​ទិដ្ឋិ រីក​រាយ ​និង​មាន​សេចក្តី​សង្ឃឹម​នៅ​ក្រោយ​ពេល​ដែល​សម្រេចចិត្ត​ច្បាស់​ៗ​ហើយ​។​

ចាប់ផ្ដើម​ការ​ប្រមាញ់​ការងារ​

​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​ដោយ​ស្ងាត់ស្ងៀម​និង​ដោយ​វាងវៃ​។ កុំ​ផ្សាយ​ការពិត​អេចអូច​ដែលថា​យើង​កំពុង​ត្រៀម​ចាកចេញ​ និង​ស្វែងរក​ការងារ​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​និយាយ​អ្វី​ធ្វើឲ្យភាគី​ណា​មិន​សប្បាយចិត្ត​ទាំងអស់​។​

​អាកប្បកិរិយា​វិជ្ជមាន​នៅ​កន្លែង​ថ្មី​

កុំ​និយាយ​អ្វី​ពី​អតីតកាល​សូម្បី​កន្លែង​ការងារ​ចាស់​ដែល​ធ្លាប់​ធ្វើឲ្យ​​យើង​ឈឺចាប់។ ទោះបី​យើង​ល្អ​ប៉ុន​ណា សម្ដី​និយាយ​ដើមពី​កន្លែងចាស់ ធ្វើឲ្យ​រូបភាព​យើង​ក្នុង​ក្រសែភ្នែក​អ្នកថ្មី​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ​។ កុំ​ចង់​ឮ​ឲ្យសោះ​ពាក្យ​ថា​« ចរិត​អញ្ចឹង​បានជា​ឈ្លោះ​នឹង​គេ​នៅ​កន្លែងចាស់​!»​។ សិក្សា​បញ្ហា​ខ្លួនឯង​ ហើយ​កសាង​រូបភាព​ថ្មី​ជាមួយ​អាជីព​ថ្មី​នោះឲ្យ​បាន​ប្រសើរ​ជាង​មុន​ ដោយ​អធ្យាស្រ័យ លើក​លែង និង​បំភ្លេច​តែ​ប្រសិនបើ​ចងចាំ​ចាំតែ​ចំណុច​ល្អ​បាន​ហើយ​៕​

​ប្រែសម្រួល ៖ សុភា​

ប្រភព ៖ thebalancecareers​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម