នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

នាយក​ប្រតិបត្តិ XPENG MOTORS ក្លាយ​ជា​សេដ្ឋី​ដោយសារ​តែ​​ផ្សារហ៊ុន​នៅ NEW YORK កើន​ឡើង​ប្រជែង​ ELON MUSK

Published

on

នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ​ភាគហ៊ុន​នៃ​ក្រុម​សម្ព័ន្ធ​ចិន​ Xpeng Motors ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ធំ​មួយ​ជាមួយ​ក្រុមហ៊ុន Tesla អាមេរិក បាន​កើន​ឡើង ៤១ ភាគរយ​នៅ​ឯ​ផ្សារ​ហ៊ុន New York ។

ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Xiaomi និង​ក្រុមហ៊ុន Alibaba គ្រុប ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​​ចិន ​ត្រូវ​បាន​ដឹកនាំ​ដោយ​សហ​ស្ថាបនិក​ប្រធាន​និង​នាយក​ប្រតិបត្តិ​លោក He Xiaopeng ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​អាជីព​របស់​លោក ​បន្ទាប់ពី​សហ​ស្ថាបនិក​ជនជាតិ​ចិន​ម្នាក់​នៃ​ក្រុមហ៊ុន​រុករក​ទូរស័ព្ទ​ចល័ត។

បច្ចុប្បន្ន​លោក​គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ពិភពលោក ​ដោយ​កាន់កាប់​ភាគហ៊ុន​របស់ Xpeng ​មាន​តម្លៃ ៤,២ ពាន់​លាន​ដុល្លារ ​ដោយ​ផ្អែក​លើ​តួលេខ​នៅ​ក្នុង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន។

កើត​នៅ​ខេត្ត Hubei ក្នុង​ឆ្នាំ ១៩៧៧ លោក​បាន​​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ចិន​ខាងត្បូង​ ដោយ​មាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ក្នុង​ឆ្នាំ ១៩៩៩ ។ លោក​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​សូហ្វវែរ AsiaInfo Tech  រហូត​ដល់​ឆ្នាំ ២០០៤ នៅ​ពេល​ដែល​លោក​និង​លោក Liang Jie  រួមគ្នា​បង្កើត​ក្រុមហ៊ុន UCWeb  ដែល​ឥឡូវ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​រុករក​ទូរស័ព្ទ​ដ៏​ពេញ​និយម​បំផុត​ នៅ​ក្នុង​ប្រទេស​ចិន​និង​ឥណ្ឌូណេស៊ី។

លោក​ទទួលខុសត្រូវ​ចំពោះ​យុទ្ធសាស្ត្រ​ផលិតផល​របស់​ក្រុមហ៊ុន ​និង​ស្រាវជ្រាវ​អភិវឌ្ឍន៍​ ហើយ​នៅ​ឆ្នាំ ២០១១ ក្រុម​របស់​លោក​បាន​បង្កើត​បច្ចេកវិទ្យា​ដែល​មាន​កម្មសិទ្ធិ​ដំបូង​សម្រាប់​ឧស្សាហកម្ម​រុករក​ចល័ត​នៅ​ចិន។ ក្រុមហ៊ុន UCWeb ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស  Alibaba ក្នុង​តម្លៃ ៤,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ទសវត្សរ៍​បន្ទាប់ពី​ការ​បើក​ដំណើរការ​របស់​ខ្លួន ​ដែល​ជំរុញ​ឲ្យ​លោក​មាន​ឋានៈ​ជា​មហាសេដ្ឋី។ ចាប់​ពី​ឆ្នាំ ២០១៤ រហូត​ដល់​ខែ ​សីហា​ឆ្នាំ ២០១៧ លោក​បាន​បម្រើការ​ជា​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​ចល័តAlibaba។

ក្នុង​ឆ្នាំ ២០១៤ លោក​បាន​គាំទ្រ​លោក Henry Xia និង​លោក He Tao ដែល​មាន​ជំនាញ​ខ្ពស់​ខាង​បច្ចេកវិទ្យា​យានយន្ត​ និង​ស្រាវជ្រាវ​អភិវឌ្ឍន៍​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន Xpeng Motors។  ក្រុមហ៊ុន​នេះ​ទទួល​បាន​ការ​វិនិយោគ​ដំបូង​ពី​វិនិយោគិន​ចិន​និង​អន្តរជាតិ​ ដែល​រួមមាន​ក្រុមហ៊ុន Lei Jun (ស្ថាបនិក​ក្រុមហ៊ុន Xiaomi) ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Foxconn និង​ក្រុមហ៊ុន IDG Capital ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​និង​ការ​រៀន​ម៉ាស៊ីន។

នៅ​ខែ​សីហា​ឆ្នាំ ២០១៧ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ពេញ​ម៉ោង​របស់​ក្រុមហ៊ុន Xpeng ។ នៅ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន Xpeng Motors បាន​បញ្ចេញ​ម៉ូដែល​ផលិត​ដំបូង​របស់​ខ្លួន ​គឺ Xpeng G3 ខ្នាត​តូច​ប្រភេទ SUV ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​វិជ្ជមាន។ ម៉ូដែល​ទី ២ របស់​ក្រុមហ៊ុន​គឺ​រថយន្ត​អគ្គិសនី​ទ្វារ​បួន P7 ដែល​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​សៀងហៃ​ឆ្នាំ ២០១៩ ។

ចាប់ពី​ខែ​កក្កដា​ដល់​ខែ​សីហា​ឆ្នាំ ២០២០ ក្រុមហ៊ុន Xpeng បាន​រៃអង្គាស​ប្រាក់​បាន​ប្រមាណ ៩០០ លាន​ដុល្លារ​អាមេរិក​ពី​ក្រុម​វិនិយោគិន​លេចធ្លោ ​រួមមាន​ក្រុមហ៊ុន Hillhouse Capital Sequoia Capital  ​ក្រុមហ៊ុន Alibaba អាជ្ញាធរ​វិនិយោគ ​Qatar និង​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​របស់​ទីក្រុង Abu Dhabi ។

ចំណែក​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) នៅ​ផ្សារ​ហ៊ុន New York ការ​ធ្វើ​មូលធនប័ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​ដែល​មាន​អាយុកាល ៦ ឆ្នាំ​ ឥឡូវ​មាន​ជិត ១៥ ពាន់​លាន​ដុល្លារ​អាមេរិក។  ឈ្មោះ​របស់​លោក​បាន​បង្ហាញ​ក្នុង​​បញ្ជី​ឈ្មោះ  Forbes អ្នកមាន​នៅ​ចិន ពី​តំណែង​លេខ ៣៣១ នៅ​ពេល​ដែល​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​មាន​ចំនួន ១,១៧ ដុល្លារ​អាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

ចុចអាន៖រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 mins ago

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​៖ ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិនបាន​ត្រឹមត្រូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ

កីឡា14 mins ago

គ្រាន់តែ​មួយថ្ងៃ​ដំបូង​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយមាស​៧​គ្រឿង​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជើងឯក​ថ្នាក់ជាតិ ២០២០

ព័ត៌មានជាតិ22 mins ago

ក្រសួងពាណិជ្ជកម្ម ​ចាប់ផ្តើម​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ឡើងវិញ

ព័ត៌មានជាតិ30 mins ago

ក្រសួងកសិកម្ម​ ចេញ​ញត្តិ​បដិសេធ​ចំពោះ​ផេក​មួយ​ ដែល​បង្ហោះ​​សារ​បង្អាប់​បង្អោន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រីរាជការ​​

ព័ត៌មានជាតិ31 mins ago

គិត​ត្រឹម​ឆ្នាំនេះ​ខេត្តកំពត​មាន​ផ្ទៃដី​ដាំ​ម្រេច​កើន​ដល់​ជិត​៣០០​ហិច​តា​និង​អាច​ប្រមូល​ផល​បាន​ជាង​៨០​តោន

ព័ត៌មានពេញនិយម